ព័ត៌មានគម្រោងអាន

ស្វែងរក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញគំរូ

Finding Your Way Back To God

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

បើ​ចាប់​ផ្ដើម​សារជា​ថ្មី​ឡើង​វិញ​មិន​ដឹង​ល្អយ៉ាង​ណា​ទេ

ជំហាន​បន្ទាប់​នៅ​ក្នុង​ការ​ទម្លុះ​ទម្លាយ​នៅ​ក្នុង​ដំណើរ​ជីវិត​របស​យើង​ជាមួយ​នឹង​ព្រះ​ជាម្ចាស់ គឺ​ការ​ដឹង​ខ្លួន ជាមួយ​នឹង​ការ​ស្ដាយ​ក្រោយ។ នា​ព្រឹក​មួយ​ពេល​យើង​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ យើង​ទទួល​ស្គាល់​ថា រាល់​កិច្ចការ​ដែល​យើង​ប្រឹង​ប្រែង​យ៉ាង​ប្រសើរ យើង​’បាន​បង្ករ​ឱ្យ​មាន​ភាព​រញ៉េ​រញ៉ៃ អ្នក’ពេញ​ទៅ​ដោយ​ភាព​អាក់​អន់​ស្រពន់​ចិត្ត ហើយ​ពេល​នេះ​អ្នក​ដឹង​ខ្លួន​យ៉ាង​ច្បាស់​ថា​ អ្នក’ ពិត​ជា​ចង់​បាន​នូវ​ឱកាស​ថ្មី​មួយ​ទៀត។ តែអ្នក’មិន​បាន​ដឹង​ច្បាស់​ថា​មាន​អ្វី​នឹង​អាច​កើត​ឡើង​នៅ​ខាង​មុខ​នោះ​ឡើយ។

បើ​គិត​មើល​ទៅ ហេតុ​អ្វីបានអ្នក​ត្រូវ​ការ​ឱកាស​ថ្មី?

តែ​សូម​នៅ​ជាមួយ​យើង​សិន។

នៅ​ក្នុង​ជំរៅ​ចិត្តរបស់​យើង​ម្នាក់​ៗ​មាន​ កូន​ចិត្ត​មួយ​ដែល​កើត​ចេញ​ពី​ភាព​សប្បុរស និង​ក្ដី​ស្រលាញ់​ដែល​យើង​ត្រូវ​ការ​នូវ​ឱកាស​ថ្មី’ យើង​ពិត​ជា​ត្រូវ​ការ​វា។ ពេល​យើង​ធ្លាក់​កាន់​តែជ្រៅ​ទៅៗ យើង​ទទួល​ស្គាល់​ថា​អ្វី​ដែល​នាំ​ឱ្យ​យើង​មាន​ភាព​រញ៉េ​រញ៉ៃ​​នៅ​ក្នុង​ជីវិត​យើង​នោះ​ ហើយ​ជីវិត​ដែល​រញ៉េ​រញ៉ៃ​នោះ​វា​បណ្ដា​ល​ចិត្ត​យើង​ឱ្យ​និយាយ​ថា “ បើ​អាច​ចាប់​ផ្ដើម​សារ​ជា​ថ្មី​បាន​វិញ​នោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។”

រឿង​ដែល​ល្អនោះ​គឺ​ថា អ្នក​អាច​ចាប់​ផ្ដើម​សារ​ជាថ្មី​វិញ​បាន។ បំណង​ចិត្ត​ដែល​កើត​ចេញ​ពី​ភាព​សប្បុរស និង​ក្ដី​ស្រលាញ់​ដែល​អ្នក​មាន​នោះ​គឺ​វា​ច្បាស់​ណាស់​ដែល​ថា​វា​ជា​រឿង​ល្អសម្រាប់​អ្នក។ ព្រះ​ជាម្ចាស់​ទ្រង់​ចង់​ឱ្យ​អ្នក​ចាប់​ផ្ដើម​សារ​ជាថ្មី​ម្ដង​ទៀត។

យើង​ភាគ​ច្រើន​ ពេល​យើង​’ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្ដើម​សារ​ជាថ្មី យើង​គ្រាន់​តែ​ចង់​ត្រឡប់​ទៅកាន់​ជីវិត​ងាយ​ៗ​ដែល​មុន​ពេល​ដែល​អ្វី​ៗ​មិន​ល្អ​កើត​ឡើង។ តែ​ព្រះ​ជាម្ចាស់​ទ្រង់​មាន​ព្រះ​ហឫ​ទ័យ​ផ្សេង​ពី​យើង។ ទ្រង់​មិន​ចង់’គ្រាន់​តែ​ជួយ​យើង​ឱ្យ​ត្រឡប់​ទៅ​កាន់​ជីវិត​ដែល​ប្រសើ​​លើស​មុន​ហួស​ពី​ការ​គិត​របស់​យើង​ទៅ​ទៀត។ ទ្រង់​សព្វ​ព្រះទ័យអោយ​យើង​ទទួល​នូវ​បទ​ពិសោធន៍​នូវ​ជីវិត​ផ្សេង​ៗ​ដែល​មាន​រស​ជាតិ​ខុស​ៗ​គ្នា។ វា’មិន​មែន​មាន​ន័យ​ថា​គ្រាន់​តែ​ផ្លាស់​ប្ដូរ​អនាគត​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ត្រឡប់​ទៅកាន់​ព្រះជាម្ចាស់ ដែល​ទ្រង់​ជា​អំណោយ​ដ៏​ប្រសើរ​លើស​លប់​នៅ​ក្នុង​ជីវិត​យើង។

តើ​យើង​ត្រៀម​ខ្លួន​ក្នុង​ការ​ចាក​ចេញ​ពី​ជីវិត​ដែល​រញ៉េ​រញ៉ៃ​នេះ​ ជា​ជីវិត​ដែល​មាន​តែ​ការ​ឈឺចាប់ គ្មាន​គោល​បំណង​នា​ពេល​បច្ចុប្បន្ន និង​គ្មាន​ទំនុក​ចិត្ត​សម្រាប់​ពេល​អនាគត? នោះ​គឺ​ជា​ការ​ចាក​ចេញ​ពី​ការ​ស្ដាយ​ក្រោយ និង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ទី​លំនៅ​ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​សម្រាប់​អ្នក​នា​ជីវិត​ខាង​មុខ — ជា​ជីវិត​ដែល​ជួយ​ដល់​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​សារ​ជាថ្មី​នៅ​ថ្ងៃ​នេះ ហើយ​ចាប់​ផ្ដើម​ដើរ​ចូល​ទៅកាន់​ក្ដី​សុបិន្ដ​របស់​អ្នក​វិញ...ជា​រៀង​រហូត។

តើ​វាមាន​លក្ខណះ​យ៉ាង​ម៉េច​ពេល​ដែល​យើង​ជឿជាក់​លើ​ព្រះជាម្ចាស់ និង​អនុញ្ញាតិ​អោយ​ទ្រង់​ជួយ​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​សារ​ជាថ្មី​ឡើង​វិញ?​នៅ​ថ្ងៃ នេះ? តើ​អ្នក​មាន​បាន​គិត​ពី​អនាគត​របស់​អ្នក​ដែល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទេ?

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Finding Your Way Back To God

តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រក​មើល​អ្វី​បន្ថែម​ទៀត​​ពី​ជីវិត​របស់​លោក​អ្នក​មែន​ទេ? ការ​ចង់​បាន​ថែម​ទៀត​គឺ​ជា​ការ​ទន្ទឹង​រង​ចាំ​វិល​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់ ទោះបី​ជា​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ជាម្ចាស់​ស្ថិត​នៅ​កម...

More

សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ ដេវ ហ្វឺគូសិន លោក ចន​ហ្វឺ​គូ​សិន និង​ ក្រុម​បោះពុម្ព​ WaterBrook Multnoma ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅកាន់ http://yourwayback.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ