ព័ត៌មានគម្រោងអាន

ព្រះគម្ពីរទាំងមូល ក្រោមរយៈពេល ២ ឆ្នាំគំរូ

Whole Bible in Under 2 Years

ថ្ងៃទី 2 ក្នុងចំណោម 683 ថ្ងៃ

គោលដៅនៃគម្រោងអាននេះ គឺដើម្បីជួយអ្នកឱ្យរីកចម្រើនឡើងក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ។ ហើយអ្នកនឹងបានស្វែងយល់ពីរបៀបដែលព្រះគម្ពីរស្ដែងបង្ហាញថា ព្រះគម្ពីរគឺជារឿងមួយចង្អុលសំដៅទៅរកព្រះយេស៊ូ(វ)។ ដើម្បីឱ្យទទួលផលប្រយោជន៍យ៉ាងច្រើនពីការសិក្សានេះ ចូរចំណាយពេលឈប់បង្អង់សិន ហើយធ្វើការឆ្លុះបញ្ជាំង សញ្ជឹងគិតទៅលើអ្វីដែលព្រះកំពុងតែបើកបង្ហាញទៅកាន់រូបអ្នក។ ដូច្នេះ បន្ទាប់ពីពេលអ្នកបានអានអត្ថបទហើយនៅថ្ងៃនេះ ចូរពិចារណាពីសំណួរអស់ទាំងនេះ៖



នៅក្នុងអត្ថបទអានថ្ងៃនេះ តើអ្នកមានសម្គាល់ឃើញពីព្រះបន្ទូលសន្យា ដែលនាំឱ្យអ្នកទុកចិត្ត បទបញ្ជាដែលនាំឱ្យអ្នកត្រូវចេះស្ដាប់បង្គាប់ សេចក្ដីពិតដែលនាំឱ្យអ្នករៀនឱបក្រសោប សេចក្ដីព្រមានដែលនាំឱ្យអ្នកត្រូវយកចិត្ដទុកដាក់ ឬការលើកទឹកចិត្តដែលនាំឱ្យអ្នកត្រូវរៀនចេះសម្រាកដែរឬទេ?



តើអ្នកបានរៀនអ្វីខ្លះពីព្រះជាម្ចាស់ ពីខ្លួនឯង ឬអំពីមនុស្សលោក?



តើមានខគម្ពីរ ឬគំនិតណាមួយ ដែលលេចធ្លោចំពោះរូបអ្នកនៅថ្ងៃនេះ? ចូរនិយាយអំពីការនោះទៅដល់ព្រះ។
ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Whole Bible in Under 2 Years

គម្រោងអាននេះនឹងនាំដំណើរអ្នកឱ្យអានពីអត្ថបទ ដែលដកស្រង់ពីព្រះគម្ពីរទាំងមូល ក្នុងរយៈពេលក្រោម ២ ឆ្នាំ ដោយក្នុងនោះមានអត្ថបទអានជាប្រចាំថ្ងៃ ពីកណ្ឌគម្ពីរសញ្ញាចាស់ ហើយនិងសញ្ញាថ្មី។ អ្នកនឹងអានពីដំណើររឿងតាមលំដាប់លំដោយ ដែលមានចែងនៅក្...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ