ព័ត៌មានគម្រោងអាន

បានផ្លាស់ប្រែគំរូ

Changed

ថ្ងៃទី 3 ក្នុងចំណោម 3 ថ្ងៃ

ប្រហែលមានស្ថានភាពពិតដ៏សំខាន់បំផុតមួយដែលព្រះយេស៊ូវបានយាងមក ដើម្បី បំផ្លាស់បំប្រែ នោះគឺជា ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតានៅឯស្ថានសួគ៌។ មុនពេលព្រះអង្គបានលះបង់ជីវិតគ្មានបាបសោះ ហើយនិងបានមានព្រះជន្មរស់ឡើងវិញ នោះយើងរាល់គ្នាសុទ្ធតែស្ថិតនៅក្នុងជីវិតមានបាប ដែលជាប់ក្នុងជោគវាសនានៃភាពគ្មានការរួមប្រកបពីព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអម្ចាស់ទតសម្លឹងមើលមកយើងក្នុងកែវភ្នែករបស់ព្រះគ្រីស្ទ ហើយតាមរយៈសម្ព័ន្ធមេត្រីភាពដែលព្រះអង្គបានព្រមព្រៀងជាមួយនឹងព្រះបុត្រាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ការនោះបានក្លាយទៅជាអំណររបស់យើងផងដែរ។ ការបែកញែកចេញ ដែលបង្កឡើងដោយ អ័ដាមនៅឯសួនអេដែន នោះព្រះយេស៊ូវបានទទួលរងទោសជំនួសយើងនៅលើឈើឆ្កាង!


ព្រះជាម្ចាស់បង្កើតមនុស្សមក ដើម្បីឱ្យយើងអាចមានទំនាក់ទំនងរួមប្រកបជាមួយនឹងព្រះអង្គ។ ព្រះយេស៊ូវបានស្ដារគោលបំណងដើម និងគម្រោងផែនការដើម ហើយបានប្រទាននូវហេតុផលសម្រាប់ការរស់រានមានជីវិតសាជាថ្មីមកឱ្យយើង! យើងនឹងមិនប្រាកដថាកំពុងរស់នៅនោះឡើយ ដរាបណាយើងកំពុងដើរជាមួយនឹងសមត្ថភាព ដែលយើងអាចស្ដាប់ឮនូវព្រះសូរសៀងនៃព្រះ ហើយទទួលអារម្មណ៍ថាមានព្រះវិញ្ញាណរបស់ព្រះអង្គ ស្ថិតនៅលើជីវិតរបស់យើងសិន។ ទំនាក់ទំនងជាមួយនឹងព្រះវរបិតា នោះគឺជាការត្រាស់ហៅដ៏សំខាន់របស់យើង ហើយនៅទីនោះឯង ដែលយើងអាចស្វែងរកឃើញគោលបំណងជីវិត និងអត្តសញ្ញាណពិតរបស់យើង។ គ្មានអ្វីណាមួយអាចយកមកប្រៀបផ្ទឹមស្មើនឹងការផ្សាភ្ជាប់ពិតជាមួយនឹងព្រះវរបិតា ហើយនិង "ជីវិតពេញបរិបូរ" ដែលព្រះអង្គបានយាងមក ដើម្បីប្រទានដល់យើងរាល់គ្នានោះទេ!


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Changed

ព្រះគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ដើម្បីផ្លាស់ប្រែជីវិតរបស់យើង ហើយនិងដំណើរផ្លូវនៃជោគវាសនារបស់យើង។ នៅក្នុងអត្ថបទគម្រោងអាននេះ យើងនឹងនិយាយគ្នាអំពីឥទ្ធិពលនៃការផ្លាស់ប្រែទាំងអស់នោះ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អាដាហ្កា (Adarga Entertainment Group LLC) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.johnnyrez.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ