ព័ត៌មានគម្រោងអាន

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ថ្ងៃទី 5 ក្នុងចំណោម 6 ថ្ងៃ

“ពិធីជ្រមុជទឹក: ការប្រកាសជាសាធារណ:នៃជីវិតដែលបានផ្លាស់ប្រែ”


ពិធីជ្រមុជទឹកគឺជាចំនុចសំខាន់នៅក្នុងការប្រកាសជាសាធារណ:ពីសេចក្តីសង្គ្រោះរបស់អ្នក។   ពិធីជ្រមុចទឹកគឺជាការអបអរនូវការបញ្ចប់ជីវិតចាស់របស់អ្នក និងជាការចាប់


ផ្តើមជីវិតថ្មី។ ព្រះយេស៊ូបង្រៀនពីសារ:សំខាន់នៃពិធីជ្រមុជទឹកទៅសិស្សរបស់ព្រះអង្គ   មុនពេលព្រះអង្គយាងទៅស្ថានសួគ៌ បន្ទាប់ពីព្រះអង្គរស់ពីសុគតឡើងវិញ។ ទ្រង់មានបន្ទូល


“ដូច្នេះចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស   ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា   និងព្រះវិញ្ញាណដ៏វិសុទ្ធ” ម៉ាថាយ ២៨:១៩ ។ 


នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល   មានរឿងជាច្រើនរាប់មិនអស់អំពីអ្នកជឿទទួលពិធីជ្រមុជទឹក។ ពិធីជ្រមុជទឹកគឺជា


ចំនុចសម្គាល់មួយសំខាន់សម្រាប់អ្នកដែលទទួលពិធីជ្រមុជទឹក   និងអស់អ្នកដែលសង្កេតមើល។ ពិធីជ្រមុជទឺកគឺជារូបភាពមួយបង្ហាញជាសាធារណ:   ការបញ្ចប់ជីវិតចាស់គឺជាការមុជចូលទៅក្នុងទឹក   ជីវិតថ្មីនៅក្នុងព្រះគ្រិស្តចាប់ផ្តើមនៅពេលដែលអ្នកក្រោកពីទឹកឡើងមកវិញ ស្អាត   បរិសុទ្ធ និងកើតជាថ្មីនៅក្នុងព្រះអម្ចាស់។ 


លូកា ៣:៣ ពិធីជ្រុមុជទឹកគឺតំណាងឲ្យ “ការកែប្រែចិត្តគំនិត”   និងបញ្ជាក់ពីសារ:សំខាន់នៃការប្រកាសជាសាធារណ​​: ថាយើងបានបែរចេញពីជីវិតចាស់   និងអំពើបាបរបស់យើង​។ ពិធីជ្រមុជទឹកមិនបានសង្គ្រោះយើង   ក៏មិនបានជួយគ្របបាំងបាបរបស់យើងដែរ   វាតំណាងឲ្យផ្នែកដែលពិសេសមែនទែននៃជីវិតគ្រិស្តបរិស័ទរបស់យើង គឺជាការប្រកាសថាអ្នកបានកើតជាថ្មី។   ជីវិតផ្លាស់ប្រែ ប្រសិនបើមានអ្នកណាម្នាក់ដែលមិនចាំបាច់ធ្វើការប្រកាសនេះ នោះគឺជាព្រះយេស៊ូ   ដែលព្រះអង្គបានរស់នៅក្នុងជីវិតដែលគ្មានបាបសោះ នៅលើផែនដីនេះ   ប៉ុន្តែព្រះគម្ពីរលូកា ៣:២១ ចែងថា


“ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ”   លូកា ៣:២១ ។ 


ព្រះយេស៊ូទទួលពិធីជ្រមុជទឹកដើម្បីយើងអាចធ្វើតាមគំរូរបស់ព្រះអង្គ។   សារ:សំខាន់នៃពិធីជ្រមុជទឹកមិនអាចបំផ្លើសបានឡើយ   ប្រសិនបើអ្នកមិនទាន់បានទទួលពិធីជ្រមុជទឹក   អ្នកគួរតែគិតពិចារណាយកពិធីជ្រមុជទឹកជាអាទិភាព។ ព្រះគម្ពីរបង្រៀនយើងឲ្យធ្វើការប្រកាសជាសាធារណ:អំពីសេចក្តីសង្គ្រោះរបស់យើង   និងក្រុមជំនុំដែលជឿលើព្រះគម្ពីរភាគច្រើនបានផ្តល់ឱកាសនៅក្នុងការទទួលពិធីជ្រមុជទឹក។   ការធ្វើតាមគំរូរបស់ព្រះយេស៊ូគឺជាសំណើរមួយដែលតែងតែឈ្នះ ព្រះអង្គប្រទានពរ   និងផ្តល់រង្វាន់យ៉ាងច្រើនដល់អ្នក សម្រាប់ភាពស្មោះត្រង់   និងការស្តាប់បង្គាប់ព្រះអង្គ ។ 

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺ...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ