ព័ត៌មានគម្រោងអាន

អានព្រះគម្ពីរទាំងមូលក្រោមរយៈពេលមួយឆ្នាំគំរូ

Whole Bible in Less Than a Year

ថ្ងៃទី 7 ក្នុងចំណោម 342 ថ្ងៃ

ជារៀងរាល់ថ្ងៃទី ៧ យើងមានឱកាសដ៏អស្ចារ្យ ដើម្បីធ្វើការឆ្លុះបញ្ចាំង និងសញ្ជឹងគិតទៅលើអ្វីដែលយើងកំពុងតែរៀនបាន ហើយដើម្បីឱ្យយើងអាចចែករំលែកមេរៀននោះជាមួយអ្នកដទៃ។ អត្ថបទគម្ពីរថ្ងៃនេះ គឺជាសាររំលេចពិសេស ដែលបានដកស្រង់ពីអ្វីដែលអ្នកបានអានរួចហើយនៅក្នុងសប្ដាហ៍នេះ។ ចូរគិតឡើងវិញពីអត្ថបទគម្ពីរដែលអ្នកបានឆ្លងកាត់នាសប្ដាហ៍នេះ។ តើអ្នកបានមើលឃើញពីទំនាក់ទំនងរវាងអត្ថបទគម្ពីរផ្សេងៗទាំងប៉ុន្មាននោះដែរឬទេ?



ចូរនិយាយទៅព្រះ៖

• ចូរលើកសរសើរតម្កើងព្រះ សម្រាប់ភាពជាព្រះ និងលក្ខណៈសម្បត្តិរបស់ព្រះអង្គ។

• ចូរសារភាពរាល់ទោសកំហុស។

• អរគុណព្រះអង្គសម្រាប់ការអត់ឱនទោសយ៉ាងពេញលេញ តាមរយៈអង្គព្រះយេស៊ូ(វ)។ អរគុណទ្រង់សម្រាប់ព្រះពរទាំងឡាយនៅក្នុងជីវិតរបស់អ្នក។ អរគុណទ្រង់សម្រាប់ការឆ្លើយតបចំពោះសេចក្ដីអធិស្ឋាន។ និងអរគុណព្រះអង្គសម្រាប់រាល់គ្រប់អ្វីៗដែលព្រះអង្គបានធ្វើសម្រាប់រូបអ្នក។

• ចូរចែករំលែកពីទុក្ខកង្វល់ទាំងអម្បាលម៉ានជាមួយព្រះ ហើយទូលសូមព្រះអង្គបំពេញនូវតម្រូវការដែលអ្នក និងអ្នកដទៃផ្សេងទៀតមាន។

• ចូរទូលសូមព្រះអង្គសម្រាប់ការដឹកនាំ និងដាក់ទំនុកចិត្តរបស់អ្នកនៅក្នុងព្រះអង្គ។



ចូរចែករំលែកនូវខគម្ពីរ ឬគំនិតមួយជាមួយនរណាម្នាក់ ដែលបានជះឥទ្ធិពលមកលើរូបអ្នកក្នុងរយៈពេល ៦ ថ្ងៃកន្លង ដែលអ្នកបានអានពីអត្ថបទគម្ពីរនោះ។

អត្ថបទគម្ពីរ

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

Whole Bible in Less Than a Year

គម្រោងអាននេះនឹងនាំដំណើរអ្នកឱ្យអានពីអត្ថបទ ដែលដកស្រង់ពីព្រះគម្ពីរទាំងមូល ដោយរួមមានទាំងកណ្ឌគម្ពីរសញ្ញាចាស់ ហើយនិងសញ្ញាថ្មី ជាប្រចាំថ្ងៃ។ អ្នកនឹងអានពីដំណើររឿងតាមលំដាប់លំដោយ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់ បូករួមទាំងកណ្ឌ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ