ព័ត៌មានគម្រោងអាន

វិលបកក្រោយពីវិបត្តិនៃអារម្មណ៍គំរូ

A U-Turn From Emotional Issues

ថ្ងៃទី 1 ក្នុងចំណោម 3 ថ្ងៃ

អារម្មណ៍ជាចំណុច ឆ្លុះឱ្យឃើញពីព្រលឹង ដូចជាញាណទាំងឡាយ នាំឱ្យរូបកាយរបស់យើងចេះយល់ដឹងដែរ។ ចំណុចទាំងប៉ុន្មានបង្ហាញពីរបៀបដែលយើងមានអារម្មណ៍ ចំពោះស្ថានភាពទាំងឡាយនៃជីវិត។ មនុស្សដែលបានដើរទៅទិសដៅខុស នោះអារម្មណ៍របស់គេរងវិបត្តិ ហើយពិបាកនឹងស៊ូទ្រាំ ហើយគេអាចមានអារម្មណ៍ថា គ្មានអ្វីអាចជួយគេបាន។ គេក៏អស់សង្ឃឹម និងគិតថាខ្លួនគ្មានតម្លៃ។



មានបន្ទាយនៃអារម្មណ៍មួយ នោះមិនមែនមានន័យសំដៅទៅកាន់ថ្ងៃអាក្រក់ណាមួយ នៅក្នុងខណៈពេលណាមួយនោះទេ។ បន្ទាយនោះគឺថ្លែងសំដៅទៅកាន់ពេលដែលអ្នកមិនអាចអង្រន់ភាពជាប់គាំងអវិជ្ជមានទាំងឡាយ ដែលបានមកតោងជីវិតរបស់អ្នកយ៉ាងជាប់ រហូតដល់វានាំឱ្យអ្នកធ្លាក់ទឹកចិត្ដ មានទុក្ខសោក ហើយបែរទៅជាសោកសង្រេង ដែលមិនអាចគ្រប់គ្រងបាន។



ជំនួសឱ្យការប្រឹងធ្វើអ្វីដែលមនុស្សភាគច្រើនធ្លាប់បានធ្វើ (ដែលគេព្យាយាមបដិសេធ ឬសង្កត់បន្ទាយអារម្មណ៍ទាំងប៉ុន្មានតាមរយៈ ការប្រើថ្នាំ ការកំសាន្ដ ទង្វើសម្រួលតាមផ្លូវភេទ ឬការចាយវាយគ្មានគិត) នោះខ្ញុំចង់ជួយឱ្យរូបអ្នក ស្វែងរកឃើញនូវឫសគល់នៃអ្វីដែលនៅពីក្រោយអារម្មណ៍ដែលអ្នកកំពុងឆ្លងកាត់នោះ។ ដើម្បីឱ្យអ្នកអាចយកឈ្នះទៅលើវាបាន។ សេចក្ដីពិត នោះគឺថា ព្រះជាម្ចាស់មិនបានបង្កើតរូបអ្នក ឱ្យយួរបន្ទាយនៃអារម្មណ៍ទាំងនោះ រហូតដល់ ប្រាំ ម្ភៃ ឬ សែសិបឆ្នាំ ឬមួយរយៈពេលណា នោះឡើយ។



ជួសវិញ ព្រះជាម្ចាស់បានសន្យាប្រទានដល់អ្នកនូវជីវិតដ៏ពេញបរិបូរ នៅក្នុងព្រះគ្រីស្ទ។ ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំមក ដើម្បីឱ្យគេមានជីវិត ហើយឱ្យមានជីវិតពេញបរិបូរ» (យ៉ូហាន ១០៖១០)។ ព្រះទ្រង់មិនបានត្រាស់ហៅអ្នកឱ្យរស់នៅក្នុងជីវិតរាល់ថ្ងៃ ធ្លាក់ទៅក្នុងភាពបរាជ័យនោះទេ។ ព្រះអង្គសព្វព្រះទ័យឱ្យអ្នកដឹង និងទុកចិត្ដថា ព្រះអង្គហើយ ជាព្រះតែមួយ ដែលជាម្ចាស់គ្រប់គ្រងនៅលើរាល់គ្រប់អ្វីៗ ហើយព្រះអង្គកំពុងតែមើលថែជីវិតទាំងមូលរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនទាន់ទទួលបាននូវជីវិតដែលព្រះគ្រីស្ទបានប្រទានដល់រូបអ្នកដោយឥតគិតថ្លៃនោះទេ នោះអ្នកត្រូវដល់ពេលត្រឡប់បកក្រោយ មករកមាគ៌ារបស់ព្រះអង្គវិញហើយ។ ចូរវិលមករកព្រះជាម្ចាស់វិញ ហើយទូលសូមព្រះអង្គ ឱ្យទ្រង់បើកសម្ដែងនូវផ្នែកនានា ដែលអ្នកកំពុងតែខ្វះខាត ក្នុងការទុកចិត្ដដល់ទ្រង់ ហើយមើលថា មាននូវបន្ទាយអារម្មណ៍ណាខ្លះ ដែលកំពុងតែតាំងវត្ដមានរបស់វានៅក្នុងជីវិតរបស់អ្នក។ ព្រះអង្គសព្វព្រះទ័យជួយឱ្យអ្នក រៀនពីរបៀប ដែលអ្នកអាចមើលហួសពីទុក្ខសោកសង្រេងរបស់អ្នក—ដើម្បីឱ្យអ្នកអាចសម្លឹងមើលជីវិតរបស់អ្នក ពីជ្រុងនៃព្រះនេត្រនិងទស្សនៈរបស់ទ្រង់វិញ។ ព្រះអង្គអាចបង្កើតការអស្ចារ្យមួយ ចេញពីភាពដែលមើលទៅ ដូចជារញ៉េរញ៉ៃបាន។



តើមានអារម្មណ៍ណាខ្លះ ដែលកំពុងតែបង្កើតជាបន្ទាយនៅលើជីវិតរបស់អ្នក? តើអ្នកត្រៀមខ្លួនប្រគល់អារម្មណ៍ទាំងនោះ ទៅដល់ព្រះជាម្ចាស់ហើយឬនៅ?


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

A U-Turn From Emotional Issues

នៅពេលណាដែលជីវិតរបស់អ្នកមិនដើរស្របតាមព្រះបន្ទូលនៃព្រះ នោះអ្នកនឹងទទួលរងនូវលទ្ធផលដ៏ឈឺចាប់ សឹងតែជៀសមិនផុត។ នៅពេលដែលអារម្មណ៍របស់អ្នក វាខុសប្រក្រតី ហើយវាចាប់ផ្ដើមកំណត់ពីសុខភាពរបស់អ្នក នោះអ្នកប្រហែលជាអាចរកឃើញថា អ្នកបានចាក់សោខ្ល...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ