ព័ត៌មានគម្រោងអាន

អ្នកជាមនុស្សជាទីស្រឡាញ់គំរូ

You Are Loved

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ស្រឡាញ់យ៉ាងសាមញ្ញ



ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន​ជានិច្ច (ហេព្រើរ ១៣៖១)។ 



ដោយមានកូនរៀននៅសាលាបឋមដល់ទៅពីរនាក់ នោះខ្ញុំត្រូវតែស៊ីញេលើសៀវភៅផែនការសម្រាប់កិច្ចការផ្ទះជានិច្ច ដើម្បីតាមដានលើអ្វីៗដែលកំពុងកើតមានឡើងនៅក្នុងថ្នាក់រៀន ហើយនិងដើម្បីទទួលបានរបាយការណ៍ (សៀវភៅ) តាមដានពីលំហាត់ទាំងនោះ ជារៀងរាល់ត្រីមាស ថាតើពួកគាត់បានធ្វើលំហាត់ឱ្យគ្រូឬក៏អត់។ សៀវភៅតាមដានខ្ញុំបានទទួលជាទៀងទាត់ ដើម្បីឱ្យខ្ញុំដឹងពីពិន្ទុរបស់កូនៗរបស់ខ្ញុំ។ ហើយបន្ទាប់មកទៀត មានទាំងថ្នាក់បន្ថែមក្រៅម៉ោង ដើម្បីជួយដល់និទ្ទេសរបស់ពួកគេ ប្រសិនបើយើងមិនទាន់ស្កប់ចិត្តនឹងពិន្ទុនៃការសិក្សារបស់ពួកគាត់នៅឡើយ។



ពេលខ្លះ យើងយកការដើរតាមព្រះយេស៊ូវប្រៀបទៅនឹងការដាក់និងឱ្យពិន្ទុដែរ។ យើងតែងតែនឹកឆ្ងល់ថាតើយើងបានធ្វើល្មមគ្រប់គ្រាន់ហើយឬនៅ ដើម្បីឱ្យយើងទទួលបាននិទ្ទេស A ។ យើងអាចគិតថា តើយើងគួរតែបរិច្ចាគអាហារកំប៉ុង ទៅឱ្យសមាគមអ្នកអត់ក្នុងភូមិនៅខែនេះ ឬទៅបម្រើនៅកន្លែងផ្គត់ផ្គង់អាហារសម្រាប់អ្នកខ្វះខាត ដែរឬយ៉ាងណា? ខ្ញុំដឹងថាខ្ញុំត្រូវតែចេះស្រឡាញ់ខ្មាំងសត្រូវរបស់ខ្ញុំ ប៉ុន្តែ ចុះចំណែកម្នាក់ដែលតែងតែនិយាយដើមអាក្រក់ៗអំពីខ្ញុំនោះ តើគិតយ៉ាងម៉េច? យើងប្រៀបបានដូចជា ពេត្រុស ដែលចោទសួរព្រះយេស៊ូវថា៖ «ព្រះអង្គអើយ ប្រសិនបើសមាជិកណាម្នាក់នៅក្នុងក្រុមជំនុំ គាត់បានធ្វើទាស់ប្រឆាំងនឹងខ្ញុំ តើគួរឱ្យខ្ញុំអត់ឱនទោសឱ្យគាត់ប៉ុន្មានដង?» (ម៉ាថាយ ១៨៖២១ )។



អ្នកតាក់តែងកណ្ឌគម្ពីរហេព្រើររំឭកដល់យើងរាល់គ្នាថា ចូររក្សាការទាំងអស់ក្នុងភាពសាមញ្ញ។ ចូរកុំខ្វល់ខ្វាយរឿងរក្សាទុកពិន្ទុសម្រាប់នេះសម្រាប់នោះ—គ្រាន់តែស្រឡាញ់ទៅបានហើយ! យើងប្រហែលជាអាច ចង់ បាននិទ្ទេស ដោយសារតែវាជួយឱ្យយើងដឹងថាខ្លួនយើងកំពុងតែឈរនៅទីណា។ ប៉ុន្តែសម្រាប់ព្រះជាម្ចាស់ អ្វីៗមិនអាស្រ័យទៅលើនិទ្ទេស ឬពិន្ទុទេ ព្រោះវាសំខាន់នៅលើដួងចិត្តវិញ។ ព្រះសព្វព្រះទ័យឱ្យយើងចេះស្រឡាញ់ក្នុងភាពយ៉ាងសេរី ដោយសារតែយើងបានទទួលពីក្ដីស្រឡាញ់នោះជាមុនរួចហើយ (១ យ៉ូហាន ៤៖១៩)។ ជំនួសដោយការចោទសួរ ថាតើយើងធ្វើបានល្មមគ្រប់គ្រាន់ហើយឬនៅ នោះចូរសួរខ្លួនឯង ថាតើព្រះកំពុងតែផ្ដល់ឱកាសឱ្យយើងអាចបង្ហាញពីក្ដីស្រឡាញ់ទៅកាន់នរណាខ្លះ៖ ចូរចងចាំអស់អ្នកដែលស្ថិតនៅក្នុងគុក ចូរបង្ហាញពីចិត្តរាក់ទាក់ ជួយយកអាសា ចូរឱ្យស្កប់ស្កល់ជាមួយនឹងអ្វីៗដែលខ្លួនមាន—ប៉ុន្តែរាល់ការអស់ទាំងនោះ គឺបំផុសឡើងចេញពីសេចក្ដីបង្គាប់តែមួយ៖ នោះគឺជាសេចក្ដីស្រឡាញ់។ 



ក្នុងខណៈពេលដែលអ្នកអធិស្ឋាន ចូរអរគុណដល់ព្រះសម្រាប់ក្ដីស្រឡាញ់យ៉ាងសាមញ្ញរបស់ព្រះអង្គចំពោះរូបអ្នក។ 


អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

You Are Loved

ព្រះជាម្ចាស់ស្រឡាញ់អ្នក។ មិនថាអ្នកជានរណា នៅទីកន្លែងណានៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក! នៅក្នុងខែនេះ នៅពេលដែលយើងអបអរពីក្ដីស្រឡាញ់ ចូរកុំភ្លេចថាក្ដីស្រឡាញ់នៃព្រះសម្រាប់អ្នក នោះគឺធំជាងក្ដីស្រឡាញ់ណាៗទ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ព្រះបន្ទូលនៃក្ដីសង្ឃឹម (Words of Hope) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.woh.org/youversion

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ