ព័ត៌មានគម្រោងអាន

ទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះគំរូ

ទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

ចូរទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ


មានសត្វអណ្តើកសមុទ្រជាច្រើនប្រភេទ ដែលកំពុងតែរងគ្រោះថ្នាក់។ គ្រោះនោះមិនមែនដោយសារតែ មំសាសី (មេរោគ) មនុស្ស ឬការបំពុលទេ ប៉ុន្តែដោយសារតែពន្លឺសិប្បនិម្មិត ដែលមានកំនើនកើនឡើង នៅតាមបណ្តោយឆ្នេរសមុទ្រទាំងនោះ។


ព្រះបានបង្កើតអណ្តើកសមុទ្រមក ដោយឱ្យវាមានការចាប់កំណើតនៅពេល លោកខែពេញបរមី។ ហើយនៅពេលដែលអណ្តើកញាស់ចេញមក នោះពន្លឺចន្ទបាននាំពួកវាទៅរកទីជម្រកធម្មជាតិរបស់ពួកវា ដែលជាមហាសមុទ្រ នោះឯង។ ទីដៅនៃដំណើរជីវិតរបស់អណ្តើកសមុទ្រ នោះគឺស្ថិតនៅក្នុងទឹក។


ក្រុមអ្នកស្រាវជ្រាវបានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគេឃើញថា មានកូនអណ្តើកសមុទ្រតូចៗ បានងាប់នៅឯចុងផ្លូវ ពីចន្លោះ គន្លងផ្លូវ ពន្លឺចន្ទ និងពន្លឺភ្លើងសិប្បនិម្មិត នៃផ្ទះដែលសង់នៅតាមមាត់ឆ្នេរ រួមទាំង ពន្លឺភ្លើង និងតាមកន្លែងមានចរាចរណ៍ ផង។ ពន្លឺភ្លើងសិប្បនិម្មិតទាំងប៉ុន្មាន បាននាំផ្លូវអណ្តើកសមុទ្រទាំងប៉ុន្មាន ទៅរកឯសេចក្តីស្លាប់។


ការសិក្សាព្រះគម្ពីរថ្ងៃនេះនឹងនាំអ្នកទៅរកពន្លឺដ៏អស្ចារ្យរបស់ព្រះយេស៊ូ។ «ខ្ញុំជាពន្លឺនៃពិភពលោក… ជាពន្លឺដែលនាំទៅដល់ជីវិត» (យ៉ូហាន៨:១២)។ ការសិក្សានេះ ក៏នឹងនាំអ្នកទៅកាន់ព្រះបន្ទូលរបស់ទ្រង់ ដែលមានចែងថា - «ព្រះបន្ទូលនៃទ្រង់ គឺជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវដល់ទូលបង្គំផង» (ទំនុកដំកើង១១៩: ១០៥) ហើយព្រះបន្ទូលទាំងនោះ នឹងផ្តល់កម្លាំងឱ្យអ្នក បានក្លាយទៅជាពន្លឺរបស់ព្រះគ្រីស្ទ នៅក្នុងទីភពងងឹត - «អ្នកគឺជាពន្លឺនៃលោកីយ ... ហើយអ្នកត្រូវបញ្ចាំងពន្លឺឱ្យមនុស្សទាំងអស់ បានមើលឃើញ» (ម៉ាថាយ ៥:១៤) ។


ជារៀងរាល់ថ្ងៃ នៅពេលអ្នកអានគម្រោងនេះ សូមសញ្ជឹងគិត និងអនុវត្តព្រះបន្ទូលរបស់ព្រះអង្គ ទៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងអាចឃើញនូវពន្លឺសិប្បនិម្មិតរបស់មារសត្រូវ ហើយអាចបន្តដំណើរទៅមុខ នៅលើផ្លូវនៃពន្លឺរបស់ព្រះគ្រីស្ទ ហើយអ្នកនឹងអាចភ្លឺចែងចាំងសម្រាប់ព្រះគ្រីស្ទ នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់អ្នក។ សូមជីកឱ្យជ្រៅទៅក្នុងការសិក្សានៃពន្លឺទាំងបួន ដែលផ្តោតទៅលើ ជីវិត ទំនាក់ទំនង អព្ភូតហេតុដ៏អស្ចារ្យ និងសាររបស់ព្រះយេស៊ូ។


ជារៀងរាល់ថ្ងៃ៖ ចូរអានអត្ថបទគម្ពីរ រួចអធិស្ឋានសម្រាប់ការយល់ដឹង និងឆ្លើយតបចំពោះសំណួរ


ផ្អែកទៅលើអត្ថបទគម្ពីរនេះ តើអ្នកនឹងពិពណ៌នាយ៉ាងដូចម្តេចអំពីព្រះយេស៊ូវ? 


តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវ តាមរយៈអ្វីដែលព្រះអង្គមានបន្ទូល និងសម្ដែងបង្ហាញ?




អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ

ជារៀងរាល់ថ្ងៃ នៅពេលអ្នកអានគម្រោងនេះ សូមអ្នកសញ្ជឹងគិត និងអនុវត្តព្រះបន្ទូលរបស់ព្រះអង្គទៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងអាចឃើញពី ពន្លឺសិប្បនិម្មិតរបស់មារសត្រូវ (អារក្ស) ហើយអ្នកអាចបន្តដំណើរទៅមុខ នៅលើផ្លូវនៃពន្លឺរបស់ព្រះគ្រីស...

More

យើងសូមថ្លែងអំណរគុណដល់ NBS2GO លោកស្រី Rebecca Davie និងលោកស្រី Debbie McGoldrick ដែលបានផ្តល់ផែនការនេះ។ https://www.nbs2go.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ