ព័ត៌មានគម្រោងអាន

ដំណើរស្វែងរុករកគំរូ

The Quest

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

វាជាដំណើរហើយ ដែលយើងកំពុងស្ថិតនៅទីនេះ។ ដូច្នេះ ចូរឱ្យអ្នកស្រមៃមើល ថាអ្នកកំពុងធ្វើដំណើរដោយថ្មើរជើង មានទាំងកាបូបដាក់សម្ភារៈ សម្រាប់ផ្លូវឆ្ងាយ ជាមួយនឹងនរណាម្នាក់ ដែលក្នុងដំណើរនោះ អ្នកអាចធ្វើអ្វីធ្វើទៅ និយាយអ្វីនិយាយទៅ កុំឱ្យតែអ្នកសួរគ្នានូវសំណួរតែប៉ុណ្ណោះ។ ចូរប្រើគំនិត និយាយពីអ្វីៗ ទាំងអស់ទៅ ប៉ុន្តែ សូមកុំសួរនូវសំណួរអីទៅបានហើយ។ សូម្បីតែ សំណួរដែលសួរថា៖ «តើអ្នកសុខសប្បាយ?» ឬ «តើអ្នកចាប់ផ្ដើមឃ្លាននៅ?» ក៏ដោយ ក៏មិនឱ្យសួរដែរ។ ការនិយាយសារសងនឹងគ្នា អាចមានដំណើរទៅមុខ បានយ៉ាងស្រួល ក្នុងរយៈពេលមួយខ្លី ប៉ុន្តែ មិនយូរមិនឆាប់ អ្នកនឹងលែងមានអ្វីសម្រាប់និយាយសារសងដល់គ្នាហើយ។ អ្នកប្រាកដជាចាំឱ្យនរណាម្នាក់ ចេញនិយាយ និងចាំស្ដាប់គេវិញ។ ហើយប្រសិនបើ មានតែម្នាក់និយាយ នោះគេ មិនហៅថា ជាការសារសងគ្នា នោះដែរ។ បើមានមនុស្សម្នាក់និយាយតែឯង នោះគេហៅថា ជាការរិះគន់ទៅវិញនោះទេ។ ហើយប្រសិនបើស្ដាប់ ការតិទៀននោះយូរបន្តិច នោះសូម្បីតែអ្នកពូកែនឹងស្ដាប់ គេក៏លែងមានចិត្ដចង់ស្ដាប់ទៀតនោះដែរ។



ដោយហេតុដូច្នោះ ទង្វើនៃទម្លាប់ដដែលៗនោះ នឹងនាំឱ្យយើងទៅជាងងុយ រហូតដល់តែយើង ដើរទៅមុខ ប្រៀបដូចជាអ្នកដែលគេងដើរមមើល ទៅវិញ។ ការដែលយើងដើរជាមួយនឹងព្រះជាម្ចាស់ នោះគឺប្រៀបដូចជា ការដែលយើងស្ថិតនៅក្នុង ដំណើរស្វែងរុករក មួយ។ ហើយដំណើរស្វែងរុករកនោះ គឺមិនមែនជាដំណើរ ដែលមិនមាន នូវការសួរនាំ នោះឡើយ។ ធាតុផ្សំនៃដំណើរសារសង សួរឆ្លើយ រួមគ្នា គឺគួរឱ្យចាប់អារម្មណ៍ ហើយគ្មាន ទីណាដែលល្អជាង ដំណើររួម ក្នុងទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់នោះដែរ។ សម្រាប់ឱ្យយល់ត្រួសៗ ព្រះទ្រង់ មិនឆ្លើយតប មកកាន់យើង ដោយឮៗ ឬសរសេរកាត់ផ្ទៃមេឃ ដូចតាមរបៀបដែលយើងចង់ឃើញ នៅពេលដែលយើងមានសំណួរអ្វីមួយ សួរទៅកាន់ព្រះអង្គនោះឡើយ។ តែជួសវិញ ព្រះអង្គបានសរសេរនៅក្នុងផ្ទាំងនៃអត្ថបទគម្ពីរ នូវចម្លើយជាច្រើន ដែលរូបយើង មិនអាចនឹងស្រូបឱ្យជ្រាបអស់ នៅក្នុងដំណើរជីវិតរបស់យើងមួយនេះ។



យើងបានចាត់រៀបឡើងនូវសំណួរទេពចំនួន ៥ ដែលប្រសិនបើយើងហ៊ានឆ្លើយ នោះសំណួរទាំងអស់នោះ អាចមានឥទ្ធិពល ដើម្បីជួយសម្រួលដល់យើងឱ្យបានដល់គ្រប់ខ្នាត និងនាំឱ្យយើងអាចឆេះឆួល នៅក្នុងដំណើរដើររបស់យើងជាមួយនឹងព្រះជាម្ចាស់ ដែលប្រហែលសព្វថ្ងៃ អ្នកកំពុងតែស្រពិចស្រពិល ឬធ្លាក់ខ្លួនវៀចវេរ ជាប់នៅត្រង់កែងកន្លែងណាមួយ ឬបាត់បង់នូវរងើក អស់ចំណាប់អារម្មណ៍នោះ។ ចូរចាប់ផ្ដើមនៅថ្ងៃនេះ ទាំងធ្វើការទន្ទេញនូវសំណួរទាំងប៉ុន្មាននេះ។ ចូរផ្ទុកនូវសំណួរទាំងនេះចូលឱ្យជ្រៅ រហូតដល់ថា អ្នកអាចរៀបរាប់និងឃើញនូវសំណួរនេះ នៅក្នុងសុបិនរបស់អ្នក។ សំណួរពីរដំបូង ជាសំណួរ សួរដោយព្រះ ជាព្រះវរបិតា ហើយសំណួរបន្ទាប់ បីទៀត គឺសួរដោយ ព្រះរាជបុត្រា ដែលជាអង្គព្រះយេស៊ូ។ ចូរមើល ហើយព្យាយាមរក្សាទុក នៅក្នុងការទន្ទេញចាំ របស់អ្នកចុះ។



«តើអ្នកនៅឯណា?» (លោកុប្បត្តិ ៣៖៩)



«តើនរណាប្រាប់អ្នកថាដូច្នេះ?» (លោកុប្បត្តិ ៣៖១១)



«តើអ្នកកំពុងស្វែងរកអ្វី?» (យ៉ូហាន ១៖៣៨)



«តើហេតុអ្វី បានជាអ្នកភ័យខ្លាច?» (ម៉ាថាយ ៨៖២៦)



តើដល់អម្បាលម៉ានទៀត...?» (លូកា ១១៖១៣)*



ទោះបើអ្នកនឹងប្រឈមជួបនូវការស្នើសួរជាច្រើនទៀត នៅលើផ្លូវដំណើរនេះ ការឆ្លើយតបចំពោះនូវសំណួរទាំង ៥ នេះ នឹងជួយរៀបចំ ផ្ដើមឱ្យអ្នកមាននូវមូលដ្ឋានគ្រឹះ និងទីឈរ ដើម្បីឱ្យអ្នកអាចសម្លឹងមើលទៅក្រោយវិញ ទាំងអាចសញ្ជឹងគិតបាន ហើយជួយអ្នកឱ្យអាចវាយតម្លៃ លើដំណើរ ដែលអ្នកមានជាមួយនឹងព្រះជាម្ចាស់បានដែរ។



ប៉ុន្មាន ថ្ងៃបន្តបន្ទាប់ទៅមុខទៀត អ្នកនឹងជាប់រវល់ជាមួយនឹងសំណួរទាំងនេះ។ ហើយនេះជាអ្វីដែលអ្នកត្រូវដឹង។



ផលនៃការដើរនៅក្នុងដំណើរមួយនេះ នឹងទាមទារឱ្យអ្នក មានភាពស្មោះត្រង់ ទៀងត្រង់ ជាមួយនឹងចម្លើយដែលអ្នកនឹងត្រូវឆ្លើយ។ សំណួរទាំងប៉ុន្មាននោះ នឹងតម្រូវឱ្យអ្នកចូលកាន់តែជ្រៅ ហើយយល់ពីខ្លួនអ្នកកាន់តែច្បាស់លាស់ និងពិតប្រាកដផង។ គ្មានអ្វីដែលនៅក្រៅព្រំប្រទល់នេះឡើយ លើកលែងតែ ការមិនស្មោះត្រង់តែប៉ុណ្ណោះ ដែលនឹងរារាំងអ្នក។



សំណួរទាំងនោះ អាចធ្វើឱ្យអ្នកគ្រេចជើង នៅក្នុងដំណើរ ដែលអ្នកដើរជាមួយនឹងព្រះជាម្ចាស់។



មានកន្លែងខ្លះ ដែលមាននូវសញ្ញា វណ្ណយុត្តិ ដើម្បីជាការបង្ហាញឱ្យឃើញថា នៅត្រង់កន្លែងនោះ ជាទី ដែលព្រះបន្ទូល ចង់សង្កត់ន័យ បន្ថែម ឱ្យអ្នកគិតពិចារណា បន្ថែមទៀត។



  


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

The Quest

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ បេស ម៉រ (Beth Moore) និង ឡ៉ែវេ វ៉ូម៉េន (LifeWay Women) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.lifeway.com/thequest

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ