ព័ត៌មានគម្រោងអាន

ព្រះគុម្ពីរសំរាប់កុមារគំរូ

ព្រះគុម្ពីរសំរាប់កុមារ

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ




នៅពេលដែលព្រះយេស៊ូមានព្រះជន្មគង់នៅលើផែនដីនេះ នៅឡើយទ្រង់បានប្រាប់ដល់ពួកសិស្សរបស់ទ្រង់អំពីស្ថានសួគ៌។ទ្រង់បានហៅទីនោះថា “ដំណាក់របស់ព្រះវរបិតារបស់ខ្ញុំ”, ហើយក៏បានមានបន្ទូលថានៅទីនោះ មានវិមានជាច្រើន។វិមានគឺ ជាលំនៅដ្ឋានដែលធំ ល្វឹងល្វើយ​ហើយស្អាត។ស្ថានសួគ៌មានទំហំធំជាងនិងស្អាតជាងគ្រប់ លំនៅដ្ឋាននៅលើភពផែនដីនេះ។

ព្រះយេស៊ូបានមានព្រះបន្ទូលថា “យើងទៅរៀបកន្លែងអោយអ្នករាល់គ្នា។ហើយប្រសិនបើយើងទៅរៀបចំកន្លែងសំរាប់អ្នករាល់គ្នាហើ យយើងនឹងមកវិញម្តងទៀ តហើយទទួលអ្នកទាំងអស់គ្នាដោយខ្លួនយើងផ្ទាល់។ ព្រះយេស៊ូពិតជាបានយាងទៅស្ថានសួគ៌មែន ក្រោយពេលដែលទ្រង់បានរស់ពីសុគតឡើងវិញ។ ខណៈពេលដែលពួកសិស្សរបស់ទ្រង់មើលទ្រង់ ព្រះយេស៊ូត្រូវបាននាំយកទៅស្ថានសួគ៌ ហើយមានពពកចាំទទួលទ្រង់ រហូតផុតពីភ្នែករបស់ពួកគេទៅ។

ចាប់តាំងពីពេលនោះមក អ្នកដែលមានជំនឿលើព្រះ យេស៊ូបានចងចាំពីសន្យារបស់ទ្រង់ថា ទ្រង់នឹងយាងត្រឡប់មក វិញដើម្បីទទួលពួកគាត់។ ព្រះយេស៊ូមានបន្ទូលថា ទ្រង់ នឹងត្រលប់មកវិញក្នុងពេលឆាប់ៗដោយគ្មាន នរណាម្នាក់នឹកស្មានដល់ឡើយ។ ចុះ អ្នកដែលមានជំនឿលើព្រះយេស៊ូ ដែលបានស្លាប់មុនពេលទ្រង់វិល ត្រលប់មកវិញនុះ នឹងមាន អ្វីកើតឡើងលើពួកគេ? ព្រះ គម្ពីរសំដែងថា ពួកគេ នឹងបានទៅនៅ ផ្ទាល់ជាមួយព្រះយេស៊ូតែម្តង។ ការបាត់វត្តមានពីរូបកាយនេះ គឺមានន័យថា មាន វត្តមានជាមួយព្រះ។

ព្រះគម្ពីរវីវរណៈដែលជាកណ្ឌគម្ពីរចុងក្រោយនៃព្រះ គម្ពីរបរិសុទ្ធប្រាប់យើងពីភាពអស្ចារ្យរបស់ស្ថានសួគ៌។ អ្វីដែល អស្ចារ្យ និងពិសេសបំផុតនោះគឺថាស្ថានសួគ៌គឺជាដំណាក់របស់ព្រះ។ ព្រះគង់នៅគ្រប់ទីកន្លែង ប៉ុន្តែបល្ល័ង្ករបស់ទ្រង់គឺនៅស្ថានសួគ៌។

ពពួកទេវតា និងពួកពលបរិវារដែលនៅស្ថានសួគ៌ថ្វាយបង្គំទ្រង់នៅទីនោះ។ រួមទាំងអ្នកគ្រប់គ្នារបស់ព្រះ ជាម្ចាស់ដែលបានស្លាប់ហើយបានឡើងទៅស្ថានសួគ៌ផងដែរ។ ពួកគេច្រៀងចំរៀងលើកសរសើរតម្កើងពិសេសដល់ព្រះ ជាម្ចាស់។ នេះជាពាក្យមួយចំនួនដែលដកស្រង់ចេញ ពីបទចំរៀងមួយដែលពួកអ្នកនៅស្ថានសួគ៌ច្រៀង៖ ព្រះយេស៊ូមានតម្លៃមិនអាចកាត់ថ្លៃបាន ទ្រង់បានសង្គ្រោះ ពួកយើងអោយព្រះ ជាម្ចាស់។ ទ្រង់ស ង្គ្រោះគ្រប់ជាតិ និងគ្រប់សាសន៍ ដោយឈាមរបស់ទ្រង់ ហើយទ្រង់ បានធ្វើអោយយើងក្លាយជាស្តេច​ និងសង្ឃសំរាប់ ព្រះជាម្ចាស់ របស់យើង។ (វីវរណៈ ៥៖៩)

ទំព័រចុងក្រោយនៃព្រះគម្ពីរពណ៌នាថាស្ថានសួគ៌គឺជា “ជេរ៉ូសាឡិមថ្មី”។ ទីនោះជាទីកន្លែងដែលធំក្រៃលែ ងដែលមានកំផែងខាងក្រៅយ៉ាងខ្ពស់។ កំផែងត្រូវបានសង់ឡើងពីត្បូងពេជ្យ និលដែលថ្លាដូចកែវចរណៃ។ គ្រឿងអលង្ការ និងត្បូងមានតម្លៃជាច្រើនស្រោបលើគ្រឹះកំផែង, ចែងចាំងដោយពណ៌ យ៉ាងស្រស់ស្អាត។ ទ្វារទីក្រុង និមួយៗត្រូវ បានធ្វើឡើង ពីគ្រាប់គុជធំៗ។

ទ្វារកំផែងដែលធ្វើពីគុជទាំងនោះមិនដែលបិទឡើយ។​ តោះយើងចូលទៅមើល…វ៉ាវ! ស្ថានសួគ៌ខាងក្នុងស្អាតជាងខាងក្រៅទៅទៀត។ ទីក្រុងត្រូវបានធ្វើឡើងពីមាសសុទ្ធ ថ្លាដូច កញ្ចក់។ សូម្បីតែផ្លូវដើរក៏ត្រូវបានក្រាលដោយមាសដែរ។

ទន្លេដ៏ថ្លាស្អាតនៃទឹកជីវិតហូរពីបល្ល័ង្ករបស់ព្រះជាម្ចាស់។ នៅម្ខាងទៀតនៃទឹកទន្លេគឺដើមឈើជីវិត ដែលបានរកឃើញដំបូងបង្អស់នៅក្នុងសួនអ៊ីដេន។ ដើមឈើនេះពិសេសខ្លាំងណាស់។ វាផ្តល់នូវផ្លែឈើ១២ប្រភេទផ្សេងគ្នា, ខុសៗគ្នាតាមខែនិមួយៗ។ ហើយស្លឹករបស់ដើមឈើជីវិតវិញគឺសំរាប់ព្យាបាលប្រជាជាតិ។

ស្ថានសួគ៌មិនត្រូវការពន្លឺពីព្រះអាទិត្យ ឬព្រះច័ន្ទទេ។ សិរីល្អរបស់ព្រះជាម្ចាស់បំភ្លឺទីនោះដោយពន្លឺរស្មីយ៉ាងអស្ចារ្យ។ នៅទីនោះក៏មិនដែលមានពេលយប់ដែរ។

សូម្បីតែសត្វនៅស្ថានសួគ៌ក៏ខុសប្លែកដែរ។ ពួកវាសុទ្ធតែស្លូត និងរួសរាយ។ សត្វចចក និងចៀមស៊ីស្មៅជាមួយគ្នា។ សូម្បីតែសត្វតោដ៏មានអំណាចស៊ីចំបើងជាអាហារដូ ចជាសត្វគោ។ ព្រះទ្រង់មានបន្ទូលថា “ពួកវាមិនគួរវាយប្រហារគ្នា ឬបំផ្លាញរបស់គ្រប់យ៉ាងនៅលើភ្នំស័ក្តិសិទ្ធរបស់យើងឡើយ។”

ពេលដែលយើងក្រលេកមើលជុំវិញ យើងកត់សំគាល់ឃើញថា ហាក់ដូចជាមានបាត់អ្វីម៉្យាងពីស្ថានសួគ៌។ យើងមិនដែលលឺពាក្យខឹងសម្បារ។ គ្មាន នរណាម្នាក់ឈ្លោះ ប្រកែកគ្នា ឬអាត្មា និយមឡើ យ។ ទ្វារមិនចាំបាច់ចាក់សោរទេ ព្រោះថាគ្មានចោរនៅស្ថានសួគ៌ទេ។ គ្មានមនុស្សនិយាយកុហក, គ្មានឃាតករ, គ្មានអាបធ្មប់ ឬមនុស្សពុតត្បុតឡើយ។ មិនមានអំពើបាបគ្រប់ប្រភេទនៅលើ ស្ថានសួគ៌។

នៅស្ថានសួគ៌ជាមួយព្រះជាម្ចាស់ មិនមានទឹកភ្នែកទៀតទេ។ ពេលខ្លះ មនុស្សរបស់ព្រះជាម្ចាស់យំដោយសារទុក្ខសោក ខ្លាំងក្នុងជីវិតនេះ។ នៅស្ថានសួគ៌ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកទាំងអស់នោះចេញ។

ហើយក៏មិនមានសេចក្តីស្លាប់នៅស្ថានសួគ៌ដែរ។ មនុស្សរបស់ព្រះជាម្ចាស់នឹងនៅជាមួយទ្រង់ជារៀងរហូត។ គ្មានទៀតទេទុក្ខសោក, គ្មានការយំ, គ្មានការឈឺចាប់ទៀតទេ។ គ្មានការឈឺគ្រុន, គ្មានការបែកគ្នា, គ្មានបុណ្យសព។ គ្រប់គ្នានៅស្ថានសួគ៌គឺ សប្បាយរីករាយជា រៀងរហូតជាមួយព្រះ ជាម្ចាស់។

សំខាន់ជាងនេះទៅទៀត ស្ថានសួគ៌គឺសម្រាប់ក្មេងប្រុស និងក្មេងស្រី (ហើយនឹងមនុស្សធំដែរ) ដែលជឿលើព្រះយេស៊ូគ្រិស្ត ដែលជាព្រះសង្គ្រោះរបស់ពួកគេ ហើយបានគោរពទ្រង់ជាព្រះរបស់ពួកគេ។ នៅស្ថានសួគ៌មានសៀវភៅមួយដែលមានឈ្មោះថា បញ្ជីជីវិតរបស់កូនចៀម។ វាពោរ ពេញដោយឈ្មោះរបស់មនុស្ស។ តើអ្នកដឹង ទេថាមានឈ្មោះនរណាខ្លះដែល បានសរសេរនៅទីនោះ? គឺគ្រប់គ្នាដែលដាក់ ជំនឿរបស់ពួកគេ លើព្រះយេស៊ូ។ តើមានឈ្មោះរបស់ អ្នកនៅទីនោះទេ?

ពាក្យចុងក្រោយរបស់ព្រះគុម្ពីរបរិសុទ្ធអំពីស្ថានសួ គ៌គឺការអញ្ជើញយ៉ាងអស្ចារ្យ។ “ហើយព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា “អញ្ជើញមក!” ហើយអនុញ្ញាតអោយគេដែលបានលឺនិយាយថា “អញ្ជើញមក!” ហើយអោយគេដែលស្រេកអញ្ជើញមក។ ហើយនរណាក៏ដោយដែលចង់បាន សូមអោយគេយក ទឹកជីវិតដោយ សេរី។”

ចប់

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

ព្រះគុម្ពីរសំរាប់កុមារ

តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។

យើង​សូម​អរគុណ​ដល់​ព្រះគម្ពីរ​សម្រាប់​កុមារ, Inc. សម្រាប់​ការ​ផ្តល់​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ