ព័ត៌មានគម្រោងអាន

ព្រះគម្ពីរមានជីវិតរស់រវើកគំរូ

La Biblia está viva

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ព្រះគម្ពីរចាំងទម្លុះភាពងងឹត

អ្នកនាង ស៊ូម៊ូ ធ្លាប់ជាមនុស្សមិនចង់ខ្វល់ខ្វាយ ឬចង់អើពើអ្វីទាំងអស់ ចំពោះជំនឿរបស់ពួកគ្រីស្ទបរិស័ទ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ មានមិត្ដជិតស្និទ្ធរបស់នាង បានចែកចាយពីទីបន្ទាល់របស់គាត់ នៅឯក្រុមជំនុំមួយនៅក្នុងប្រទេស នូវែលហ្សេឡង់។ នាងគ្រាន់តែទៅ ដើម្បីជួយគាំទ្រមិត្ដរបស់នាងតែប៉ុណ្ណោះ … ហើយគាត់ក៏បន្តត្រឡប់ទៅទៀត ដើម្បីគាំទ្រមិត្ដ។ មួយឆ្នាំក្រោយមក នាងក៏បានថ្វាយជីវិតរបស់ខ្លួនទៅដល់ព្រះយេស៊ូវ មុននឹងនាងត្រូវធ្វើដំណើរទៅឯប្រទេសឥណ្ឌា។ 


ដំណើរឆ្លងកាត់កន្លុកកន្លៀតនៃជំនឿថ្មី នៅក្នុងប្រទេសមួយថ្មី ដោយគ្មានសហគមន៍រួមជំនឿ ចាំជួយទ្រទ្រង់ នោះពិតជានាំឱ្យនាងហត់នឿយខ្លាំងណាស់។ ហើយជាចុងក្រោយ ស៊ូម៊ូ ក៏ចាប់ផ្ដើមមានបញ្ហាធ្លាក់បាក់ទឹកចិត្ដ ដែលរហូតធ្វើឱ្យនាងពិបាក និងមិនមានចិត្ដចង់ក្រោកពីដំណេករបស់នាងជារៀងរាល់ថ្ងៃ។ 


«ខ្ញុំបានមានអារម្មណ៍ឯកោមែនទែន ហើយខ្ញុំក៏ពិបាកនឹងបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញដែរ។ ខ្ញុំបាត់បង់ភាពជាម្ចាស់ការខ្លួន និងភាពឯករាជ្យ នៅពេលដែលខ្ញុំបានចាកចេញទៅឯប្រទេសឥណ្ឌា។ ហើយនៅគ្រានោះ មានគំនិតពិសពុលជាច្រើន បានហូរចូលមកក្នុងចិត្ដគំនិតរបស់ខ្ញុំ។ វាកើតឡើងដដែលៗ រហូតដល់ពេលខ្ញុំអាចផ្សាភ្ជាប់ចិត្ដរបស់ខ្ញុំជាមួយនឹងអត្ថបទព្រះគម្ពីរ តាមរយៈកម្មវិធី YouVersion។ ពេលនោះ រូបខ្ញុំក៏អាចផ្លាស់ប្រែពីរបៀបដែលខ្ញុំធ្លាប់បានគិត»។ 


កម្មវិធីព្រះគម្ពីរ ដោយ YouVersion បានផ្ដល់ឱ្យ ស៊ូម៊ូ នូវរបៀបដែលនាងអាចបន្តស្ថិតនៅជាប់ជាមួយនឹងមិត្ដគ្រីស្ទបរិស័ទដទៃផ្សេងទៀត ហើយនាងអាចរៀនពីពួកគេតាមរយៈគម្រោងអានព្រះគម្ពីរ។ ហើយចាប់តាំងពីឆ្នាំ ២០១៨ មក នាងបានបញ្ចប់គម្រោងអានដល់ទៅ ៤២៨ ឯណោះ។ 


រាល់ពេលដែល ស៊ូម៊ូ មានសំណួរអ្វីមួយ នាងបើកនូវកម្មវិធីព្រះគម្ពីរ នៅលើ YouVersion ហើយស្វែងរកមើល គម្រោងអាន ដែលមានទាក់ទងនឹងប្រធានបទនោះ។ ហើយកាលណាគាត់បានអានគម្រោងអានកាន់តែច្រើន នោះជំនឿរបស់គាត់ កាន់តែរីកចម្រើនឡើងដែរ។ 


«មានថ្ងៃខ្លះ ខ្ញុំបានចាប់ផ្ដើមគម្រោងអានដល់ទៅ ១១ គម្រោង ដោយខ្ញុំគ្រាន់តែចង់ជ្រមុជខ្លួនឯងទៅក្នុងសេចក្ដីពិត។ វាជាឱកាសមួយដែលខ្ញុំអាចរៀនពីមនុស្សដទៃ ដែលបានដើរនៅក្នុងបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបប្រទះ ហើយទទួលបានការលើកទឹកចិត្ដពីពួកគាត់។ ខ្ញុំបានរៀននិងយល់ថា ខ្ញុំមិននៅតែឯងចំពោះវិបត្តិទាំងឡាយ ដែលខ្ញុំជួបប្រទះនោះទេ។ ខ្ញុំអាចស្ដាប់ឮពីអស់អ្នកដែលធ្លាប់ឆ្លងកាត់បញ្ហាធ្លាក់បាក់ទឹកចិត្ដ ហើយគេអាចធ្វើដំណើរឆ្ពោះទៅកាន់ត្រើយម្ខាងទៀតបាន។ ការណ៍នេះជួយឱ្យខ្ញុំយល់ថា អ្នកដើរតាមព្រះយេស៊ូវ ក៏មានវិបត្តិផ្នែកបញ្ហាផ្លូវចិត្ដ នោះដែរ»។ 


ឥឡូវនេះ នៅពេលណាដែល ស៊ូម៊ូ មានអារម្មណ៍ថាខ្លួន ឯកោ ធ្លាក់បាក់ទឹកចិត្ដ ឬស្ថិតនៅក្នុងភាពកណ្ដោចកណ្ដែង នោះនាងអាចបន្តតោងជាប់នឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយរក្សាចិត្ដគំនិតទាំងឡាយ ដែលទាស់ប្រឆាំងនឹងនាង ដោយផ្ទៀងជាមួយនឹងអ្វីដែលព្រះយេស៊ូវមានបន្ទូលចំពោះនាងវិញ។ 


«មានពេលខ្លះ នៅគ្រាដែលអ្នកធ្លាក់បាក់ទឹកចិត្ដ នោះអ្នកគ្រាន់តែត្រូវការព្រះបន្ទូលមួយតែប៉ុណ្ណោះ។ កម្មវិធីព្រះគម្ពីរ គឺជា "ផ្លូវកាត់" ដែលអាចជួយខ្ញុំឱ្យអាចដោះស្រាយចម្ងល់នៃព្រះគម្ពីរ និងយល់ពីជំនឿរបស់ខ្ញុំ។ បច្ចេកវិទ្យានេះ ពិតជាឧបករណ៍ដ៏ឡូយ ដែលយើងអាចយកមកប្រើប្រាស់ ដើម្បីភ្ជាប់ជាមួយនឹងជំនឿរបស់យើង។ ខ្ញុំគិតថារូបខ្ញុំប្រហែលជាមិនមានវត្ដមាននៅលើផែនដីនេះទេ ប្រសិនបើខ្ញុំគ្មានផ្លូវណាមួយសម្រាប់នៅជាប់ជាមួយនឹងព្រះគ្រីស្ទទេនោះ។ ពីព្រោះមានគ្រាជាច្រើន ដែលខ្ញុំធ្លាប់ស្ថិតនៅក្នុងទីងងឹត ហើយមានតែព្រះអង្គតែមួយប៉ុណ្ណោះ ដែលជាប្រភពនៃពន្លឺ ដែលខ្ញុំធ្លាប់មាន និងនៅតែបន្តអាចមាន»។  


ដោយសារតែអំណាចចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះភាពកណ្ដោចកណ្ដែងអាចបំផ្លាស់បំប្រែទៅជាឱកាស ដែលយើងអាចផ្សាភ្ជាប់ ហើយក្ដីសង្ឃឹមក៏អាចរុករកឃើញនៅក្នុងគ្រាដែលមានទុក្ខវេទនាដែរ។


ចូរគិតពិចារណាអំពីរឿងរបស់ ស៊ូម៊ូ មួយភ្លែតសិន ហើយបន្ទាប់មក ចូរចំណាយពេលខ្លះ ដើម្បីនិយាយទៅដល់ព្រះជាម្ចាស់ អំពីរដូវកាល និងស្ថានភាព ដែលអ្នកកំពុងតែជួបប្រទះ។ ក្នុងខណៈពេលដែលអ្នកកំពុងធ្វើដូច្នេះ ចូរទូលសូមដល់ព្រះជាម្ចាស់ សូមព្រះអង្គបើកសម្ដែងដល់អ្នកនូវអ្វីដែលជាការពិត ចំពោះស្ថានភាពរបស់អ្នក ហើយបន្ទាប់មក ចូរស្វែងរកមើលអត្ថបទព្រះគម្ពីរ ដែលជាព្រះបន្ទូលរបស់ព្រះអង្គ សម្រាប់សេចក្ដីសង្ឃឹម និងការលើកទឹកចិត្ដ។ ចូរអនុញ្ញាតឱ្យពន្លឺរបស់ព្រះអង្គបានចាំងទម្លុះទៅក្នុងភាពងងឹតដែលមាននៅក្នុងជីវិតរបស់អ្នក នោះចុះ។


ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

La Biblia está viva

ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះ...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ