ព័ត៌មានគម្រោងអាន

បានផ្លាស់ប្រែគំរូ

Changed

ថ្ងៃទី 2 ក្នុងចំណោម 3 ថ្ងៃ

ដោយឡែកពី ការផ្លាស់ប្រែ នៃរឿងបញ្ហាបាប របៀបរស់នៅ និងដំណើរនៃជោគវាសនារបស់យើង នោះព្រះយេស៊ូវបានយាងមក ដើម្បីផ្ដល់ឱ្យយើងនូវសុខភាពល្អ ហើយនិងការព្យាបាល។ ព្រះអង្គបានយាងមកដើម្បីបំផ្លាស់បំប្រែ ស្ថានភាពផ្នែកអារម្មណ៍ ផ្លូវចិត្ត និងរូបកាយរបស់យើង។ វាជារឿងដ៏អស្ចារ្យដែលកិច្ចការនៅឯឈើឆ្កាងបានប្រទានឱ្យយើងនូវការព្យាបាល ហើយក៏បានផ្គត់ផ្គង់ឱ្យយើងមានស្ថេរភាពខាងផ្លូវចិត្តនិងអារម្មណ៍ដែរ។ ខ្ញុំជឿថាមានមនុស្សជាច្រើននៅបន្តជាប់ក្នុងវិបត្តិខាងឯផ្លូវចិត្ត និងអារម្មណ៍ នោះក៏ដោយព្រោះតែពួកគាត់មិនបានប្រកាសទទួលយកនូវអ្វីៗដែលព្រះយេស៊ូវបានសម្រេចហើយ សម្រាប់ពួកគាត់នៅលើឈើឆ្កាង។ ខព្រះគម្ពីរនៅថ្ងៃនេះបានថ្លែងប្រាប់ដល់យើងថា៖ «ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់»។ សេចក្ដីថ្លែងទាំងនោះ គឺរាប់បញ្ចូលទាំងសេរីភាពខាងឯផ្លូវចិត្ត អារម្មណ៍ និងរូបកាយរបស់យើងផង។ ព្រះអង្គទ្រង់គឺជាព្រះជាម្ចាស់ ដែលបានយាងមកដើម្បីផ្លាស់ប្រែរាល់ស្ថានភាពរបស់យើង ហើយប្រសិនបើយើងមិនទាន់បានយល់ដឹងនិងទទួលពីការពិតអស់ទាំងនោះនៅក្នុងជីវិតទេ នោះយើងនឹងដឹងថាស្ថានភាពពិតអស់ទាំងនោះ នឹងកើតមានឡើងពិតមែននៅឯស្ថានសួគ៌។


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Changed

ព្រះគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ដើម្បីផ្លាស់ប្រែជីវិតរបស់យើង ហើយនិងដំណើរផ្លូវនៃជោគវាសនារបស់យើង។ នៅក្នុងអត្ថបទគម្រោងអាននេះ យើងនឹងនិយាយគ្នាអំពីឥទ្ធិពលនៃការផ្លាស់ប្រែទាំងអស់នោះ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អាដាហ្កា (Adarga Entertainment Group LLC) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.johnnyrez.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ