ព័ត៌មានគម្រោងអាន

អ្នកជាមនុស្សជាទីស្រឡាញ់គំរូ

You Are Loved

ថ្ងៃទី 4 ក្នុងចំណោម 4 ថ្ងៃ

បានត្រាស់ហៅឱ្យមកស្រឡាញ់ព្រះនិងស្រឡាញ់អ្នកដទៃ


ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ (រ៉ូម ១២៖៩)



ព្រះយេស៊ូវបានសង្ខេបក្រឹត្យវិន័យនៃសម្ពន្ធមេត្រីចាស់ជាច្រើន ក្រោមសេចក្ដីបង្គាប់បញ្ជាយ៉ាងដូច្នេះថា ឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីដួងចិត្តរបស់យើង ហើយសេចក្ដីបង្គាប់ទីពីរ នោះគឺថា ត្រូវឱ្យស្រឡាញ់អ្នកជិតខាងរបស់យើង ឱ្យបានដូចជាស្រឡាញ់ខ្លួនឯង (ម៉ាថាយ ២២៖៣៧-៤០)។ ពាក្យថា "អ្នកជិតខាង" នៅក្នុងអត្ថបទគម្ពីរ គឺមិនមានដែនកំណត់ត្រឹមតែអ្នកមានភូមិផងរបងជាមួយនឹងអ្នកនោះទេ។ អ្នកជិតខាងរបស់អ្នក គឺជានរណាក៏ដោយ ដែលអ្នកជួប ឬអាចជះឥទ្ធិពលទៅលើគេបាន។ វាជារឿងងាយស្រួលណាស់ក្នុងការស្រឡាញ់ខ្លួនឯង។ យើងត្រៀមនឹងមើលរំលងកំហុសខុសឆ្គងរបស់ខ្លួន ហើយផ្ដោតតែទៅលើទង្វើល្អដែលយើងធ្វើតែប៉ុណ្ណោះ។ វាពិបាកជាងក្នុងការឱ្យយើងស្រឡាញ់ដល់អ្នកដទៃ។



ប្រសិនបើយើងពិតជាឱបក្រសោបបានយ៉ាងពិតចំពោះក្ដីស្រឡាញ់នៃព្រះ ហើយយល់ជ្រាបច្បាស់ពីដំណឹងល្អ នោះយើងនឹងប៉ងប្រាថ្នា ប្រឹងចែករំលែកនូវក្ដីស្រឡាញ់នោះជាមួយនឹង មនុស្សគ្រប់រូប តាមតែយើងអាចធ្វើទៅបាន។ អត្ថបទគម្ពីរសម្រាប់ថ្ងៃនេះ មានសេចក្ដីបង្គាប់បញ្ជាជាច្រើន ដែលផ្ដល់ជាឧទាហរណ៍ពីរបៀបដែលយើងអាចបង្ហាញពីក្ដីស្រឡាញ់ ការអត់ឱនទោស និងព្រះគុណទៅដល់មនុស្សដទៃផ្សេងទៀត។ តើមានសេចក្ដីបង្គាប់បញ្ជាណា ដែលអ្នកគិតថាព្រះកំពុងតែដាក់ជាសំណួរ ដើម្បីឱ្យអ្នកយកទៅអនុវត្ត នៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនឹងអ្នកដទៃនៅថ្ងៃនេះ?



មុននឹងយើងចាប់ផ្ដើមរកលេស ចូរកុំភ្លេចថាព្រះយេស៊ូវបានស្ដាប់បង្គាប់ ហើយធ្វើតាមរហូតដល់ទ្រង់ត្រូវសុគត ហើយសូម្បីតែការសុគតនៅលើឈើឆ្កាងផង ដើម្បីបង្ហាញយើងអំពីក្ដីស្រឡាញ់នេះ។ ចូរកុំភ្លេចថាព្រះជាម្ចាស់បានត្រាស់ហៅគ្រីស្ទបរិស័ទគ្រប់រូបឱ្យរស់នៅដូចជាយញ្ញបូជាដ៏រស់ (រ៉ូម ១២៖១)! វាមិនមែនជារឿងងាយស្រួលទេក្នុងការស្រឡាញ់ចំពោះអ្នកដទៃ ប៉ុន្តែការនេះហើយ គឺជាអ្វីជាក់លាក់ដែលព្រះសព្វព្រះទ័យចង់បានពីយើង។ ចូរចាប់ផ្ដើមដោយការអធិស្ឋានសម្រាប់អ្នកដទៃ ហើយព្រះជាម្ចាស់នឹងធ្វើឱ្យកំហឹងរបស់អ្នកបានធូរស្រាល ឱ្យអ្នកបានត្រជាក់ចិត្ត ហើយជួយឱ្យអ្នកអាចយកឈ្នះទៅលើលេសទាំងឡាយ និងបើកទ្វារចំហសម្រាប់ឱ្យអ្នកអាចបង្ហាញ និងចែករំលែកពីក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ។ 



ក្នុងខណៈពេលដែលអ្នកអធិស្ឋាន ចូរទូលសូមដល់ព្រះ ដែលទ្រង់គឺជាព្រះពេញដោយក្ដីស្រឡាញ់ ដើម្បីជួយឱ្យអ្នកអាចស្រឡាញ់ដល់អ្នកដទៃ។ 






យើងខ្ញុំសង្ឃឹមថាគម្រោងអាននេះបានលើកទឹកចិត្តដល់អ្នក។ សម្រាប់ព័ត៌មានបន្ថែមទៅលើគម្រោងអានបន្ថែមទៀត ពីអ្នកនិពន្ធ ឌូអេន ឡូយណេស (Duane Loynes) ចូរអ្នកស្វែងរុករកពីធនធានស្របតាមព្រះគម្ពីរនៅឯ ព័ន្ធកិច្ច ព្រះបន្ទូលនៃក្ដីសង្ឃឹម


អត្ថបទគម្ពីរ

ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

You Are Loved

ព្រះជាម្ចាស់ស្រឡាញ់អ្នក។ មិនថាអ្នកជានរណា នៅទីកន្លែងណានៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក! នៅក្នុងខែនេះ នៅពេលដែលយើងអបអរពីក្ដីស្រឡាញ់ ចូរកុំភ្លេចថាក្ដីស្រឡាញ់នៃព្រះសម្រាប់អ្នក នោះគឺធំជាងក្ដីស្រឡាញ់ណាៗទ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ព្រះបន្ទូលនៃក្ដីសង្ឃឹម (Words of Hope) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.woh.org/youversion

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ