ព័ត៌មានគម្រោងអាន

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

ថ្ងៃទី 3 ក្នុងចំណោម 28 ថ្ងៃ

សុទិដ្ឋិនិយមជ្រើសរើសស្វែងយល់ពីរបៀប ដែលកាលៈទេសៈអាចធ្វើឱ្យមានផលល្អបំផុត។​ ប៉ុន្តែ សេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរមិនពឹងផ្អែកលើកាលៈទេសៈទេ។ តាមពិត មនុស្សដែលមានសង្ឃឹមនៅក្នុងព្រះគម្ពីរ ច្រើនតែប្រឈមមុខនឹងគ្រារងទុក្ខលំបាកដោយគ្មានសញ្ញាបង្ហាញថា អ្វីៗនឹងប្រសើរឡើងទេ ប៉ុន្តែ ពួកគេនៅតែជ្រើសរើសសេចក្តីសង្ឃឹម។ ឧទាហរណ៍៖ ព្យាការីមីការបស់អ៊ីស្រាអែលបានរស់នៅក្នុងភាពអយុត្តិធម៌ និងអំពើអាក្រក់ ប៉ុន្តែលោកសង្ឃឹមលើព្រះជាម្ចាស់ ។​ 


សូមអាន៖


មីកា ៧:៦-៨


ឆ្លុះបញ្ចាំង៖


​សូមកត់សម្គាល់ពីបញ្ហាមួយចំនួនដែលលោកមីកាកត់ត្រានៅក្នុងខ ៦ និងរបៀបដែលលោកឆ្លើយតបនៅក្នុងខ ៧ និង ៨ តើមានបញ្ហាអ្វីខ្លះ ដែលនៅជុំវិញលោកអ្នក ឥឡូវនេះ? 


នៅថ្ងៃនេះ តើការឆ្លើយតបរបស់លោកមីកាលើកទឹកចិត្ត ឬជម្រុញលោកអ្នក យ៉ាងដូចម្តេច?


សូមចំណាយពេលបន្តិច ដើម្បីទូលឡើងវិញនូវពាក្យអធិស្ឋានរបស់លោកមីកាទៅកាន់ព្រះជាម្ចាស់។ ទ្រង់ស្តាប់ឮអ្នក។​

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវី...

More

យើង​សូម​អរគុណ​ដល់ BibleProject ដែល​បាន​ផ្តល់​នូវ​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ