ព័ត៌មានគម្រោងអាន

របៀបចាប់ផ្តើមអានព្រះគម្ពីរគំរូ

How to Start Reading the Bible

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

តើព្រះគម្ពីរគឺជាអ្វី ហើយហេតុអ្វីបានជាព្រះគម្ពីរមានសារៈសំខាន់ 



ការអានព្រះគម្ពីរបានពេញលេញ គឺជាសញ្ញាមួយបង្ហាញថា ព្រលឹងក៏បានឆ្អែតគ្រប់គ្រាន់ដែរ។ -- អនាមិក



ព្រះគម្ពីរ ជាធម្មតាត្រូវបានគេហៅថា ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬជា អត្ថបទព្រះគម្ពីរ ដែលជាសៀវភៅណែនាំដល់យើង នៅក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ ហើយសៀវភៅនេះ ក៏ជាគ្រឿងផ្សំដ៏សំខាន់ ដើម្បីជួយដល់យើង ឱ្យបានដើរយ៉ាងជិតស្និទ្ធជាមួយនឹងព្រះយេស៊ូផងដែរ។ ក្នុងខណៈដែលព្រះគម្ពីរមិនបានឆ្លើយអស់រាល់សំណួរទាំងប៉ុន្មានរបស់យើង ព្រះគម្ពីរផ្ដល់ជាទិសដៅ និងការណែនាំដល់រូបយើង ទៅកាន់ការស្គាល់ពីព្រះជាម្ចាស់ ការដឹងអំពីទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្សដទៃ យល់ពីរបៀបរស់នៅដោយមានគោលបំណងក្នុងជីវិត ហើយក៏ស្គាល់អំពីរបៀបដែលយើងអាចទទួលបាននូវជីវិតអស់កល្បជានិច្ចផង។



ចំណុចដែលយើងធ្លាប់ឮ និងតែងមានគេប្រាប់ហើយប្រាប់ទៀត នោះគឺថា យើងគួរតែអានព្រះគម្ពីរឱ្យ បានច្រើនឡើងថែមទៀត។ ប៉ុន្តែយើងពិតអាចរៀនអំពីសេចក្ដីពិត អំពីព្រះគម្ពីរ ហើយនឹងទទួលបានការលើកទឹកចិត្ដ ដើម្បីឱ្យយើងចេះបង្កើតទម្លាប់អាន ជាប្រចាំថ្ងៃផងដែរ។ 



ជាកិច្ចចាប់ផ្ដើម ចូរឱ្យយើងពិភាក្សា ថាតើ ព្រះគម្ពីរ គឺជាអ្វីដែរ។



ព្រះគម្ពីរមានរចនា បង្កើតឡើងដោយ...




  • ៦៦ កណ្ឌគម្ពីរ (សៀវភៅ) ផ្សេងគ្នា…

  • ... បានសរសេរឡើង ជាង ១៥០០ ឆ្នាំ ក្នុងចន្លោះពេលវេលាផ្សេងពីគ្នា…

  • ... បានសរសេរនៅក្នុងភាសាចំនួន ៣… 

  • ... មានម្ចាស់និពន្ធជាង ៤០ នាក់ផ្សេងគ្នា…

  • ... បានរស់នៅនៅក្នុងទ្វីប ៣ ផ្សេងគ្នា…

  • … ហើយសុទ្ធសឹងទទួលបានការជម្រុញទឹកចិត្ដ បណ្ដាលដោយព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះជាម្ចាស់។


គ្រប់ទាំងសៀវភៅ ឬកណ្ឌគម្ពីរទាំងប៉ុន្មាននេះ ត្រូវបានសរសេរឡើង ដោយឡែកៗពីគ្នា ហើយកណ្ឌគម្ពីរទាំងនោះ ថ្លែងពី ខ្លឹមសារតែមួយ ដែលមានរហាត់ក្នុងសម័យកាលតាំងពី សម្ព័ន្ធមេត្រីចាស់ រហូតដល់សម្ព័ន្ធមេត្រីថ្មី៖ ស្ដីអំពី កិច្ចការសង្គ្រោះដល់មនុស្សជាតិ តាមរយៈ អង្គព្រះសង្គ្រោះរបស់យើង នាមថា ព្រះយេស៊ូគ្រីស្ទ។



មានជាង ៣០០ ពាក្យទំនាយ នៅក្នុង សម្ព័ន្ធមេត្រីចាស់ ដែលបានថ្លែងទុកមក អំពីជីវិត និងកិច្ចការរបស់ព្រះយេស៊ូ ហើយគ្រប់ពាក្យទំនាយទាំងអស់នោះ សុទ្ធតែបានបំពេញ ឃើញចេញជារូបរាង នៅក្នុងជីវិតរបស់ព្រះអង្គ។ នៅក្នុងភាពខុសគ្នា ស្ដីអំពីរបៀប និងពេលវេលា ដែលព្រះគម្ពីរបានសរសេរឡើង នោះវាគ្មានផ្លូវទាល់តែសោះ ដែលអាចថា ពាក្យទំនាយទាំងប៉ុន្មាន អាចគ្រាន់តែជាការតាក់តែង ជាទំនាយ ដោយការមើលឃើញហើយរបស់អ្នកនិពន្ធ ឬក៏ថាជាការគប់គិត (ឃុបឃិត) បោកបញ្ឆោត របស់អ្នកនិពន្ធទាំងឡាយ រួមគ្នា នោះ។



ភាពជាក់ស្ដែង ច្បាស់លាស់ ទាំងប៉ុន្មាន មិនអាចមើលរំលង ហើយពិតហួសនិស្ស័យ! ការសិក្សា និងការរៀនសូត្រអំពីព្រះគម្ពីរ នឹងជាការខ្នះខ្នែងអស់មួយជីវិត ដោយសារតែយើងជាមនុស្ស មានកំណត់ ព្យាយាមស្វែងយល់ដឹងអំពីព្រះជាម្ចាស់ ដែល គ្មានដែនកំណត់ ។ ទោះជាយ៉ាងណា យើងអាចលូតលាស់នៅក្នុងការយល់ដឹង និងបន្តរៀនសូត្រ ពេញមួយជីវិតរបស់យើង។ 



យើងអាចងឿងឆ្ងល់ពីរបៀបដែលជីវិតរបស់យើងទទួលផលប៉ះពាល់ នៅពេលដែលយើងមិនបានអានព្រះគម្ពីរ។ យើងប្រហែលជាមានអារម្មណ៍ថា មិនមានជាអ្វីប្លែកនោះទេ ប្រសិនបើយើងអាក់ខានមិនបានអានព្រះគម្ពីរមួយថ្ងៃនោះ។ វាប្រៀបដូចជាការលេបថ្នាំ សម្រាប់អាការៈរោគមួយ ដែលយើងមាន— យើងប្រហែលអាចគិតថាថ្នាំនោះវាមិនមានប្រសិទ្ធភាពណាស់ណា ប៉ុន្តែប្រសិនបើយើងលែងទទួលទានថ្នាំនោះបន្តទៀត នោះយើងនឹងសម្គាល់ឃើញ ថាមាន ផលប្លែក ដ៏ធំ កើតមានឡើង។ យើងប្រហែលជាមិនមានអារម្មណ៍ថា ព្រះគម្ពីរកំពុងប៉ះពាល់រូបយើង ប៉ុន្តែប្រសិនបើយើងដកហូតការអានព្រះគម្ពីរចេញពីការដើរប្រចាំថ្ងៃរបស់យើងជាមួយនឹងព្រះយេស៊ូ នោះយើងនឹងចាប់សម្គាល់ឃើញថាវិញ្ញាណរបស់យើង មានសភាពស្រេកឃ្លានប៉ុណ្ណា។ 



ក្នុងខណៈពេលយើងធ្វើដំណើរឆ្លងកាត់គម្រោងអានព្រះគម្ពីរនេះ យើងនឹងរកឃើញ ពីរបៀបនៃ ការអភិវឌ្ឍទម្លាប់ លើការសិក្សាជាប្រចាំថ្ងៃ។ ឃើញពី ការរៀន អនុវត្ដ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់យើង។ ហើយនិងឃើញពី ការទុកចិត្ដ ដល់ព្រះជាម្ចាស់ ជាប់លាប់បន្ថែមទៀត។ 



ចូរពិចារណាគិត




  • តើអ្នកជឿនៅលើភាពជាក់ស្ដែង សុពលភាព និងសារៈសំខាន់នៃព្រះគម្ពីរ ដែរឬទេ? តើហេតុអ្វីបានជាជឿ ឬហេតុអ្វីបានជាមិនជឿ?

  • ប្រសិនបើនេះជាផ្នែកមួយនៃអ្វីដែលអ្នកចង់រៀនបន្ថែមទៀត យើងខ្ញុំមានធនធានជាច្រើនទៀត នៅលើ អនឡាញ ដែលមានផ្ដល់ជូន ដោយមនុស្សជាច្រើនអ្នក ដែលគាត់បានចំណាយពេលក្នុងជីវិតរបស់គាត់ រុករក និងស្វែងយល់ឱ្យបានច្បាស់លាស់ពីភាពជាក់ស្ដែង នៃព្រះគម្ពីរ និងអំពី សុពលភាព និងភាពត្រឹមត្រូវតាមតម្លៃរបស់ព្រះគម្ពីរនេះ។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

How to Start Reading the Bible

ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរ...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ