ព័ត៌មានគម្រោងអាន

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ថ្ងៃទី 1 ក្នុងចំណោម 6 ថ្ងៃ

“តើព្រះជាម្ចាស់គួរអនុញ្ញាត្តិឲ្យអ្នកចូលនគរស្ថានសួគ៌ដែរឬទេ?   ” 


សូមគ្រាន់តែស្រមៃគិតថាពេលវេលារបស់អ្នកនៅផែនដីនេះបានដល់ទីបញ្ចប់ដោយនឹកស្មានមិនដល់។   ជាមួយនឹងការងឿងឆ្ងល់ដ៏អស្ចារ្យ ស្រាប់តែអ្នកកំពុងតែឈរនៅចំពោះព្រះអាទិកររបស់អ្នក។   ពេលដែលអ្នកកំពុងតែមានការភាន់ភាំង និងអស្ចារ្យឈានចូលទៅដល់ការរំពឹងទុក   និងសេចក្តីរំភើបនៅទីបំផុតអ្នកបានឃើញលំនៅដ្ឋានដ៏អស់កល្បរបស់អ្នក។   រំពេចនោះស្រាប់តែអ្នកត្រូវបានបញ្ឈប់មុននឹងចូលទៅ ព្រះជាម្ចាស់បានសួរសំណួរមួយយ៉ាងងាយ   “ ហេតុអ្វីបានជាខ្ញុំអនុញ្ញាត្តិឲ្យអ្នកចូលមកនគរស្ថានសួគ៌ ” 


តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច?


គឺជាការដឹងគុណ, នៅពេលថ្ងៃដ៏សំខាន់ និងអស្ចារ្យបានមកដល់សម្រាប់យើងគ្រប់ៗគ្នា   ព្រះជាម្ចាស់មិនបានសូមឲ្យយើងបំពេញតារាងសំណួរជាមុនដើម្បីចូលនគរស្ថានសួគ៌


ឡើយ។ តែទោះជាដូច្នេះក្តីឈុតឆាកបង្ហាញនោះ គឺគ្រប


ដណ្តប់លើចំនុចសំខាន់ ជារូបភាពដែលធ្វើឲ្យយើងរិះគិត   ក្នុងគោលបំណងជួយយើងឲ្យយល់ច្បាស់អំពីសេចក្តី


សង្គ្រោះ។


មានអ្នកខ្លះបានឆ្លើយតបទៅនឹងសំណួររបស់ព្រះជាម្ចាស់   ដោយបង្ហាញពីការល្អដែលគេបានធ្វើ។   អ្នកខ្លះទៀតបានរៀបរាប់ពីការចូលរួមថ្វាយបង្គំនៅព្រះវិហារយ៉ាងស្មោះត្រង់   និងមានអ្នកខ្លះទៀតបានធ្វើបញ្ជីពីការអាក្រក់មួយចំនួននៅក្នុងជីវិតដែលគេបានជៀសវាង។   ល្អការទាំងនេះគឺជាចំនុចដែលសំខាន់សម្រាប់ជិវិតគ្រីស្តបរិស័ទម្នាក់ៗ   ប៉ុន្តែការទាំងនោះមិនបានធានានូវសេចក្តីសង្គ្រោះឡើយ។ មានចម្លើយតែមួយគត់ដែលត្រឹមត្រូវ   សម្រាប់សំណួរនោះ។ 


“   ខ្ញុំបានទទួលព្រះយេស៊ូគ្រីស្តធ្វើជាព្រះអម្ចាស់សម្រាប់ជីវិតរបស់ខ្ញុំ   ហើយព្រះអង្គបានលាងសម្អាតគ្រប់អំពើបាបទាំងអស់របស់ខ្ញុំ” ។ 

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺ...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ