ព័ត៌មានគម្រោងអាន

ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ

Following Jesus Our Mediator

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

បេសកកម្មរបស់ព្រះយេស៊ូ


នៅត្រង់ចំណុចមួយនៃជីវិតរបស់ព្រះយេស៊ូ នោះមានការរាយការណ៍ពីព្រះអង្គ ហើយការណ៍នោះបានរីកសាយទៅគ្រប់ទិសតំបន់ និងទាំងទៅដល់អ្នកនៅភូមិកំណើតរបស់ព្រះអង្គផង។ អ្នកភូមិណាសារ៉ែតមានចិត្តចង់ដឹងចង់ឮណាស់។ ដើម្បីឆ្លើយតបចំពោះចម្ងល់របស់ពួកគេ នោះព្រះយេស៊ូ នៅពេលដែលដល់វេនព្រះអង្គអានអត្ថបទគម្ពីរនៅឯសាលាប្រជុំ ព្រះអង្គបានបើកចំអត្ថបទគម្ពីរនៅក្នុង អេសាយ ហើយព្រះអង្គបានអានពីពាក្យទំនាយ ដែលថ្លែងពីព្រះអង្គ និងបេសកកម្មរបស់ទ្រង់។ ពាក្យទំនាយនេះគឺមានតាំងពីបុរាណកាលមកម្ល៉េះ។ ក្នុងសារនោះមានចែងថាព្រះអង្គយាងមក ដើម្បីនាំ "ដំណឹងល្អ" ទៅដល់អស់អ្នកក្រីក្រ អ្នកជាប់ជាឈ្លើយ ជនពិការភ្នែក និងអស់អ្នកដែលគេជិះជាន់។ ព្រះស្រឡាញ់ សូម្បីតែចំពោះអស់អ្នកដែលគេរាប់ថាជាមនុស្សបាតសង្គម ហើយទ្រង់បានដាក់ផែនការឱ្យមានចលនា ដើម្បីសង្គ្រោះពួកគេ—ដែលជាគម្រោងផែនការបានបំពេញនិងសម្រេចដោយការសុគត ហើយនិងការរស់ឡើងវិញរបស់ព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើង។



ដកស្រង់ពីវគ្គសិក្សាព្រះគម្ពីរនៅប៉ែកអាហ្រ្វិក មានយោងដោយសុភាសិតនិងកំណត់ត្រារឿង ក្រោមចំណងជើងថា៖ "សេចក្ដីពិតនាំឱ្យពិបាកក្នុងខ្លួន"៖


អ្នកភូមិណាសារ៉ែត បានបែរប្រឆាំងទាស់នឹងព្រះយេស៊ូ ដោយសារតែពួកគេបានគិតថាព្រះយេស៊ូកំពុងតែផ្ដន្ទាទោសពួកគេ ក្នុងសារយោងរបស់ព្រះអង្គ ដែលបានថ្លែងឡើងទៅកាន់ពួកសាសន៍ដទៃ ថាជាអ្នកទទួលបានព្រះគុណនៃព្រះ ជំនួសឱ្យពួកសាសន៍យូដា (លូកា ៤៖២៣-២៨)។ មានសុភាសិតមួយពីតំបន់ អិកបូ (Igbo) នៃប្រទេស នីហ្សេរីយ៉ា ភាគអាគ្នេយ៍ បានថ្លែងឡើងថា៖ «នៅពេលណាមានគេលើកឡើងពីរឿងឆ្អឹងស្ងួត នោះស្រ្តីវ័យចំណាស់ គាត់នឹងពិបាកក្នុងខ្លួន»។ 



នៅពេលមនុស្សគេឮពីសេចក្ដីពិតអំពីខ្លួនឯង នោះគេតែងមានអារម្មណ៍ពិបាកក្នុងចិត្ត។ សារណាដែលនាំឱ្យមនុស្សពិបាករើខ្លួន នោះប្រហែលជាមិនមានសេចក្ដីពិត ដើម្បីឱ្យគេជាអ្នកស្ដាប់ អាចយកទៅអនុវត្តបានទេ។ 



ក្នុងខណៈពេលអ្នកអានពីដំណឹងល្អ នោះអ្នកប្រហែលជាប្រឈមនឹងការថ្លែងពីព្រះបន្ទូលដែលពិបាកនឹងទទួល ហើយមានសេចក្ដីពិតដែលនាំឱ្យអ្នកឈឺចាប់ទៀតផង។ គន្លឹះសំខាន់ នោះអ្នកត្រូវអាន ហើយនិងស្ដាប់ ដោយចេញពីចិត្តបើកចំហ ចំពោះសាររបស់ព្រះគ្រិស្ដ។



ឆ្លុះបញ្ចាំង ឬពិភាក្សា


តើព្រះយេស៊ូបានពិពណ៌នាថាយ៉ាងដូចម្ដេចអំពីបេសកកម្មរបស់ព្រះអង្គ? 



តើអ្នកអាចយកបេសកកម្មរបស់ព្រះអង្គ យកទៅអនុវត្តក្នុងជីវិតរបស់អ្នកបានដោយរបៀបណាខ្លះ? 



ដោយឡែកថាបេសកកម្មរបស់ព្រះយេស៊ូគឺដើម្បីនាំមកនូវដំណឹងល្អ តែអ្នកនៅភូមិកំណើតរបស់ព្រះអង្គ បែរជាបដិសេធព្រះអង្គទៅវិញ។ តើអ្នកគិតថា ហេតុអ្វីបានជាសេចក្ដីពិតដែលព្រះអង្គមានបន្ទូល ទោះបីគេឮទាំងស្ញប់ស្ញែង និងថ្លែងចេញមកមានពេញដោយព្រះគុណ ប្រែបែរជាធ្វើឱ្យពួកគេខឹងដល់កម្រិតនេះ យ៉ាងដូច្នេះទៅវិញ? 



តើអ្នកស្គាល់នរណាម្នាក់ដែលគាត់ពិតជាបានរស់នៅស្របតាមដំណឹងល្អរបស់ព្រះយេស៊ូ ដែរឬទេ? តើអ្នកអាចរៀនអ្វីខ្លះពីពួកគាត់?


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Following Jesus Our Mediator

អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះព័ន្ធកិច្ច អូអេស៊ីស អន្តរជាតិ (Oasis International Ltd) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://Oasisinternationalpublishing.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ