ព័ត៌មានគម្រោងអាន

ព្រះអម្ចាស់ស្គាល់អ្នក៖ ចំណាយពេលជាមួយព្រះ ដកស្រង់ពី ព័ន្ធកិច្ច វេលានៃព្រះគុណគំរូ

I Know You: Devotions From Time of Grace

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ព្រះអង្គជ្រាបថាអ្នករស់នៅទីណា



ខ្ញុំបានធ្លាប់រស់នៅ និងធ្វើការងារនៅក្នុងទីប្រជុំជនមួយដ៏ពីបាកភ្នែកនិងចិត្ដ អស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែជីវិតរបស់ខ្ញុំមិនដល់ថ្នាក់លំបាកដូចជា គ្រីស្ទបរិស័ទ ដែលរស់នៅក្នុងក្រុង ពើកាម៉ុស នៅក្នុងតំបន់អាស៊ីខាងលិច នោះទេ។ អារក្សសាតាំងវាបានអំណាចគ្រប់គ្រងលើទីក្រុងនោះ ហើយមានទីសក្ការៈយ៉ាងធំ ដែលបានដំឡើងសម្រាប់ថ្វាយដល់ព្រះក្លែងក្លាយមួយនោះ ឈ្មោះ ស៊ូស (ហើយសព្វថ្ងៃនេះ រូបសំណាក់នោះស្ថិតនៅក្នុងសារៈមន្ទីររបស់ប្រទេសអាល្លឺម៉ង់)។ ហើយរូបនេះ ជាឧបករណ៍មួយដែលបានបោកបញ្ឆោត និងនាំឱ្យមនុស្សច្របូកច្របល់ជាច្រើនសតវត្ស។



ការកើនឡើងនៃក្រុមគ្រីស្ទបរិស័ទនៅក្នុងទីក្រុង កាពើម៉ុសនោះ បាននាំឱ្យមានការបះបោរ បៀតបៀនប្រឆាំង ដោយក្រុមអាចារ្យរបស់សាសនារបស់ព្រះស៊ូស និងពួកវិញ្ញាណអាក្រក់របស់សាតាំងនោះ។ ប៉ុន្តែព្រះជាម្ចាស់ជ្រាប់ពីអ្វីៗទាំងអស់ដែលកើតមានឡើងនៅទីនោះ។ ទ្រង់ជ្រាបពីមនុស្សគ្រប់រូបដែលជឿលើព្រះអង្គ ហើយទ្រង់ក៏ត្រួសត្រាយរាល់គ្រប់ស្ថានការណ៍ដែលកើតមាននៅទីនោះ មិនថាឡើយជា ទុក្ខលំបាក ដើម្បីបានជាប្រយោជន៍ឱ្យព្រះរាជ្យរបស់ទ្រង់ បានបន្តរីកចម្រើនឡើង និងឱ្យមានអ្នកជឿដទៃផ្សេងទៀត។​ «យើងស្គាល់កន្លែងដែលអ្នករស់នៅហើយ គឺកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង តែអ្នកកាន់ខ្ជាប់តាមឈ្មោះយើង ហើយមិនបានបោះបង់ចោលជំនឿដល់យើងឡើយ ទោះក្នុងគ្រាដែលគេបានសម្លាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់យើងនៅកណ្ដាលអ្នករាល់គ្នា ជាកន្លែងអារក្សសាតាំងនៅនោះក៏ដោយ» (វិវរណៈ ២៖១៣)។



ព្រះអម្ចាស់ជ្រាបអំពីទីកន្លែងដែលអ្នករស់នៅផងដែរ។ ទ្រង់ទតឃើញពីគ្រោះថ្នាក់។ ទ្រង់មានក្ដីទុក្ខសោក ដោយអ្នកបានបាត់បង់មនុស្សជាទីស្រឡាញ់ និងការឈឺចាប់របស់អ្នក។ ទ្រង់បញ្ជូនទេវតាទ្រង់ ដើម្បីការពារអ្នក​ និងក្រុមគ្រួសាររបស់អ្នក។ ទ្រង់មើលថែរក្សាអ្នក ដើម្បីតាមដានមើល ថាអ្នកគ្រប់គ្រង និងតទល់ចំពោះសេចក្ដីល្បួងនិងភាពតានតឹង របស់អ្នក ដោយរបៀបណា។ ព្រះហឫទ័យប៉ងប្រាថ្នាដ៏ធំអស្ចារ្យរបស់ទ្រង់ នោះគឺថា ក្នុងគ្រប់គ្រា ទាំងអស់ នោះអ្នកនៅតែបន្តមានភាពស្មោះត្រង់ជាមួយនឹងទ្រង់។ ការស្លាប់របស់អ្នកបម្រើទ្រង់ គឺលោក អាន់ទីប៉ាស មិនបានផុតទៅដោយអសារបង់ ចេញពីរង្វាន់របស់គាត់នោះឡើយ--ជួសវិញ អ្វីដែលបានកើតឡើងនោះ ប្រែត្រឡប់ទៅជា ពន្លឿនឱ្យគាត់បានដល់ទីនៃសិរីរុងរឿងកាន់តែឆាប់ជាងមុន។ គំរូនៃភាពក្លាហានរបស់គាត់ បានបើកសម្ដែង និងបណ្ដាលទឹកចិត្ដដល់គ្រីស្ទបរិស័ទជាច្រើនលើកច្រើនសា ហើយក៏បានផ្ដល់ជាការជម្រុញទឹកចិត្ដសម្រាប់ការរីកចម្រើនលូតលាស់នៃក្រុមជំនុំក្រុមគ្រីស្ទបរិស័ទផងដែរ។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

I Know You: Devotions From Time of Grace

ព្រះជាម្ចាស់បានបង្កើតយើងម្នាក់ៗមកក្នុងលក្ខណៈដ៏ពិសេស។ ហើយព្រះអង្គជ្រាបនូវ ទុក្ខសោកសៅ អំណរ កម្លាំង និងភាពទន់ខ្សោយ ទាំងប៉ុន្មានរបស់យើង។

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច Time of Grace ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.timeofgrace.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ