ព័ត៌មានគម្រោងអាន

តាម​ស្វែង​រក​សន្តិ​ភាពគំរូ

Pursuing Peace

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

សន្តិ​ភាព​ជាមួយនឹង​ព្រះ​ជាម្ចាស់

មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះអង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។ (រ៉ូម 5:11)

ការ​ស្វែង​រក​សន្តិ​ភាព​គឺ​ជា​អ្វី​មួយ​ដែល​យើង​អាច​ផ្ទុក​ដាក់សម្រាប់​ខ្លួនយើង ហើយ​ដោយ​ខ្លួន​យើង​ផ្ទាល់ផងដែរ។ សន្តិភាព​អាចស្វែង​រក​ឃើញ​នៅ​គ្រប់ទីកន្លែង​នានា​ជា​ច្រើន។ ទោះ​បី​នៅ​ស្ប៉ា កន្លែង​ហាត់​ប្រាណ ឬ​កន្លែង​ណា​ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​សម្រាក។ ​វា​ជា​រឿង​ល្អ​ដែល​យើង​មាន​បំណង​ចិត្ត​ ក្នុង​ការ​ស្វែងរក​ទី​កន្លែង​ដែល​នាំ​ឲ្យ​យើង​មានចិត្ដស្ងប់​សុខ។

ពាក្យ​ "ទី​ស្ងប់​សុខ" គឺមានប្រភពមក​ពី​ភាសា​ឡាតាំងថា "សេងទឺស--sanctus" ដែល​មាន​ន័យ​ថា​ កន្លែង​ដ៏ពិសិដ្ឋ ឬ​ដ៏​វិសុទ្ធ។ នៅ​ក្នុង​ការ​ស្វែង​រក​ក្ដីសុខសាន្ដ យើង​ត្រូវ​តែ​ប្រយ័ត្ន​ ដោយ​មិនត្រូវ​ភ្លេច​នូវ​អ្វី ដែលជាភាព​ពិសិដ្ឋ។

ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ​អម្ចាស់​ត្រូវ​បាន​ផ្សះផ្សាតាម​រយះ​ព្រះ​អម្ចាស់​ព្រះយេស៊ូគ្រិស្ត ព្រោះ​ទ្រង់​បាន​នាំ​យើង​ចូល​ទៅកាន់​ទំនាក់​ទំនង​ដ៏​រស់​រវើក​ជាមួយ​នឹង​ព្រះ​បិតា ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ​ជាម្ចាស់។

ជាមួយ​នឹង​មិត្ត​ភាព​ដ៏​មាន​ន័យ យើង​ត្រូវ​តែ​ស្មោះ​ត្រង់ ស្អាត​ស្អំ សម្រាប់​ទំនាក់​ទំនង​ដ៏​ជ្រាល​ជ្រៅ​មួយ​នេះ។ ចូល​ទៅកាន់​ព្រះជាម្ចាស់ ជាមួយ​នឹង​អ្វី​ដែល​អ្នក​អាច​ចុះ​ចូល​ជាមួយ​ទ្រង់ ស្វែង​រក​នូវ​ព្រះទ័យ​ដ៏​សប្បុរស​របស់​ទ្រង់ ដើម្បីព្រះអង្គ​អាច​ប្រទាន​នូវ​សន្តិ​ភាព​មក​ដល់​អ្នក។ ទូល​សុំ​ឲ្យ​ព្រះអង្គ​នៅ​តែ​បន្តលត់​ដំ​អ្នក ​ឲ្យ​មាន​លក្ខណះ​ដូច​ព្រះ​គ្រិស្ត។

តាមសុភាសិត​អាហ្រ្វិក

មិត្ត​ដែល​អ្នក​រាប់​អាន​ ប្រាប់​ពី​សណ្ឋាន​អត្តចរិត​របស់​អ្នក។ ~ សុភាសិត​អាហ្វ្រិក​

សកម្មភាព៖ 

ចូរធ្វើ​ការ​សន្ទនា​ជាមួយកល្យាន​មិត្តណា​ម្នាក់របស់​អ្នក ហើយ​និយាយ​ពីអ្វី​ដែល​អ្នក​គិត​ថា​មាន​តម្លៃ​សម្រាប់​មិត្ត​ភាព​របស់​អ្នក។ បន្ទាប់​ពីការ​សន្ទនា​នោះ ចូរ​ពិចារណា​មើល​ពី​របៀប​ ដែល​អ្នក​អាច​កសាង​​ទំនាក់​ទំនង​ស្រដៀង​គ្នា​ជាមួយ​នឹងព្រះ​ជាម្ចាស់ ដ្បិតព្រះអង្គ​បាន​រាប់​អ្នក​ជាមិត្ត​របស់​ទ្រង់ផង​ដែរ។


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Pursuing Peace

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​...

More

សូម​ថ្លែង​អំណរ​គុណ​ដល់ Tearfund ដែល​បាន​ផ្ដល់​នូវ​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ http://www.tearfund.org/yv

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ