ព័ត៌មានគម្រោងអាន

ក្ដីសុខសាន្តនៃព្រះគំរូ

God's Peace

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ក្ដីសុខសាន្ដក្នុងទីមានសុខសុវត្ថិភាព



និយាយទៅរកព្រះជាម្ចាស់

តើមានអ្វីខ្លះដែលបានរក្សាអ្នកឱ្យមានសុខសុវត្ថិភាពជាប្រចាំថ្ងៃ? ការស្ថិតនៅក្នុងភាពមានសុខសុវត្ថិភាព ផ្ដល់ឱ្យយើងមាននូវអារម្មណ៍សុខសាន្ដ។ សូមអរគុណដល់ព្រះជាម្ចាស់សម្រាប់រាល់គ្រប់អ្វីៗ ដែលបានរក្សាឱ្យអ្នកមានសុខសុវត្ថិភាព — ខ្សែក្រវ៉ាត់ក្នុងឡាន សោចាក់ទ្វារ ឪពុកម្ដាយ ប៉ូលីស អ្នកពន្លត់អគ្គិភ័យ និងសូម្បីតែឧបករណ៍ការពារអគ្គិភ័យ។



ជ្រមុជចូលទៅទៀត

តើនរណា ឬឧបករណ៍អ្វីដែលនឹងស្រែកឱ្យដំណឹង នៅពេលដែលអ្នកភ្លេចខ្លួនពិនិត្យលើអាហារដែលអ្នកកំពុងចម្អិននោះ? (រូបអ្នក ម្ដាយអ្នក ឪពុកអ្នក ឬឧបករណ៍សម្គាល់ផ្សែង)



ចូលឱ្យកាន់តែជ្រៅ

នៅជំនាន់ដើម (សង្គមបរទេសបុរាណ) ប្រជាជនគេដាស់តឿនគ្នាពីភ្លើងឆេះ ដោយឱ្យនរណាម្នាក់កាន់កំណាត់ឈើ បង្កើតជាសំឡេង រវៃឱ្យលាន់ឮ នៅកណ្ដាលដងវិថី។​ អ្នកដទៃដែលកំពុងគេងលង់លក់ ពេលខ្លះក៏មិនឮសំឡេងរវៃនោះដែរ។ ប៉ុន្តែសព្វថ្ងៃនេះ គេមានឧបករណ៍ដោតនៅតាមពិដានផ្ទះ ជាមួយនឹងថ្មពិល ដើម្បីដាស់តឿន ជាសំឡេងលាន់ឮខ្លាំង នៅពេលមានផ្សែងចេញពីភ្លើងឆេះម្ដងៗ។ អ្នកអាចគេងលង់លក់យ៉ាងស្រួលដោយមិនចាំបាច់ភ័យព្រួយថានឹងមានសំឡេងឧបករណ៍រវៃអី នៅតាមដងផ្លូវនោះទេ។ ព្រះជាម្ចាស់ផ្ដល់នូវក្ដីសុខសាន្ដដែលជួយឱ្យអ្នកអាចមានអារម្មណ៍សុខសុវត្ថិភាពជារៀងរាល់ពេលវេលា។ នៅក្នុង យ៉ូហាន ១៤៖២៧ ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំទុកសេចក្ដីសុខសាន្តឱ្យអ្នករាល់គ្នា គឺខ្ញុំឱ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឱ្យ នោះមិនដូចមនុស្សលោកឱ្យទេ។ កុំឱ្យចិត្ដអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ»។



និយាយទៅកាន់គ្នាទៅវិញទៅមក

- តើអ្នកមានការភ័យខ្លាចចំពោះអ្វីខ្លះ?

- នៅពេលដែលអ្នកមានការភ័យខ្លាច តើអ្នកអាចចងចាំថាព្រះជាម្ចាស់សព្វព្រះទ័យប្រទាននូវក្ដីសុខសាន្ដរបស់ទ្រង់ដល់អ្នក បានយ៉ាងដូចម្ដេច?

- តើអ្នកអាចរីករាយចំពោះក្ដីសុខសាន្តដែលព្រះបានផ្ដល់ដល់អ្នកនៅថ្ងៃនេះ បានយ៉ាងដូចម្ដេចដែរ?

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

God's Peace

ព្រះបន្ទូលនៃព្រះបានថ្លែងមកយើងថា ព្រះអង្គបានប្រទាននូវក្ដីសុខសាន្ដ "ដែលហួសលើសអស់ទាំងការយល់ដឹងរបស់យើង" (ភីលីព ៤៖៧)។ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្នុងគម្រោងសិក្សានេះ អ្នកហើយនិងកូនៗរបស់អ្នក នឹងមើលយ៉ាងលម្អិតទៅក្នុងផ្នែកនានានៃជីវិត ដែ...

More

We would like to thank Focus on the Family for providing this plan. For more information, please visit: www.FocusontheFamily.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ