ព័ត៌មានគម្រោងអាន

ព្រះអម្ចាស់ស្គាល់អ្នក៖ ចំណាយពេលជាមួយព្រះ ដកស្រង់ពី ព័ន្ធកិច្ច វេលានៃព្រះគុណគំរូ

I Know You: Devotions From Time of Grace

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ព្រះអង្គជ្រាបអំពីទុក្ខវេទនា និងភាពក្រីក្ររបស់អ្នក



យើងរាល់គ្នាចង់តែឮពីរឿងនៃជ័យជម្នះ នៅក្នុងជីវិតនៃគ្រីស្ទបរិស័ទតែប៉ុណ្ណោះ។ នៅពេលមានមនុស្ស បានឡើងថ្លែងពីទីបន្ទាល់នៃជីវិតរបស់គាត់ សន្ទរកថារបស់គាត់ តែងតែមើលទៅហាក់បីដូចជាចុងក្រោយ តែងជួបនឹងជ័យជម្នះ ជានិច្ចកាល។ នៅក្នុងទីផ្សារនៃរឿងទីបន្ទាល់ គឺតែងតែមាន ការសម្ដែងបង្ហាញពី រឿង "ខ្ញុំជាអ្នកឈ្នះ" ជានិច្ច។ តើមាននរណាខ្លះ ចូលចិត្ដស្ដាប់អំពីរឿងផ្ទាល់របស់គ្រីស្ទបរិស័ទណាម្នាក់ ដែលទទួលរងនឹងទុក្ខវេទនា និងរឿងនៃការមិនអាចបង់ថ្លៃសងចំពោះសេវាកម្មប្រើប្រាស់នានារបស់គាត់នោះ?



ព្រះជាម្ចាស់ទ្រង់មានព្រះទ័យចង់ស្ដាប់។ ទ្រង់មានព្រះទ័យចង់ស្ដាប់ពីយើង មិនថាឡើយ នៅពេលរាល់គ្រប់អ្វីៗ ដែលដំណើរទៅមុខយ៉ាងប្រសើរ នៅពេលយើងមានប្រាក់កាសគ្រប់គ្រាន់ មានអារម្មណ៍ល្អ មានការងារធ្វើ និងក្រុមគ្រួសារនៅជួបជុំគ្នា មិនបែកបាក់អី តែប៉ុណ្ណោះនោះទេ។ ទ្រង់ជ្រាប និងស្គាល់យើង ហើយទ្រង់ស្រឡាញ់យើង នៅពេល ដែលយើងរងគ្រោះដោយជំងឺនានា ដូចជា ឈាមសស៊ីឈាមក្រហម មេរោគប្រព័ន្ធសរសៃប្រសាទ បញ្ហារោគសរសៃប្រសាទ ឬមានអាការៈមិនគ្រប់ទឹក (ជំងឺ) នោះដែរ។ ទ្រង់ស្រឡាញ់យើង នៅពេលយើងកំពុងអង្គុយ នៅក្នុងបន្ទប់ការិយាល័យមេធាវី ដោយសារយើងគ្មានប្រាក់កាស ក្ស័យធន ឬក៏ទទួលលិខិតពីការដាក់ពាក្យលែងលះគ្នា ក្ដី។ ទ្រង់ស្រឡាញ់យើង ទោះបើយើង ប្រហែលជាស្ថិតនៅក្នុង គុក ឬនៅទីសម្រាកព្យាបាលអប់រំ ឬនៅក្នុងទីកន្លែងប្រឹក្សាយោបល់ សម្រាប់ជំងឺ និងរោគផ្លូវចិត្ដរបស់យើងនោះដែរ។



ទ្រង់ជ្រាបថាយើងជាមនុស្សគ្រាំគ្រា បាក់បែក មិនល្អឥតខ្ចោះ។ ហេតុដូច្នេះហើយ បានជាទ្រង់ដឹងថាយើងត្រូវការ ការបញ្ជូននូវព្រះសង្គ្រោះមួយអង្គមក--ដោយសារតែយើងមិនអាចជួយសង្គ្រោះខ្លួនឯងបានឡើយ។ ទៅកាន់ក្រុម គ្រីស្ទបរិស័ទ នៅក្នុងក្រុង ស្មឺណា ព្រះជាម្ចាស់មានបន្ទូលថា៖ «យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែ តាមពិតអ្នកជាអ្នកមាន!» (វិវរណៈ ២៖៩)។ ទ្រព្យរបស់ពួកគេ ហើយនិងរបស់ពួកយើង គឺមិនស្ថិតនៅលើ មាសប្រាក់ ឬភូមិគ្រឹះ ផ្ទះសំបែង ឬភាគហ៊ុននៅក្នុងអាជីវកម្មណាមួយនោះឡើយ។ ទ្រព្យរបស់យើង គឺស្ថិតនៅលើ សម្ព័ន្ធមេត្រីនៃក្ដីស្រឡាញ់ ដែលបានបើកសម្ដែងបង្ហាញមកកាន់រូបយើង នៅក្នុងជីវិតដ៏បរិសុទ្ធ និងកិច្ចដ៏អស្ចារ្យនៃព្រះយេស៊ូវគ្រីស្ទ នោះវិញ។ ទ្រព្យរបស់ពួកគេ ហើយនិងរបស់ពួកយើង គឺស្ថិតនៅក្នុងសមាជិកភាព ដែលយើងអាចមាននៅក្នុងចំណងនៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ដែលយើងមានសិទ្ធិអាចហៅព្រះ ថាជា ព្រះបិតា ឪពុក ប៉ា បាននោះវិញ។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

I Know You: Devotions From Time of Grace

ព្រះជាម្ចាស់បានបង្កើតយើងម្នាក់ៗមកក្នុងលក្ខណៈដ៏ពិសេស។ ហើយព្រះអង្គជ្រាបនូវ ទុក្ខសោកសៅ អំណរ កម្លាំង និងភាពទន់ខ្សោយ ទាំងប៉ុន្មានរបស់យើង។

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច Time of Grace ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.timeofgrace.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ