ព័ត៌មានគម្រោងអាន

មាគ៌ាពិតនៃព្រះទៅកាន់ភាពជោគជ័យគំរូ

God’s Path to Success

ថ្ងៃទី 1 ក្នុងចំណោម 3 ថ្ងៃ

មានមនុស្សជាច្រើនគេពុំបានឃើញពីនិម្មិត ថាភាពជោគជ័យ​ នោះមានន័យយ៉ាងណាឱ្យពិតប្រាកដនោះទេ។ ពួកគេស្វែងរកមើលកាំជ្រួច ការកម្សាន្តឥតន័យ និងការអបអរដូចក្នុងកីឡដ្ឋានមួយយ៉ាងកងរំពង។ ផលិតកម្មកម្សាន្តអារម្មណ៍ និងបណ្ដាញសង្គមជាច្រើន រួមទាំងប៉ុស្តិ៍កីឡា បានបង្កើតទស្សនៈមិនពិតប្រាកដមួយ ឱ្យមនុស្សយល់ឃើញថាមនុស្សជោគជ័យម្នាក់ នោះមានរូបលក្ខណៈបែបណា។ ជាអកុសល ការរំពឹងទុកមិនពិតនេះ ជារឿយៗ បាននាំឱ្យយើងភ្លេចបាត់នូវអ្វីដែលជាភាពជោគជ័យពិតប្រាកដ នៅពេលដែលយើងដើរឆ្លងកាត់ក្នុងជីវិតនេះ។ ឬក៏វានាំឱ្យយើងបាត់បង់នូវអំណររីករាយទៅក្នុងភាពជោគជ័យដែលយើងសម្រេចនិងទទួលបាន។ ដោយហេតុថាយើងពុំបានដឹងពីភាពជោគជ័យពិត នោះយើងបែរទៅជាជាប់ប្រឡូកនឹងរឿងថ្មីៗ ក្ដៅគគុប ដែលគ្រប់គ្នាប៉ងប្រាថ្នា។ ពីមួយរឿងទៅមួយរឿងដែលមិនចេះចប់។ យើងជាប់ទៅក្នុងកាំកង់នៃការរត់ដេញតាម គឺដូចកណ្ដុររត់ប្រណាំង នៅក្នុងរង្វង់កង់អញ្ចឹង។ 



ដោយសារតែយើងរស់នៅក្នុងពិភពលោកដែលបាក់បែក ជាប់ស្នាមដានប្រឡាក់នៃបាប ហើយទទួលរងពីឥទ្ធិពលរបស់វា នោះមានរឿងហេតុចម្បងនៃភាពជោគជ័យក្នុងជីវិតរបស់យើងជាច្រើន ដែលមើលទៅហាក់បីដូចជាផ្អែមផងនិងជូរចត់ផង ក្រោយពេលយើងបានហែលឆ្លងកាត់វាផុតបាត់ទៅ។ លុះត្រាតែយើងយល់ពីធម្មជាតិនៃភាពជោគជ័យខាងវិញ្ញាណ នោះយើងអាចជាប់ប្រឡូកទៅក្នុងដំណើររុកស្វែងរកមិនចេះចប់មិនចេះហើយ សម្រាប់អ្វីមួយ ដែលព្រះបានផ្ដល់ឱ្យយើងរួចស្រេចទៅហើយ។ ដោយមិនមានការយល់ដឹងច្បាស់លាស់អំពីភាពជោគជ័យក្នុងនគរព្រះ នោះយើងនឹងមិនដឹងពីរបៀបនៃការដាក់ទុនចំពោះពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិរបស់យើង នោះឡើយ។ អ្វីៗក៏ដោយដែលអ្នកបានសាបព្រោះ វានឹងកំណត់ចំពោះអ្វីៗដែលអ្នកនឹងច្រូតបានមកជាផល។ ប៉ុន្តែ មារសាតាំង វាតែងតែនាំយើងឱ្យទៅសាបព្រោះលើអ្វីៗដែលខុស ដោយសារតែយើងយល់ច្រឡំ និងមិនដឹងថាភាពជោគជ័យដ៏ពិត ឥតក្លែងក្លាយ ក្នុងជីវិត នោះមានរូបលក្ខណៈបែបណា។ 



តើមានរឿង ឬនិម្មិតធំៗ បីណាខ្លះ ដែលអ្នកបានសាបព្រោះ នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ?



តើអ្នកបានទទួលលទ្ធផលអ្វីខ្លះ ហើយតើវាដើរស្របទៅនឹងគម្រោងផែនការនៃនគរព្រះដែរឬទេ? 





ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

God’s Path to Success

មនុស្សគ្រប់រូបកំពុងតែស្វែងរកភាពជោគជ័យ ប៉ុន្តែមានមនុស្សជាច្រើនកំពុងតែរុករកវាមិនឃើញ ដោយសារតែអ្វីៗដែលពួកគេកំពុងតែដេញតាម នោះគឺជាការយល់ខុស ដោយមិនដឹងថាការរស់នៅក្នុងជីវិតជោគជ័យ នោះមានន័យយ៉ាងណា។ ដើម្បីឱ្យស្វែងរកឃើញនូវភាពជោគជ័យដ៏...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ