ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ

Jesus: Our Banner of Victory

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ


ជ័យជម្នះនៅលើសេចក្ដីស្លាប់ 


នៅពេលព្រះយេស៊ូវទ្រង់សុគតសម្រាប់អំពើបាបរបស់យើង ហើយបានបង់ថ្លៃសម្រាប់ការអត់ឱនទោសដល់រូបយើង ទ្រង់បានសង្រ្គោះរូបយើង ឱ្យចេញពីភាពនៅឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដ៏អស់កល្បជានិច្ចនោះ។ ទ្រង់បានប្ដូរសេចក្ដីស្លាប់ដ៏គ្មានសង្ឃឹម ជំនួសនឹងជីវិតរស់នៅដែលពេញដោយសេចក្ដីសង្ឃឹម ដែលជាអនាគត យើងអាចមាននៅក្នុងព្រះវត្ដមាននៃព្រះដ៏អស់កល្បជានិច្ច នោះវិញ។ ហើយនៅពេលដែលព្រះអង្គទ្រង់បានមានព្រះជន្មរស់ឡើងវិញពីសេចក្ដីស្លាប់ ព្រះយេស៊ូវ ទ្រង់បានបើកសម្ដែងនូវជ័យជម្នះដ៏អស្ចារ្យ គឺជាការបង្ហាញមិនធ្លាប់ឃើញពីមុននោះ ទាំងបញ្ជាក់ថា អំណាចនៃសេចក្ដីស្លាប់ មិនអាចប្រៀបផ្ទឹមនឹងចេស្ដារបស់ទ្រង់ អីបន្តិចឡើយ។ នៅក្នុង វិវរណៈ ១៖១៨ ទ្រង់បានប្រកាសថា៖ «ខ្ញុំជាព្រះដែលមានព្រះជន្មគង់នៅ។ ខ្ញុំបានសុគត ប៉ុន្តែចូរមើល ឥឡូវនេះ ខ្ញុំមានជីវិតគង់នៅ អស់កល្បជាដរាបរហូតតទៅ! ហើយខ្ញុំកាន់សោនៃសេចក្ដីស្លាប់ ហើយនិងស្ថានឃុំព្រលឹងផង»។

ទោះក្នុងអំឡុងពេលថា សេចក្ដីស្លាប់គឺជាដំណើរដែលយើងត្រូវឆ្លងកាត់ ហើយអាចជាដំណាក់កាលពិបាកមួយសម្រាប់យើងត្រូវប្រឈមមុខ នៅក្នុងជីវិតនេះ ដោយសារតែយើងត្រូវជួបបទពិសោធន៍នៃការឈឺចាប់ ដោយព្រោះការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយបង្ហាញ និងប្រាប់ពីភាពមិនអាចរស់នៅអស់កល្បក្នុងជីវិតនៅលើលោកិយនេះក៏ដោយ ក៏យើងអាចឈរមាំ ដូចមានយុថ្កាមួយ នៅនឹង ក្នុងសេចក្ដីពិត ឱ្យយើងអាចដឹងថា យើងនឹងទទួលបាននូវជីវិតដ៏អស់កល្បជានិច្ច។ សេចក្ដីស្លាប់នៅក្នុងលោកិយនេះ មិនមែនជារឿងចុងបញ្ចប់នៃជីវិតរបស់យើងឡើយ។ ដ្បិតមានកិច្ចការជាច្រើនថែមទៀត ដែលនឹងកើតមានឡើងនៅក្នុងជីវិតនេះ! ព្រះយេស៊ូវបានសន្យា នៅក្នុង យ៉ូហាន ១១៖២៥ ថា៖ «អស់អ្នកដែលជឿនៅក្នុងខ្ញុំ គេនឹងមានជីវិត ទោះប្រសិនបើគេស្លាប់ហើយក៏ដោយចុះ»។


ដោយសារព្រះយេស៊ូវបានសង្គ្រោះរូបយើងចេញពីសេចក្ដីស្លាប់ដ៏អស់កល្បនោះ នោះយើងមិនចាំបាច់រស់នៅក្នុងជីវិត ដែលពេញដោយភាពភ័យខ្លាចនោះឡើយ។ យើងមានសេរីភាព នៅក្នុងការរស់នៅ ដោយភាពក្លាហាន មានភាពបរិបូរណ៍ក្នុងជីវិត ទាំងដឹងថា មិនថាមានរឿងអ្វីណាមួយកើតឡើងនៅក្នុងលោកិយនេះឡើយ គឺថា យើងនឹងរស់នៅជារៀងរហូត នៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ និងនៅក្នុងសហគមន៍នៃក្រុមគ្រួសាររបស់ព្រះផង។ ទោះបីជាយើងត្រូវ សោយសោក ដោយសារតែមនុស្សជាទីស្រឡាញ់របស់យើងបានបាត់បង់ជីវិត ក៏ប៉ុន្តែ យើងសោយសោកក្នុងក្ដីសង្ឃឹម ដោយដឹងថា ប្រសិនបើគេបានដាក់ជំនឿរបស់គេនៅក្នុងអង្គព្រះយេស៊ូវ នោះយើងនឹងបានជួបជុំគ្នាវិញ ហើយយើងនឹងបានទទួលនូវបទពិសោធន៍នៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងអស់គ្នា ជាមិនខាន។


នៅព្រឹកថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញ ចូរឱ្យជ័យជម្នះនៅលើសេចក្ដីស្លាប់ និងសេចក្ដីប្រកាសពីការរស់ឡើងវិញរបស់ព្រះអង្គ បានដក់ជាប់នៅក្នុងដួងចិត្ដរបស់អ្នក និងនាំឱ្យអ្នកបែរវិលចេញពីទស្សនៈនៃការគិត ថាជីវិតមនុស្សខ្លី រួចសម្លឺងទៅកាន់នូវជីវិតដ៏អស់កល្ប ដែលយើងពិតនឹងអាចមានជាមួយនឹងព្រះ ក្នុងនគរស្ថានសួគ៌របស់ព្រះអង្គ នោះវិញ។ សេចក្ដីស្លាប់ ពិតប្រាកដជា គ្មានទ្រនិចឡើយ! ចូរឱ្យយើងអបអរសាទរជ័យជម្នះរបស់ព្រះអង្គ! ចូរឱ្យយើងបានបំពេញដោយចិត្ដអរនិងដឹងគុណ​ ហើយរីកចម្រើនលូតលាស់ នៅក្នុងចិត្ដប្រាកដច្បាស់ ថាគ្រប់ៗគ្នាដែលរស់នៅក្នុងលោកិយនេះ ពួកគេក៏ត្រូវការនូវសេចក្ដីសង្ឃឹម ដែលអ្នកកំពុងមាន និងសេចក្ដីសង្គ្រោះនេះ ផងនោះដែរ។ នេះឯងជាព្រះទ័យនៃព្រះ នៅពេលដែលទ្រង់បានសុគត សម្រាប់បាបរបស់មនុស្សជាតិទាំងឡាយនោះ៖ គឺថា ទ្រង់សុគតសម្រាប់មនុស្សគ្រប់រូប ដើម្បីកុំឱ្យនរណាម្នាក់ ត្រូវឃ្លាតចេញឆ្ងាយពីព្រះវត្ដមាននៃទ្រង់។ គ្មាននូវរបៀបដ៏ប្រសើរណាផ្សេង ដែលយើងអាចសម្ដែងឱ្យឃើញនូវចិត្ដដឹងគុណ សម្រាប់រាល់អ្វីៗ ដែលទ្រង់បានធ្វើសម្រាប់រូបយើង ជាជាងការប្រាប់លោកិយអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ ដែលទ្រង់មានចំពោះមនុស្សទាំងអស់នោះ នោះឡើយ។ នេះឯងជារបៀបដែលយើងអាចរស់នៅ តាមរបៀបដ៏បរិបូរណ៍សម្រាប់ជីវិតមួយនេះ។ ដូច្នេះ ចូរចេញទៅ ហើយរស់នៅក្នុងជីវិតដ៏ពេញបរិបូរណ៍ - ដោយព្រោះថា ព្រះអម្ចាស់នៃយើង ទ្រង់មានព្រះជន្មគង់នៅ! 


ទាញយករូបភាពថ្ងៃនេះ  តាមតំណនេះ។ 


ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Jesus: Our Banner of Victory

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ក្រុមជំនុំ Church of the Highlands ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://www.churchofthehighlands.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ