ព័ត៌មានគម្រោងអាន

ព្រះគុម្ពីរសំរាប់កុមារគំរូ

ព្រះគុម្ពីរសំរាប់កុមារ

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ




តើនរណាបង្កើតយើងឡើង? សៀវភៅព្រះគុម្ពីរដែលជាព្រះបន្ទូលរបស់ព្រះប្រាប់ពីរបៀ
បដែលមនុស្សជាតិបានចាប់កំណើតឡើង។ លពីយូរលង់ណាស់មកហើយ ព្រះទ្រង់បាន បង្កើតមនុស្សដំបូងបង្អស់ម្នាក់ ហើយដាក់ឈ្មោះ គាត់ថា អាដាម។

ព្រះទ្រង់បានបង្កើតអាដាមចេញពីធូលីដី។ ទ្រង់បានប្រទានជីវិតដល់អាដាម ហើយគេក៏អាចរស់រានមានជីវិតឡើង។ គាត់បានរស់នៅក្នុងសួនដ៏ស្រស់ស្អាតមួយឈ្មោះថាអ៊ីដេន។

មុនពេលព្រះទ្រង់បង្កើតអាដាម, ទ្រង់បានបង្កើតពិភពលោកដ៏
ស្រស់ស្អាតដែលពោរពេញទៅដោយរបស់អស្ចារ្យ។ ម្តងបន្តិចៗ ព្រះទ្រង់បានបង្កើតតំបន់ភ្នំ និងទីវាលធំល្វឹងល្វើយ, ផ្កាដ៏ក្រអូប និងដើមឈើខ្ពស់ៗ, បក្សាបក្សីដែលមានរោមស្រស់ស្អាត និងហ្វូងឃ្មុំលាន់ទ្រហឹង, ត្រីបាឡែនធំៗ និងខ្យងដែលពោរពេញដោយភាពរអិល។ តាមពិតទៅ, ព្រះទ្រង់បានបង្កើតគ្រប់ យ៉ាងនៅទីនោះ គឺគ្រប់យ៉ាង។

ដំបូងឡើយ មុនពេលព្រះបានបង្កើតគ្រប់យ៉ាង លើលោកនេះមិនមានអ្វីឡើយ ក្រៅពីទ្រង់។ គ្មានមនុស្សម្នា ឬទីកន្លែង ឬរបស់អ្វីឡើយ។ គ្មានអ្វីសោះឡើយ។ គ្មានពន្លឺ ហើយក៏គ្មានភាពងងឹតដែរ។ គ្មានលើ ហើយក៏គ្មានក្រោម។ គ្មានម្សិលមិញ គ្មានថ្ងៃស្អែក។ មានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលគ្មានការចាប់ផ្តើម។ ក្រោយមក ព្រះទ្រង់បានធ្វើសកម្មភាព!

ដំបូង ទ្រង់បានបង្កើតឋានសួគ៌ និងផែនដី។

ហើយផែនដីគ្មានទ្រង់ទ្រាយ ហើយទទេរស្អាត។ ហើយភាព ងងឹតគ្របដណ្តប់លើ ជម្រៅទឹក។ ក្រោយមក ព្រះមានព្រះ បន្ទូលថា “ចូរមាន ពន្លឺឡើង”។

ហើយពន្លឺក៏កើតមានឡើងតាមបន្ទូលរបស់ទ្រង់។ ព្រះទ្រង់ហៅពន្លឺថាថ្ងៃ ហើយភាពងងឹតថាជាយប់។ ហើយក៏មានពេលល្ងាច និងពេលព្រឹកជាថ្ងៃទីមួយ។

នៅថ្ងៃទីពីរ ព្រះទ្រង់បាននាំយកទឹកមហាសមុទ្រ, ទឹកសមុទ្រ និងបឹងបួរដាក់តាមលំដាប់នៅក្រោមផ្ទៃមេឃ។ នៅថ្ងៃទីបី, ព្រះបានមានព្រះបន្ទូលថា “ចូរមានដីស្ងួតលេចឡើង” ហើយវាក៏កើតមានឡើងតាមបន្ទូលរបស់ទ្រង់។

ព្រះទ្រង់ក៏បានបញ្ជាអោយស្មៅ, ផ្កា និងគុម្ពព្រៃ និងដើមឈើលេចឡើង។ ហើយពួកវាក៏បានលេចឡើង បន្ទាប់មកក៏មានពេលល្ងាច និងពេលព្រឹកឡើង ជាថ្ងៃទីបី។

បន្ទាប់មក ទ្រង់បានបង្កើតព្រះអាទិត្យ និងព្រះចន្ទ និងផ្កាយជាច្រើនដែលគ្មាននរណាម្នាក់អាចរាប់អស់ឡើយ។ ហើយក៏មានពេលល្ងាច និងពេលព្រឹកឡើងជាថ្ងៃទីបួន។

សត្វនៅក្នុងសមុទ្រ ហើយនឹងត្រី ព្រមទាំងបក្សាបក្សីស្ថិតនៅក្នុងបញ្ជីបន្ទាប់របស់ព្រះ។ នៅថ្ងៃទីប្រាំ ទ្រង់បានបង្កើតត្រីមាត់ដាវធំៗ និងត្រីតូចៗជាច្រើន, ព្រមទាំងសត្វអូទ្រីសដែលមានជើងវែងៗ និងសត្វស្លាបតូចៗដែលស្រែកច្រៀងយ៉ាងពិរោះ។ ព្រះបានបង្កើតគ្រប់ប្រភេទត្រីដើម្បីបំពេញក្នុងទឹក ហើយនឹងគ្រប់ប្រភេទបក្សាបក្សីអោយកំសាន្តសប្បាយនៅលើដី, ក្នុងសមុទ្រ និងនៅលើអាកាស។ ហើយក៏មានពេលល្ងាច និងពេលព្រឹកឡើងជាថ្ងៃទីប្រាំ។

បន្ទាប់ពីនោះមក ព្រះបានមានបន្ទូលម្តងទៀតថា “សូមអោយផែនដីបង្កើតអោយមានជីវិតរស់នៅទីបួន…” សត្វគ្រប់ប្រភេទ, សត្វល្អិត និងពពួកសត្វល្មូនបានមានជីវិតឡើង។ ហើយក៏មានសត្វដំរីដ៏ធំសម្បើមដែលអាចដើរអោយរញ្ជួយដី សត្វភេដែលតែងតែរវល់ ព្រមទាំងសត្វស្វាក្រមិចក្រមើម និងសត្វក្រពើល្ងីល្ងើ ហើយក៏មានដង្កូវរួចខ្លួន និងសត្វកំប្រុកថ្ពាល់ប៉ោង, សត្វកវែង និងសត្វឆ្មាដែលស្រមុកខុលៗ។ សត្វគ្រប់ប្រភេទត្រូវបានបង្កើ
តឡើងដោយព្រះជាម្ចាស់នៅថ្ងៃនោះ។

ហើយក៏មានពេលល្ងាច និងពេលព្រឹកឡើងជាថ្ងៃទីប្រាំមួយ។

ព្រះទ្រង់បានបង្កើតអ្វីមួយទៀតនៅថ្ងៃទីប្រាំមួយនឹង អ្វីម៉្យាងដែលពិសេសខ្លាំង។ ពេលនេះគ្រប់យ៉ាងត្រៀមជាស្រេចសំរាប់មនុស្ស។ មានចំនីអាហារនៅទីវាល និងមានសត្វនៅចាំបម្រើគេ។ ហើយព្រះជាម្ចាស់បានមានបន្ទូលថា “ចូរអោ យមនុស្សមានរូបរាងដូចជារូប យើង។ សូមអោយគេជាម្ចាស់លើ គ្រប់យ៉ាងដែលមានលើផែនដីនេះ។” ដូច្នេះព្រះជាម្ចាស់បានបង្កើត មនុស្សក្នុងរូបភាពផ្ទាល់របស់ទ្រង់, នៅក្នុងរូបភាពរបស់ទ្រង់ ទ្រង់បាន បង្កើតគាត់…

ព្រះបានមានព្រះបន្ទូលទៅអាដាមថា “បរិភោគនូវអ្វីដែលអែងចង់ពីក្នុងសួនបាន លើកលែងតែដើមដឹងខុសត្រូវ។ ប្រសិនបើអែងបរិភោគពីដើមនោះ អែងប្រាកដជាស្លាប់ជាមិនខាន។”

ហើយព្រះបានមានបន្ទូលថា “វាមិនល្អឡើយដែលមនុស្សនៅឯការម្នាក់ឯង។ យើងនឹងបង្កើតជំនួយម្នាក់ដល់គេ។” ទ្រង់បាននាំយកនូវសត្វបក្សាបក្សី និងសត្វសាហាវគ្រប់ប្រភេទ ទៅអោយអាដាម។ អាដាមបានដាក់ឈ្មោះ

អោយពួកសត្វទាំងនោះ។ អាដាមប្រាកដ ជាឆ្លាតណាស់ហើយដែលអាចធ្វើរឿងនឹង

បាន។ ប៉ុន្តែក្នុងចំណោមសត្វទាំងអស់នោះ មិនមានសត្វមួយណាដែលសាកសម

ជាដៃគូរជាមួយអាដាមឡើយ។

ព្រះជាម្ចាស់បានធ្វើអោយអាដាមដេកលង់លក់ស្កប់ស្កល់ ហើយទ្រង់បានដកយកឆ្អឹងជំនីមួយពីអាដាម ទ្រង់បានបង្កើតស្ត្រីម្នាក់ពីឆ្អឹងជំនីអាដាម។ ស្ត្រីដែលព្រះជាម្ចាស់បាន បង្កើតល្អសាកសមជាដៃគូរ របស់អាដាមពិតមែន។

ព្រះទ្រង់បានបង្កើតគ្រប់យ៉ាងក្នុងពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ព្រះជាម្ចាស់បានអោយពរដល់ថ្ងៃទីប្រាំពីរ ហើយបានយកវាធ្វើជាថ្ងៃសំរាក។ នៅក្នុងសួនអ៊ីដេន អាដាម និងភរិយារបស់គាត់, អ៊ីវ មានសុភមង្គលល្អឥតទាស់គ្រាប់បង្គាប់ របស់ព្រះ។ ព្រះ ជាម្ចាស់របស់ពួកគេ, ជាអ្នកផ្តល់ទំនុកបម្រុងដល់ពួកគេ និងជាមិត្តរបស់ពួកគេ។

ចប់

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ព្រះគុម្ពីរសំរាប់កុមារ

តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។

យើង​សូម​អរគុណ​ដល់​ព្រះគម្ពីរ​សម្រាប់​កុមារ, Inc. សម្រាប់​ការ​ផ្តល់​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ