ព័ត៌មានគម្រោងអាន

ទង្វើនៃការកែប្រែចិត្ដគំរូ

Acts of Repentance

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

តើបងប្អូនដែលធ្លាប់វង្វេងផ្លូវដែរឬទេ? គ្រានៅវង្វេង គឺជាពេលដែលនាំឲ្យអារម្មណ៍របស់យើងស្មុគស្មាញ ហើយធុញថប់ជាខ្លាំង ដោយហេតុតែបងប្អូនមិនស្គាល់ថាត្រូវទៅតាមផ្លូវណា។ ជាការជាក់ស្ដែង នៅក្នុងស្ថានភាពខ្លះ វានាំឲ្យយើងភ័យខ្លាចថែមទៀតផង។ នៅក្នុងខទី ២៥ លោក ពេត្រុស បានប្រៀបធៀប យើងរាល់គ្នាទៅនឹង សត្វចៀម ក្នុងខណៈពេលដែលយើងកំពុងរស់នៅក្នុងអំពើបាប យើងគឺប្រៀបស្ថិតនៅក្នុងទីវង្វេងហើយដើរខុសផ្លូវដែរ។ យើងមិនបានដឹងថាយើងត្រូវទៅតាមផ្លូវណា ប៉ុន្តែបន្ទាប់ពីពេលយើងបានសារភាពទោសកំហុស និងកែប្រែចិត្ដគំនិតចេញពីអំពើបាបរបស់យើង ហើយទទួលយកនូវការអត់អោនទោសរបស់ព្រះជាម្ចាស់ យើងបានត្រលប់ចូលមកកាន់ហ្វូងចៀម ដែលមានព្រះជាម្ចាស់ជាអ្នកគង្វាលនិងដឹកនាំវិញ។ តើទីកន្លែង (ផ្នែកជីវិត) ណាខ្លះដែលបងប្អូនធ្លាក់វង្វេងជាញឹកញាប់? ប្រហែលជាបងប្អូនព្យាយាមស្ថិតនៅក្នុងមាគ៌ារបស់ព្រះជាម្ចាស់ ប៉ុន្តែបន្តដួលធ្លាក់ទៅក្នុងសេចក្ដីល្បួងម្ដងម្កាល ដោយហេតុតែ អំពើបាបមួយចំនួនក្នុងជីវិត ជាអ្វីដែលបងប្អូនចូលចិត្ដធ្វើ។ ចូរសារភាពទោសកំហុសនោះទៅកាន់ព្រះជាម្ចាស់។ ចូរកែប្រែចិត្ដគំនិតនៅថ្ងៃនេះ ហើយទូលសូមឲ្យព្រះជាម្ចាស់ជួយដល់បងប្អូននៅក្នុងការវាយយកជ័យជំនះទាំងស្រុង នៅលើអំពើបាបទាំងនោះ។

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Acts of Repentance

ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត...

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ