ព័ត៌មានគម្រោងអាន

ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ

Following Jesus Our Mediator

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ព្រះយេស៊ូ និងអ្នករងទុក្ខ


ការរងទុក្ខ ដូចគ្នានឹងភាពក្រីក្រ គឺវាអាចមានទម្រង់ជាច្រើន។ ព្រះយេស៊ូបានយកព្រះទ័យទុកដាក់ចំពោះអស់អ្នកដែលរងទុក្ខ ទាំងខាងរូបកាយ ឬខាងវិញ្ញាណ ហើយព្រះអង្គបានឆ្លើយតបចំពោះការទូលអង្វររបស់ពួកគេ។



ដកស្រង់ពី វគ្គសិក្សាព្រះគម្ពីរនៅប៉ែកអាហ្រ្វិក យោងដោយ សុភាសិត និងកំណត់ត្រារឿង ក្រោមចំណងជើងថា "ខ្វាក់ដល់ថ្នាក់មើលឃើញ"៖


មានពាក្យស្លោកពេញនិយមជាច្រើន ដែលថ្លែងនៅក្នុងវប្បធម៌ប៉ែកអាហ្រ្វិក ហើយជាពិសេស ក្នុងចំណោមក្រុមជាតិសាសន៍ មេនឌី នៃប្រទេស សារ៉ាលីអង់ ដែលឃ្លាមួយនោះមានចែងថា៖ «ក្មេងណាយំច្រើន ក្មេងនោះម៉ែវាយកចិត្តដាក់ខ្លាំង»។



អ្នកសុំទាននៅតាមផ្លូវទៅក្រុងយេរីខូ មិនអាចរត់តាមពីក្រោយព្រះយេស៊ូបានទេ ប៉ុន្តែគាត់អាចទាញចំណាប់អារម្មណ៍ពីព្រះយេស៊ូ ដោយគាត់ប្រើសំឡេងរបស់គាត់។ គាត់បានស្រែក—ហើយគាត់បានទាញយកការយកចិត្តទុកដាក់ពីព្រះយេស៊ូ ប្រៀបដូចជា ក្មេងស្រែករកប៉ាម៉ាក់ ឱ្យមកមើលគេអញ្ចឹង។



ការស្រែកអង្វររកព្រះយេស៊ូក្នុងសេចក្ដីជំនឿ មិនថាកាលៈទេសៈរបស់អ្នកយ៉ាងណានោះទេ នោះអ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីព្រះអង្គ។ នេះគឺជាទីចាប់ផ្ដើមនៃការឆ្លើយតបចំពោះសេចក្ដីអធិស្ឋានរបស់អ្នក។ អ្នកមិនចាំបាច់ត្រូវរងទុក្ខទាំងស្ងៀមស្ងាត់ ឬស្ពាយបន្ទុកទាំងឡាយ ដោយឯកឯងទេ។ ព្រះយេស៊ូគង់នៅក្បែរ ហើយអ្នកគ្រាន់តែស្រែករកព្រះនាមរបស់ព្រះអង្គ នៅក្នុងសេចក្ដីអធិស្ឋានរបស់អ្នក តែប៉ុណ្ណោះ។



ឆ្លុះបញ្ចាំង ឬពិភាក្សា


មើលទៅកាន់ការប្រតិកម្មរបស់បុរសពិការភ្នែក នោះគាត់ដូចជាស្គាល់ថាព្រះយេស៊ូជានរណាទៅហើយ។ តើគាត់អាចធ្លាប់ឮអ្វីអំពីព្រះយេស៊ូ?



បណ្ដាជនបានហៅទ្រង់ថា "ព្រះយេស៊ូអ្នកស្រុកណាសារ៉ែត" ប៉ុន្តែ បុរសពិការភ្នែក គាត់បានហៅព្រះអង្គថា "ព្រះយេស៊ូ រាជវង្សនៃព្រះបាទដាវីឌ"។ តើឈ្មោះផ្សេងៗពីគ្នាទាំងពីរនេះ ប្រាប់អ្វីខ្លះដល់យើង អំពីព្រះយេស៊ូ?



តើអ្នកគិតថាហេតុអ្វីបានព្រះយេស៊ូនៅតែសួរបុរសពិការពីអ្វីដែលគាត់ចង់បានយ៉ាងដូច្នេះ ទោះបើព្រះអង្គអាចទតឃើញស្រាប់ហើយ ថាគាត់ត្រូវការអ្វី?



តើមានផ្នែកនៃការរងទុក្ខណាខ្លះ ដែលអ្នកត្រូវការជំនួយពីព្រះយេស៊ូនាពេលឥឡូវនេះ? ចូរទូលថ្វាយព្រះអង្គនៅក្នុងសេចក្ដីអធិស្ឋាន។


អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Following Jesus Our Mediator

អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះព័ន្ធកិច្ច អូអេស៊ីស អន្តរជាតិ (Oasis International Ltd) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://Oasisinternationalpublishing.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ