ព័ត៌មានគម្រោងអាន

ឈប់ទៅព្រះវិហារគំរូ

Stop Going To Church

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

សេចក្ដីបដិសេធ៖ យើងខ្ញុំមិនមែនប្រាប់ឱ្យបងប្អូនរាល់គ្នា លះចោល ឈប់ទទួលស្គាល់ក្រុមជំនុំមូលដ្ឋាន ដែលបងប្អូនកំពុងតែដើរតាមព្រះគ្រីស្ទរួមជាមួយនឹងគ្នា នោះឡើយ។ ប៉ុន្តែ យើងខ្ញុំជឿថា យើងបានមកដល់ពេលវេលា ដែលយើងគួរឈប់គិត ថាយើងគ្រាន់តែ​​​​ ទៅ ព្រះវិហារទៀតទៅ ប៉ុន្តែចូរឱ្យយើងចាប់ផ្ដើម ក្លាយជា បំណែកមួយនៃក្រុមជំនុំនោះវិញ។ 



ហេតុផលទី ១ ក្នុងការឈប់ទៅព្រះវិហារ៖ កាលវិភាគរបស់អ្នក វាពេញអស់ហើយ។ អ្នកកំពុងតែចិញ្ចឹមបីបាច់កូនៗ បង្កើតមិត្ដភាព ព្យាយាមរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍ ប្រឹងធ្វើការ ថែទាំសុខភាព និងគ្រប់គ្រងថវិកា។ តើនរណាមានពេលវេលា ដើម្បីទៅកន្លែងមួយផ្សេងទៀតបាននោះ?



ហេតុផលទី ១ ក្នុងការចាប់ផ្ដើមធ្វើជាបំណែកនៃក្រុមជំនុំ៖ យើងកំពុងរស់នៅក្នុងជីវិតដ៏ពេញបរិបូរណ៍។ នៅពេលយើងមកជួបជុំរួមជាមួយគ្នា មិនថាជានៅក្នុងក្រុមធំ ក្នុងអាគាររបស់យើង ឬនៅក្នុងក្រុមតូច នៅតាមផ្ទះរបស់យើងនោះទេ គឺយើងបានយកសេចក្ដីពិត ដែលនាំឱ្យជីវិតផ្លាស់ប្រែ យកមកអនុវត្ដក្នុងការចិញ្ចឹមបីបាច់កូនៗ ផ្ដល់ក្ដីស្រឡាញ់ដល់អ្នកជិតខាង រៀនពីជីវិតក្នុងចំណងអាពាហ៍ពិពាហ៍ បំពេញកិច្ចការងារ ជួយដល់ការថែទាំសុខភាព និងគ្រប់គ្រងថវិកា។ កាលវិភាគប្រចាំថ្ងៃរបស់យើងវាពេញពេកហើយ សម្រាប់ឱ្យយើងគ្រាន់តែ ទៅ ព្រះវិហារនោះ។ យើងមិនគ្រាន់តែមានជីវិតពេញដោយភារកិច្ចទេ តែយើងកំពុងតែរស់ឱ្យជីវិតរបស់យើងបានពេញបរិបូរណ៍។ អញ្ចឹងហើយ នេះមានន័យថា នៅពេលដែលយើងមកជួបជុំគ្នា និងពេលយើងចេញទៅខាងក្រៅ នោះយើងត្រូវការចាប់ផ្ថើមរស់នៅឱ្យបានដូចជាក្រុមជំនុំ ដែលមិនមែនគ្រាន់តែជាទីកន្លែងដែលយើងទៅ ប៉ុន្តែជាម្នាក់ក្នុងក្រុមជំនុំ ដែលជារូបកាយរបស់ព្រះយេស៊ូវ។ ដ្បិតយើងហើយ ដែលជាបំណែកនៃរូបកាយរបស់ព្រះ។ 



ចូរអធិស្ឋាន៖ ឱ ព្រះអម្ចាស់អើយ តើទូលបង្គំធ្លាប់ចាត់ទុកខ្លួនឯងថាជាមនុស្សដែលគ្រាន់តែទៅព្រះវិហារ ជាជាង ថាខ្លួនជាម្នាក់នៃក្រុមជំនុំ ដែលជាបំណែកមួយនៃរូបកាយរបស់ព្រះអង្គ ដែរឬយ៉ាងណា?



ស្ដាប់ពីមេរៀននេះ និងសារដទៃផ្សេងទៀត។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Stop Going To Church

ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.life.church/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ