ព័ត៌មានគម្រោងអាន

ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ

Craig & Amy Groeschel’s From This Day Forward

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ដរាបណាអ្នកទាំងពីរនៅមានជីវិត

ចូរស្វែងរកព្រះជាម្ចាស់។ តតាំងគ្នាដោយស្មើភាព។ ចេះលេងសើចសប្បាយជាមួយគ្នា។ បន្តនៅក្នុងភាពបរិសុទ្ធស្អាតស្អំ។ ហើយកុំបោះបង់ចោលគ្នាឡើយ។ ការប្ដេជ្ញាចិត្ដទាំង ៥ នេះ គឺជាគន្លឹះ នឹងជួយដល់ចំណងអាពាហ៍ពិពាហ៍របស់អ្នក ឱ្យបន្តនៅគង់វង្ស។ ប៉ុន្តែ យើងត្រូវការព្រះជាម្ចាស់ សម្រាប់ធ្វើកិច្ចការទាំងប៉ុន្មាននេះ។ យើងមិនអាចធ្វើកិច្ចការទាំងអស់នេះបាន ដោយកម្លាំងអំណាចផ្ទាល់របស់យើងនោះទេ។


ចូរទុកឱ្យអតីតកាលនៅក្នុងអតីតកាលចុះ។ ចូរឱ្យថ្ងៃនីមួយៗបានជាថ្ងៃថ្មីសម្រាប់អ្នក។ ពីថ្ងៃនេះរហូតតទៅមុខ យើងអាចសម្រេចថាយើងចង់ឱ្យចំណងអាពាហ៍ពិពាហ៍របស់យើងទៅជាយ៉ាងណា។ យើងមិនអាចកែប្រែនូវអតីតកាលបានទេ ប៉ុន្តែព្រះជាម្ចាស់អាចបំផ្លាស់បំប្រែនូវអនាគតរបស់យើងបាន។ ចូរបន្តរក្សាឱ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកនៅក្នុងភាពសាមញ្ញ ជាចំណុចផ្ដោតចិត្ដ និងមានព្រះគ្រិស្ដជាស្នូលកណ្ដាល នោះអ្នកនឹងមាននូវចំណងអាពាហ៍ពិពាហ៍ ដែលមនុស្សគ្រប់គ្នា គេតែងតែស្រមៃចង់បាន។


ចូរអធិស្ឋានរួមចិត្ដជាមួយនឹងគ្នា៖ ព្រះអម្ចាស់អើយ សូមទ្រង់ជួយទូលបង្គំ ឱ្យឃើញថាថ្ងៃចុងក្រោយនៃគម្រោងអាននេះ គឺជាទីចាប់ផ្ដើមថ្មី នៃអ្វីដែលព្រះអង្គសព្វព្រះទ័យចង់ធ្វើ នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ទូលបង្គំ។ ទូលបង្គំសូមថ្វាយដល់ទ្រង់នូវអំណាចគ្រប់គ្រងទាំងស្រុង គឺនៅក្នុងគ្រប់ទាំងផ្នែកទាំងប៉ុន្មាននៃជីវិតរបស់ទូលបង្គំ — រួមទាំងចំណងអាពាហ៍ពិពាហ៍របស់ទូលបង្គំ — ដើម្បីឱ្យជីវិតរបស់ទូលបង្គំនាំមកនូវសិរីរុងរឿង និងកិត្តិយសដល់ព្រះអង្គ។ ទូលបង្គំចង់បាននូវចំណងអាពាហ៍ពិពាហ៍មួយ ដែលបង្ហាញដល់លោកិយពីអ្វីដែលជា សេចក្ដីស្រឡាញ់ ការប្រោសលោះ ព្រះគុណ និងការអត់ឱនទោស មានរូបលក្ខណៈយ៉ាងណា។ ក្នុងខណៈពេលទូលបង្គំ ប្ដេជ្ញាស្វែងរកព្រះអង្គ សូមទ្រង់បានគង់នៅ មានវត្ដមានក្នុងចំណងអាពាហ៍ពិពាហ៍របស់ទូលបង្គំ ហើយបានប្រទាននូវបំណងហឫទ័យទ្រង់ មកកាន់រូបយើងទាំងពីរ។ សូមអរព្រះគុណទ្រង់ សម្រាប់រាល់អ្វីៗ ដែលទ្រង់បានធ្វើរួចជាស្រេច នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់យើង។ ហើយសូមអរព្រះគុណទ្រង់សម្រាប់កិច្ចការទាំងប៉ុន្មានដែលទូលបង្គំជឿថា ទ្រង់នឹងធ្វើ នៅក្នុងយើង និងតាមរយៈយើងផងដែរ។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូ។ អាមែន។


ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Craig & Amy Groeschel’s From This Day Forward

អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល​ ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច រោងពុម្ព ហ្សនឌឺវន (Zondervan) ហបផើខូលីន (HarperCollins)​ និង ឡែវឆើច (Life.Church) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.zondervan.com/from-this-day-forward

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ