ព័ត៌មានគម្រោងអាន

ស្វែងរក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញគំរូ

Finding Your Way Back To God

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

នេះពិត​ជាមាន​ជីវិត!

ព្រះ​ជាម្ចាស់​ទ្រង់​មាន​​ក្ដី​សុបិន្ដ​សម្រាប់​លោកិយនេះ ហើយ​អ្នក’ជា​ចំណែក​មួយ​ដែល​ទ្រង់​ចង់​អញ្ជើញ​អ្នក​មក​ក្នុង​ក្ដី​សុបិន្ដ​នេះ។ វា​ជា​ក្ដី​សុបិន្ដ​មួយ​ដែល​មិ​ន​គួរ​រំលង​ចេញ​ទេ ព្រោះ​ជា​ក្ដីសុបិន្ដ​ដែល​ព្រះ​មាន​សម្រាប់​យើង​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ចច។ វា’ជា​ក្ដី​សុបិន្ដ​សម្រាប់​ជីវិតរបស់​អ្នក សហគមន៍ និង​ពិភព​លោក​ទាំង​មូល។

ព្រះជាម្ចាស់’មាន​ក្ដីសុបិន្ដ​ថា​អ្នក​នឹង​រស់​នៅ​គ្រប់​ដង្ហើម​ចេញ​ចូល​ ពេញ​ដោយ​ទំនុក​ចិត្តទៅ​លើ​ក្ដី​ស្រលាញ់​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​អង្គ។ ក្ដី​សុបិន្ដ​របស់​ទ្រង់​គឺ​ អ្នក​នឹងប្រថុយ​​ស្រលាញ់អ្នក​ផ្សងទៀត​​ទាំង​ដឹង​ថា​ព្រះ​អង្គប្រថុយ​ស្រលាញ់​យើង​ដែរ។

នោះ’ជា​ហេតុផល​នៅ​ក្នុង​ការ​ភ្ញាក់​រលឹក​ចុង​ក្រោយ​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​​អ្នក​ក្នុង​ការ​ស្វែង​រក​នូវ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញ គឺ ភ្ញាក់​រលឹក​ទៅកាន់​ជីវិត។ ពេលដែល​យើង​ពិត​ជា​ភ្ញាក់​រលឹក​ទៅកាន់​ជីវិត​ថ្មី​ដែល​ព្រះ​ទ្រង់​ប្រទាន​អោយ​ជាមួយ​នឹង​ទីលំនៅ​ជាមួយ​ទ្រង់ យើង​នឹង​ដឹង​ច្បាស់​ថា អនាគត​របស់​យើង​នឹង​ពិត​ជា​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ យើង​ប្រកាស​ថា“ឥឡូវ​ នេះ ពិត​ជា​មាន​ជីវិត” តែ​យើង​ទទួល​ស្គាល់​ថា​ “ការ​មាន​ជីវិត” មាន​ន័យ​ខុស​ប្លែក​ជាង​ពី​មុន។ វា​មាន​ន័យ​ថា គឺ​ជា​ការ​រស់​នៅ​ដែល​ប្រសើរ​ជាង​មុន ខុស​ប្លែក​ពីមុន ហើយ​ជីវិត​មាន​ន័យ​ជាង​មុន។

ដំណើរ​ជីវិត​ថ្មី​ដ៏​យូរអង្វែង​ជាមួយ​ព្រះជាម្ចាស់​ គឺ​ជា​ដំណើរ​ជីវិត​ដែល​យើង​នឹង​មិន​ឯកា​ទៀត​ឡើយ។ យើង​មិន​បាច់​រស់​នៅ​ឆ្ងាយ​ពី​ក្ដីស្រលាញ់​របស់​ព្រះ​បិតា​ទៀត​ឡើយ។ ប្រសិន​បើ​យើង​ឃើញ​ជីវិត​របស់​កំពុង​តែ​រសាត់​ឆ្ងាយ ហើយ​ព្យាយាម​រកមើល​អ្វី​មួយ សូម​ចាប់​ផ្ដើម​គិត​ពី​ព្រះបិតា​របស់​​អ្នក​ដែល​គត់​នៅ​ស្ថានបរមសុខ អ្នក​នឹង​បានចម្លើយដែល​អ្នក​ត្រូវការ. . .អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​អ្វីហើយ

ត្រឡប់​មក​កាន់​ជីវិត​ដែល​មាន​ន័យ​វិញ! អ្នក​ស្គាល់​ផ្លូវ​ហើយ ហើយ​កន្លែង​ដែល​អ្នកត្រូវ​ទៅ

ចូរ​ត្រៀម​ខ្លួន​អោយ​បាន​មុន​អោយ​ហើយ​ទៅ សម្រាប់​ជីវិត​ដែល​អ្នក​ចង់​បានដែល​’វា​ខុស​ប្លែក​ជាង​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ត្រឡប់​ថយ​ក្រោយ​វិញ នោះ​អ្នក​នឹង​អាច​ទូលសូម​ព្រះបិតា​របស់​អ្នក​អោយ​ជួយ។ ការ​ភ្ញាក់​រលឹក​ទៅកាន់​ជីវិត​គឺ​នាំ​មកនូវ​ឥទ្ធិពល​ដែល​នឹក​ស្មាន​មិន​ដល់ និង​ឱកាស​ថ្មី​ៗ​ច្រើន។ តើ​វា​អាច​ទៅរួច ទេ? វា​’កើត​ឡើង​ដោយ​សារ​ព្រះ​គ្រិស្ត​ទ្រង់​មាន​ព្រះជន្ម​រស់​ក្នុង​យើង ហើយ​នោះ​នឹង​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង។ ឥឡូវ​នេះ​អ្នក​អាចនាំ​ក្ដីសង្ឃឹម​ទៅ​កាន់​កន្លែង​ដែល​បាក់​ទឹក​ចិត្ត។ អ្នក​អាច​បង្ហាញ​ផ្លូវ​ទៅកាន់​អ្នក​ជាប់​ទោស​អោយ​មាន​សេរីភាព។ អ្នក​អាច​នាំពន្លឺទៅ​កាន់​ទី​ដែល​ងងឹត។

ហើយ​ នោះ ពិត​ជា​មាន​ជីវិត

ស្វែង​រក​កន្លែង​មួយ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុ​ងសហគមននៃ​បុត្រាបុត្រី​នៃព្រះគុណ​របស់​ព្រះ​បិតា។ ទាក់​ទង​នឹង​ពួក​គេ រៀនន និង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​នាំ​ការ​ផ្លាស់ប្ដូរ​ទៅ​កាន់​ អាពាហ៍​ពិពាហ៍ គ្រួសារ សាលា ទី​កន្លែង​ធ្វើការ និង​សហគម។

តោះ​’បន្ត​ជួយ​អ្នក​ផ្សេង​ទៀត​ក្នុង​ការ​ស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកនា់​ព្រះជាម្ចាស់​វិញ។ នោះ​’ជា​ការ​អបអរសាទរ​ដែល​យើង​ទន្ទឹង​រង​ចាំ។

នៅ​ពេល​អ្នក​មើល​ត្រឡប់​ថយ​ក្រោយ​ទៅកាន់​ការ​សញ្ជឹង​គិត​ព្រះបន្ទូលប្រាំ​ថ្ងៃ​ អ្វី​ជា “ការ​ភ្ញាក់​រលឹក” ដែល​ប៉ះ​ពាល់​អ្នក​ខ្លះ​ជាង​គេ? តើ​អ្នក​ដឹង​ថា​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​អ្នក​ឱ្យ​ធ្វើ​អ្វី?

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Finding Your Way Back To God

តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រក​មើល​អ្វី​បន្ថែម​ទៀត​​ពី​ជីវិត​របស់​លោក​អ្នក​មែន​ទេ? ការ​ចង់​បាន​ថែម​ទៀត​គឺ​ជា​ការ​ទន្ទឹង​រង​ចាំ​វិល​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់ ទោះបី​ជា​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ជាម្ចាស់​ស្ថិត​នៅ​កម...

More

សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ ដេវ ហ្វឺគូសិន លោក ចន​ហ្វឺ​គូ​សិន និង​ ក្រុម​បោះពុម្ព​ WaterBrook Multnoma ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅកាន់ http://yourwayback.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ