ព័ត៌មានគម្រោងអាន

ទស្សនៈស្របតាមព្រះបន្ទូល ស្ដីពី ការផ្លាស់ប្រែនៃបញ្ហាសង្គមគំរូ

A Biblical View On Social Change

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

បានផ្ដល់ឱ្យមានអានុភាព


តើឱ្យយើងស្រឡាញ់ព្រះជាម្ចាស់បានដោយរបៀបណា? តើវាមានន័យយ៉ាងដូចម្ដេច នៅពេលព្រះបន្ទូលថ្លែងថា ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ឱ្យបានដូចជាស្រឡាញ់ខ្លួនឯង? តើយើងពិតប្រាកដជាព្រួយបារម្ភចំពោះសុខុមាលភាព ទាំងខាងរូបកាយ និងវិញ្ញាណរបស់ពួកគេ ដែរឬយ៉ាងណា?


ព្រះយេស៊ូវបារម្ភចំពោះមនុស្ស ហើយគឺទ្រង់បារម្ភពីរូបទាំងមូលរបស់ពួកគេ។ ព្រះអង្គបានព្យាបាលដល់អស់អ្នកឈឺ ក្នុងខណៈពេលដែលព្រះអង្គថ្លែងព្រះបន្ទូលនិងបានបង្រៀនដល់ពួកគេ។ នៅក្នុងការដើរតាមព្រះអង្គ នោះយើងដូចគ្នា ត្រូវតែមានចិត្តចេះបារម្ភនិងយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះអង្គបារម្ភ។


នៅពេលដែលព្រះយេស៊ូវបានបញ្ជូនសាវ័កទាំង ១២ នាក់ ឱ្យទៅបង្រៀននិងបម្រើដល់អ្នកដទៃ នោះព្រះអង្គបានបង្គាប់បញ្ជាដល់ពួកគេឱ្យព្យាបាលអ្នកឈឺ និងឱ្យគេមានចិត្តបារម្ភចំពោះតម្រូវការខាងឯរូបកាយរបស់មនុស្ស ក្នុងខណៈពេលពួកគេថ្លែងពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។


ចូរឆ្លុះបញ្ចាំង៖


ព្រះយេស៊ូវបានផ្ដល់អានុភាព គឺធ្វើឱ្យយើងមានតេជៈ ដើម្បីឆ្លើយតបនិងបំពេញតម្រូវការរបស់អ្នកដទៃ។ តើឱ្យយើងអាចមានសកម្មភាពយ៉ាងណាចំពោះអស់អ្នកដែលមានតម្រូវការនៅក្នុងសហគមន៍របស់យើង ដើម្បីផ្ដល់អានុភាពឱ្យគាត់អាច ឆ្លើយតបនិងបំពេញតម្រូវការរបស់ខ្លួនបាន?


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

A Biblical View On Social Change

មានគ្រីស្ទបរិស័ទជាច្រើនបារម្ភ ថាតើត្រូវធ្វើការឆ្លើយតបលើតម្រូវការខាងឯវិញ្ញាណ ឬខាងឯរូបកាយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងត្រូវដាក់អាទិភាពរបស់យើង ទៅលើផ្នែកមួយណា សំខាន់ជាង? តើយើងអាចរៀនពីព្រះគម្ពីរចំពោះប្រធានបទនេះ យ៉ាងម៉េច?

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អង្គការ Tearfund ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.tearfund.org/yv

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ