ព័ត៌មានគម្រោងអាន

ចងចាំនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើគំរូ

Remembering All God Has Done

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

ព្រះជាម្ចាស់ទ្រង់គឺជាព្រះដ៏មានអំណាចចេស្ដា។ គ្មានអ្វីណាមួយដែលព្រះអង្គធ្វើមិនកើតនោះឡើយ។ ទ្រង់អាចរើភ្នំទាំងប៉ុន្មានចេញបាន។ ទ្រង់អាចធ្វើឲ្យព្រះអាទិត្យនៅនឹងមួយកន្លែង ហើយព្រះអង្គអាចព្យាបាលអ្នកមានជំងឺឲ្យជាសះស្បើយដែរ។ នៅក្នុង គម្ពីរយ៉ូស្វេ ជំពូក ៤ យើងអាចអាននិងឃើញថា ព្រះជាម្ចាស់ទ្រង់បានបង្គ្រប់នូវកិច្ចការដ៏ធំសម្បើមក្នុងការនាំនូវប្រជារាស្រ្ដអ៊ីស្រាអែល ឲ្យបានចូលទៅកាន់នូវទឹកដីសន្យា។ ព្រះជាម្ចាស់ទ្រង់បានដឹកនាំប្រជារាស្រ្ដអ៊ីស្រាអែល ចេញពីភាពជាទាសករ ចូលទៅកាន់ទីមានសេរីភាព ទៅតាមអ្វីដែលព្រះអង្គទ្រង់បានធ្វើការសន្យា។ ដោយសារតែទំហំនៃអ្វីដែលព្រះអង្គបានសម្រេច ព្រះជាម្ចាស់មិនសព្វព្រះទ័យឲ្យប្រជារាស្រ្ដអ៊ីស្រាអែលបំភ្លេចកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើសម្រាប់ពួកគេនោះឡើយ។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យពួកគេចងចាំជារៀងរហូតនូវឬទ្ធិបាដិហារិយ៍ ដែលព្រះអង្គបានបង្ហាញសម្រាប់ពួកគេ និង ចងចាំថាទ្រង់ជាព្រះពេញដោយអំណាចចេស្ដា។ ចូរសញ្ជឹងគិតជាថ្មីបន្តិចលមើល។ ព្រះជាម្ចាស់ទ្រង់បានធ្វើការអស្ចារ្យជាច្រើនក្នុងជីវិតរបស់បងប្អូន។ ព្រះអង្គប្រហែលបានធ្វើការអស្ចារ្យដោយឲ្យបងប្អូនជាពីជំងឺ ឬ បានលោះបងប្អូនឲ្យគេចចេញផុតពីចំណងនៃការញៀនអ្វីមួយ ទាំងនាំឲ្យបងប្អូនអាចឆ្លងចូលទៅកាន់ទឹកដីសន្យាមួយផ្ទាល់របស់បងប្អូនផង។ ថ្ងៃនេះ ចូរចំណាយពេលក្នុងការចងចាំនូវអ្វីៗដែលព្រះជាម្ចាស់ទ្រង់បានធ្វើសម្រាប់បងប្អូន។ ចូរសរសើរតម្កើងទ្រង់ និងថ្លែងថ្វាយទៅកាន់ព្រះអង្គ ថាបងប្អូននឹងមិនបំភ្លេចនូវការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើសម្រាប់បងប្អូននោះឡើយ។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Remembering All God Has Done

ជានិន្នាការពីធម្មជាតិទេ ដែលយើងភាគច្រើនតែងសម្លឹងមើលទៅកាន់អនាគតកាល ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវអតីតកាលនោះឡើយ។ គម្រោងអាននេះ បានរៀបចំគ្រោងឡើង សម្រាប់បងប្អូន ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីជាប្រយោជន៍ជួយឲ្យបងប្អូនចងចាំនូវអ្វីៗដែលព្រះ...

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ