ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ

Jesus: Our Banner of Victory

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ


ជ័យជម្នះនៅលើសេចក្ដីភ័យខ្លាច 


នៅក្នុងពិភពលោកយើងសព្វថ្ងៃ មានពេញទៅដោយព័ត៌មាន និងហ៊ុំព័ទ្ធដោយលំហូនៃព្រឹត្ដិការណ៍ដ៏អាក្រក់ជាច្រើន ហើយរឿងរ៉ាវទាំងប៉ុន្មាននោះ សុទ្ធតែនាំឱ្យយើងរួបរឹតដោយសេចក្ដីភ័យខ្លាច។ យើងខ្លាចចំពោះអ្វីដែលយើងមិនស្គាល់ មិនយល់ មិនដឹង។ យើងភ័យខ្លាចចំពោះការឈឺចាប់ និងការបាត់បង់។ យើងភ័យខ្លាចដោយសារយើងមិនប្រាកដដឹង ថាយើងត្រូវលះបង់អ្វីខ្លះ សម្រាប់ឱ្យយើងអាចទទួលភាពជោគជ័យ។ ប៉ុន្តែនៅពេលដែលព្រះសង្គ្រោះដែលគ្មានបាបសោះ បានទទួលយកនូវឈើឆ្កាង ដើម្បីបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ទ្រង់បានបង្ហាញយើងនូវសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះ។ អំណាចនៃសេចក្ដីស្រឡាញ់នោះ បង្រ្កាបរាល់អស់ផលប៉ះពាល់នៃបាប និងភាពងងឹតនៅក្នុងលោកិយនេះ មានរួមទាំងសេចក្ដីភ័យខ្លាចផងនោះដែរ។


នៅក្នុង ១ យ៉ូហាន ៤៖១៨ បានប្រាប់ដល់យើងថា «សេចក្ដីស្រឡាញ់ល្អឥតខ្ចោះ បណ្ដេញអស់រាល់ភាពភ័យខ្លាច»។ តាមរយៈការស្ដែងបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏លើសលប់ នៅលើឈើឆ្កាង ព្រះយេស៊ូវបានប្រកាសអំពីជ័យជម្នះ នៅលើសេចក្ដីភ័យខ្លាច ហើយទ្រង់អញ្ជើញយើង ឱ្យចូលរួមចំណែកនៅក្នុងជ័យជម្នះនោះផងដែរ។ ទ្រង់សព្វព្រះទ័យឱ្យយើងរស់នៅ ជាមួយនឹងសេចក្ដីសុខសាន្ដ នៅក្នុងគំនិត ចិត្ដ និងវិញ្ញាណរបស់យើង។ ប៉ុន្តែការនេះគឺស្រេចលើយើង តើយើងព្រមទទួលយក និងដើរនៅក្នុងអំណាចនៃជ័យជម្នះនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរឬយ៉ាងណា។ នៅក្នុង រ៉ូម ៨៖៣៨ លោកសាវ័ក ប៉ុល បានថ្លែងឡើងថា គាត់ពិតជាជឿជាក់ ថាគ្មានអ្វីណាមួយ អាចមកពង្រាត់យើង ចេញឆ្ងាយពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ បាននោះឡើយ។ យើងក៏ដូចគ្នាផងដែរ ដ្បិតយើងមាននូវឱកាស ក្នុងទំនុកចិត្ដដ៏ឥតរង្គើនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលមានសម្រាប់យើង ហើយយើងអាចនៅប្រកិតជាប់នៅក្នុងសន្តិភាព ដែលបានផ្ដល់ជូនដោយសេចក្ដីស្រឡាញ់នោះ។ ប្រសិនបើនៅគ្រាណាមួយ អ្នកមានមន្ទិលសង្ស័យលើទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលទ្រង់មានសម្រាប់អ្នក នោះអ្នកគ្រាន់តែបែរសម្លឹងមើលទៅកាន់ឈើឆ្កាងទៅបានហើយ។


នៅពេលសេចក្ដីភ័យខ្លាច វាមកគោះទ្វារ នៅចំពោះមុខអ្នក អ្នកនឹងត្រូវធ្វើការជ្រើសរើស៖ ឱ្យវាមកបង្រ្កាបគ្រប់គ្រងលើអ្នក ឬអ្នកត្រូវចងចាំពីកិច្ចដ៏ជោគជ័យនៃក្ដីស្រឡាញ់របស់អង្គព្រះយេស៊ូវ ហើយជ្រើសរើសជឿ ថាទ្រង់បានយកឈ្នះលើសង្រ្គាម សម្រាប់ឱ្យអ្នកបានទទួលនូវសុខសន្តិភាពនោះហើយ ឬយ៉ាងណា។ នៅពេលដែលរាល់អ្វីៗនៅក្នុងលោកិយនេះ មើលទៅហាក់បីដូចជា អាក្រក់ ហើយអ័ព្ទអួរទៅៗ ចូរឈរយ៉ាងរឹងមាំ នៅក្នុងសេចក្ដីពិត ថាក្ដីភ័យខ្លាច មិនអាចមានអំណាចនៅលើរូបអ្នកបានឡើយ។ ចូរប្រកាសនូវសន្ដិភាពរបស់ទ្រង់ ហើយបន្តដើរទៅមុខ ពេញដោយទំនុកចិត្ដ ទាំងដឹងថា អ្នកស្ថិតនៅក្នុងការឃុំគ្រងនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ!


ទាញយករូបភាពថ្ងៃនេះ តាមតំណនេះ


ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Jesus: Our Banner of Victory

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ក្រុមជំនុំ Church of the Highlands ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://www.churchofthehighlands.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ