ព័ត៌មានគម្រោងអាន

ឈប់ទៅព្រះវិហារគំរូ

Stop Going To Church

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ហេតុផលទី ៤ ក្នុងការឈប់ទៅព្រះវិហារ៖ មានវិបត្តិច្រើនពេក។ មនុស្សនៅឯព្រះវិហារតែងតែមានវិបត្តិ ហើយគេតយុទ្ធនឹងរឿងច្រើនណាស់។ គេតយុទ្ធនឹងបញ្ហា ញៀនថ្នាំ បញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ រឿងបញ្ហាក្នុងទំនាក់ទំនង មានបញ្ហាផ្លូវចិត្ដ មានក្ដីអស់សង្ឃឹម ថែមទាំងមានការគិតចង់សម្លាប់ខ្លួនទៀត។



ហេតុផលទី ៤ ក្នុងការចាប់ផ្ដើមក្លាយជាបំណែកនៃក្រុមជំនុំ៖ យើងមិនមែនតយុទ្ធតែម្នាក់ឯងនោះទេ។ ជីវិតរបស់យើងគឺត្រូវតយុទ្ធច្រើនណាស់ ហើយវាមិនសមណាឱ្យយើងគ្រាន់តែគិតថាយើងទៅព្រះវិហារតែមួយមុខនោះដែរ។ មនុស្សនៅក្នុងព្រះវិហាររបស់យើង មិនតយុទ្ធប្រឆាំងនឹង ភាពសោះកក្រោះ ការធ្លាក់បាក់ទឹកចិត្ដ ភាពញៀន ការគិតចង់សម្លាប់ខ្លួន ក្ដីព្រួយបារម្ភ ភាពភ័យខ្លាច បញ្ហាផ្លូវចិត្ដ វិបត្តិក្នុងក្រុមគ្រួសារ និងបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ដោយឯកឯង នោះទេ។ គឺយើងតយុទ្ធរួមជាមួយនឹងគ្នា ដោយអំណាចនិងព្រះចេស្ដាវិញ។ នៅឯទីសាលជួបជុំរួម នៅក្នុងក្រុមជំនុំរបស់យើង ហើយនិងនៅពេលយើងមកជួបជុំគ្នា ដើម្បីបម្រើ នោះយើងរកឃើញថា មានមនុស្សគេហា៊នតយុទ្ធសម្រាប់យើង ហើយក្រុមជំនុំបានក្លាយទៅជាក្រុមគ្រួសារដែលយើងហ៊ានលះបង់អ្វីៗ ដើម្បីតយុទ្ធឱ្យបានក្លាយជាបំណែកមួយ នៅក្នុងក្រុមគ្រួសារនោះ។



ចូរមានសកម្មភាព៖ ចូរសម្រេចជ្រើសយកនូវជំហានមុនដំបូង ដើម្បីឱ្យអ្នកបានក្លាយជាបំណែកមួយនៃក្រុមជំនុំរបស់អ្នក។ បន្ទាប់មក ចូរចុះឈ្មោះ ចូរឈោងចាប់ ចូរឆ្លើយតបចំពោះការត្រាស់ហៅ--ធ្វើអ្វីក៏ដោយដែលអ្នកត្រូវធ្វើ។


ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Stop Going To Church

ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.life.church/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ