ព័ត៌មានគម្រោងអាន

អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ

Praying With Wonder Through Christmas

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

តោះចូរយើងអធិស្ឋាន៖


 


ព្រះបិតានៅឯស្ថានសួគ៌ សូមឱ្យព្រះបុត្រានៃទ្រង់ទទួលទីកន្លែងស្របច្បាប់ នៅក្នុងដួងចិត្តរបស់យើងខ្ញុំ ក្នុងគ្រាទន្ទឹងចាំពេលណូអែលនេះ។ 


នៅគ្រាដែលមនុស្សគិតតែពីគ្រឿងសម្ភារៈនានា នៅគ្រាទទួលកាដូ និងនៅក្នុងសង្គមដែលគិតតែពីចង់បានរបស់ នោះសូមឱ្យព្រះវត្តមាននៃព្រះបុត្រាដែលមានព្រះជន្មគង់នៅ បានរំឭកដល់យើងខ្ញុំពីភាពដ៏ថ្លៃថ្លារបស់ព្រះអង្គនៅក្នុងរាល់គ្រប់ការជប់លៀង កាដូ និងរាល់គ្រប់ទាំងការតុបតែងនិងរាល់ទាំងរូបតំណាងនៃគ្រាដ៏ពិសេសនេះ។


ព្រះអង្គមានវត្តមានមុននឹងរាល់អ្វីៗទាំងអស់បានបង្កើត ហើយព្រះអង្គក៏ប្រសើរជាងអ្វីៗទាំងអស់នោះ។ សូមព្រះអង្គបណ្ដាលឱ្យដួងចិត្តនៃយើងខ្ញុំបានរីកធំឡើងនៅក្នុងរដូវកាលនេះ ដោយគិតពីកាដូដែលជាអង្គព្រះគ្រីស្ទ ថាព្រះអង្គពិតជាទ្រព្យដ៏ធំមហាសាលរបស់យើងខ្ញុំមែន។


 


ទូលបង្គំសូមអធិស្ឋានដោយនៅក្នុងព្រះនាមដ៏ថ្លៃថ្លារបស់ព្រះអង្គ។ អាមែន។


អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Praying With Wonder Through Christmas

រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច សៀវភៅដ៏ល្អ (The Good Book) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.thegoodbook.com/the-christmas-we-didnt-expect

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ