ព័ត៌មានគម្រោងអាន

របៀបចាប់ផ្តើមអានព្រះគម្ពីរគំរូ

How to Start Reading the Bible

ថ្ងៃទី 4 ក្នុងចំណោម 4 ថ្ងៃ

រៀនទុកចិត្តព្រះដោយយោងតាមព្រះបន្ទូលរបស់ព្រះអង្គ



ការទុកចិត្ដព្រះជាម្ចាស់នៅពេលស្ថិតក្នុងពន្លឺ នោះមិនសូវប៉ុន្មានទេ ប៉ុន្តែការទុកចិត្ដព្រះ នៅក្នុងទីងងឹត នោះទើបជាជំនឿ - ឆាលស៍ ស្ពឺជិន (Charles Spurgeon)



ការបង្កើតទម្លាប់អានព្រះគម្ពីរជាប្រចាំថ្ងៃ និងការរៀន ដើម្បីអនុវត្ដតាមសេចក្ដីពិតនោះ នឹងបង្កើនទំនាក់ទំនងស្និទ្ធស្នាលរបស់យើងជាមួយព្រះ យ៉ាងលើសលន់។ ប៉ុន្តែមានពេលខ្លះ ប្រហែលជាច្រើនដងដែរ ដែលព្រះគម្ពីរមើលទៅហាក់បីដូចជា ឆ្គង។ ប្រហែលជាអត្ថបទគម្ពីរមានលក្ខណៈមិនចំសាច់រឿង និងដំណើរដែលយើងកំពុងឆ្លងកាត់នៅក្នុងជីវិត។ ហើយប្រសិនបើយើងប្រាកដជាត្រង់ទៅតាមចិត្ដរបស់យើង នោះយើងនឹងយល់ឃើញថា​ ព្រះជាម្ចាស់ ដូចជាមិនល្អរហូតទេ ដោយសារតែព្រះអង្គ មិនផ្ដល់ដល់យើង នូវអ្វីដែលយើងចង់បាន ឬបានទូលសូមព្រះអង្គនោះ។ 



ដោយការប្រឹងសង្កត់ធ្ងន់ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះយើងនឹងមើលឃើញថា គម្រោងផែនការរបស់ព្រះអង្គពិតជាល្អ ហើយដឹងថាព្រះអង្គគិតពីយើង ហើយមានព្រះទ័យនាំផលចំណេញ នៅក្នុងដួងព្រះហឫទ័យនិងគំនិតដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ សម្រាប់រូបយើង តែប៉ុណ្ណោះ។ ប៉ុន្តែ ការល្អនោះ គឺជាការល្អបំផុត របស់ព្រះអង្គ មិនមែនតាមការគិតថាល្អបំផុតនៃគំនិតរបស់យើងនោះទេ។ ព្រះអង្គទ្រង់ទតមើលឃើញរូបភាព និងជ្រាបពីដំណើរជីវិតទាំងមូល ដែលជាអ្វី រូបយើងម្នាក់ៗត្រូវការ និងនៅពេលណា ដែលរូបយើងត្រូវការ។ ការទុកចិត្ដដល់ព្រះជាម្ចាស់ កើតឡើងនៅពេលណា ដែលយើងទទួលស្គាល់អត្តចរិត និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ 



ការអាន និងការអនុវត្ដតាមព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើង នឹងជួយដល់យើង ឱ្យរៀនចេះទុកចិត្ដដល់ព្រះអង្គ ពីមួយថ្ងៃទៅមួយថ្ងៃ បន្ថែមទៀត ទាំងទុកចិត្ដនិងដឹងថាព្រះអង្គពិតជាស្មោះត្រង់ ដូចព្រះបន្ទូលសន្យារបស់ព្រះអង្គ។  ព្រះអង្គបានផ្ដល់ព្រះបន្ទូលសន្យាជាច្រើនដល់រូបយើង ដែលមានចែងនៅក្នុងព្រះគម្ពីរ ហើយព្រះបន្ទូលនោះ កក់បញ្ចាំទុក ជាសេចក្ដីសង្ឃឹម នៅក្នុងរូបយើង សម្រាប់ជាប្រយោជន៍ដល់យើង នៅពេលយើងប្រកាសទទួលយក មកក្នុងជីវិតរបស់យើង។ ទាំងនេះគឺជាព្រះបន្ទូលសន្យាមួយចំនួន ដែលជាទ្រព្យរបស់យើង។ ព្រះជាម្ចាស់មានបន្ទូលសន្យា ដូច្នេះថា…



...ប្រសិនបើយើងសារភាពអំពើបាបរបស់យើង នោះទ្រង់នឹងអត់ទោសឱ្យយើង ហើយសម្អាតយើងឱ្យបានស្អាត។ (១ យ៉ូហាន ១: ៩)

...ប្រសិនបើយើងមករកព្រះអង្គ នៅក្នុងភាពនឿយព្រួយរបស់យើង នោះព្រះអង្គនឹងឱ្យយើងបានសម្រាក។ (ម៉ាថាយ ១១-២៨-២៩)

...ប្រសិនបើយើងដើរតាមព្រះអង្គ នោះយើងនឹងមិនដើរទៅក្នុងភាពងងឹតឡើយ។ (យ៉ូហាន ៨:១២)

...ប្រសិនបើយើងបន្តនៅក្នុងព្រះអង្គ នោះយើងនឹងបង្កើតផលផ្លែយ៉ាងច្រើន។ (យ៉ូហាន ១៥: ៥)

…ប្រសិនបើយើងខ្វះប្រាជ្ញា នោះព្រះអង្គនឹងឲ្យយើងដោយចិត្តទូលាយ។ (យ៉ាកុប ១: ៥)

...ប្រសិនបើយើងជឿ ហើយសារភាពថាព្រះយេស៊ូជាព្រះអម្ចាស់ នោះយើងនឹងបានសង្គ្រោះ។ (រ៉ូម ១០: ៩)



នឹងមានរឿងជាច្រើនទៀត ដែលយើងបានអានហើយ ហើយធ្វើឱ្យយើងមិនយល់ ឬក៏ថែមទាំងនាំឱ្យយើងតានតឹង ស្មុគស្មាញថែមទៀត ប៉ុន្តែដូចអ្វី លោកគ្រូគង្វាល អេនឌី ស្ទេនលី (Andy Stanley) បាននិយាយថា៖ «អ្នកមិនចាំបាច់យល់រាល់អ្វីទាំងអស់ ដើម្បីនាំឱ្យអ្នកដាក់ចិត្ដជឿទៅលើអ្វីមួយ នោះទេ»។ ដូច្នេះ ប្រសិនបើអ្នកកាន់តែស្វែងរកព្រះជាម្ចាស់ នោះអ្នកក៏នឹងបានស្គាល់ព្រះអង្គកាន់តែខ្លាំងឡើងថែមទៀត។ ហើយប្រសិនបើយើងកាន់តែស្គាល់ព្រះអង្គ នោះយើងកាន់តែជឿទុកចិត្ដលើព្រះអង្គ។ ហើយនៅពេលយើងបង្កើតទម្លាប់ ដាក់ជាចំណែកមួយ នៅក្នុងថ្ងៃនីមួយៗរបស់យើង នោះយើងនឹងចាប់ផ្ដើមស្គាល់ព្រះអង្គ ថាព្រះអង្គគឺជាអ្នកនាំផ្លូវ ជាអ្នកត្រួសត្រាយ ជាអ្នកផ្ដល់ប្រាជ្ញា ជាអ្នកនាំការកំសាន្ដចិត្ដ ជាអ្នកនាំក្ដីសង្ឃឹម និងជាម្ចាស់ផ្ដល់ភាពសុខសាន្ដ។ 



ចូរជញ្ជឹងគិត




  • តើអ្នកទុកចិត្តលើព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ ដែរឬទេ? តើមានអ្វីណាខ្លះ ដែលនាំឱ្យអ្នកមិនទុកចិត្ដដល់ព្រះ? 

  • ចូរចំណាយពេលបន្តិច ដើម្បីលើកឡើងពី ទុក្ខកង្វល់ និងភាពភ័យខ្លាចមួយចំនួនរបស់អ្នក ទៅដល់ព្រះជាម្ចាស់។ ព្រះអង្គជ្រាបរាល់សេចក្ដីទាំងអស់នោះរួចស្រេចហើយ ដូច្នេះអ្នកមិនចាំបាច់ប្រឹងលាក់ទុកនោះឡើយ។ រួចហើយ ចូរទូលសូមព្រះអង្គ ដើម្បីជួយដល់អ្នក ឱ្យអ្នកចេះរៀនទុកចិត្ដលើព្រះអង្គ ទោះបីគ្រប់អ្វីៗទាំងអស់ មើលទៅហាក់បីដូចជាកំពុងដាក់ជាទម្ងន់ស្រុតទៅលើរូបអ្នកក៏ដោយ។ 

ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

How to Start Reading the Bible

ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរ...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ