ព័ត៌មានគម្រោងអាន

ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ

Beginning A Relationship With Jesus

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

នាយបញ្ជាការដ៏ពិតប្រាកដ



របៀបមួយដែលអាចពិពណ៌នាអំពីព្រះយេស៊ូវ នោះគឺ ប្រៀបប្រដូចព្រះអង្គទៅនឹងអ្នកជួយសង្រ្គោះ នៅក្នុងបេសកកម្មសង្គ្រោះមួយ។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និង ជាជីវិត» ព្រះអង្គមិនបានមានបន្ទូលថា៖ «ខ្ញុំជាផ្លូវមួយ ជាសេចក្ដីពិត មួយ និង ជាជីវិតមួយនោះទេ»។



សំណួររបស់យើងទៅកាន់ព្រះអង្គក៏ស្រដៀងគ្នាទៅនឹងសំណួររបស់យើងទៅកាន់នាយបញ្ជាការនៃយន្ដហោះ ឬ សំពៅដែលយើងកំពុងតែស្ថិតនៅលើនោះដែរ ពីព្រោះអី យើងពិតជាចង់ដឹងថា៖ «តើទ្រង់ប្រាកដជានាយបញ្ជាការ (បុត្រានៃព្រះជាម្ចាស់) ដែរឬយ៉ាងណា?»



ក្នុងខណៈដំណើរជីវិតកាន់តែបន្តទៅមុខសម្រាប់មនុស្សម្នាក់ៗ មានមនុស្សយើងជាច្រើននាក់ដែលមានចិត្ដនឿយណាយ លែងចង់សញ្ចឹងគិតទៅលើសំណួរមួយនេះ។ មានមនុស្សច្រើននាក់ ដែលចាប់មានអារម្មណ៍គិតថា ឲ្យតែបានសុខស្រួល មានកន្លែងពត់ដៃជើងក្នុងយន្ដហោះនៃជីវិតនោះទៅ នោះវាគ្រប់គ្រាន់ទៅហើយ។ ហើយមនុស្សយើងភាគច្រើន ក៏មិនកំពុងឆ្លងកាត់កត្តាបាត់បង់ជីវិត ដូចក្នុងគ្រាដែលសំពៅកំពុងលិចលង់ភ្លាមៗ តាមការមើលឃើញជាជាក់ស្ដែងនោះដែរ។ ប៉ុន្តែការដែលយើងមាននូវទំនុកចិត្ដនៅលើនាយបញ្ជាការគឺជាសំណួរដ៏សំខាន់ ទៅតាមរូបភាពប្រៀបធៀបទាំងពីរខាងលើ។



នៅលើសំពៅ ការជឿរបស់អ្នក (ឬ ការអត់ជឿរបស់អ្នក) ចំពោះនាយបញ្ជាការ អាចបង្វែរនូវស្ថានភាពទាំងមូលបានទាំងស្រុង។ ដូចគ្នាផងដែរជាមួយនឹងអង្គព្រះយេស៊ូវ។ ប្រសិនបើពិតជាស្ថិតនៅក្នុងបេសកកម្មសង្គ្រោះវិញ យើងប្រហែលជាមិននិយាយឡើងថា៖ «ខ្ញុំចង់ទៅតាមផ្លូវណាក៏បានដែរ តាមតែអំពើចិត្ដរបស់ខ្ញុំ»។ ពិតមែន អ្នកអាចជ្រើសរើសបាន ប្រសិនបើអ្នកពិតជាចង់ហើយស្គាល់ផ្លូវមែននោះ ប៉ុន្តែ ប្រសិនបើ ព្រះទ្រង់ពិតជានាយបញ្ជាការមែន ហើយក៏ជាអ្នកដែលស្គាល់រាល់អស់កន្លុកកន្លៀតនៃដំណើរមានជីវិតរបស់មនុស្សលោក នោះព្រះអង្គពិតប្រាកដជាស្គាល់នូវផ្លូវដ៏ជាក់នោះជាមិនខាន។



ឬ ប្រហែលក្នុងខណៈពេលដែលអ្នកកំពុងរុករាវរក និងស្វែងយល់អំពីអ្វីដែលព្រះគម្ពីរមានចែង អ្នកអាចចាប់ផ្ដើមចោទសួរខ្លួនឯងលើសំណួរនោះថា៖ «តើខ្ញុំពិតជាជឿ ថាព្រះអង្គទ្រង់ស្គាល់ផ្លូវមែនដែរឬអត់?»



ប្រសិនបើអ្នកកំពុងអាននូវគម្រោងមេរៀននេះ អ្នកប្រហែលជា ឬក៏មិនទាន់ដល់ចំណុចនៃការសម្រេចចិត្ដទទួលស្គាល់ថាព្រះអង្គជាផ្លូវពិតប្រាកដចំពោះសំណួរនោះ នៅឡើយនោះដែរ។ ឬ ប្រហែលជាអ្នកបានឆ្លើយហើយថា៖ «ពិតហើយ ខ្ញុំជឿមែន។ ប៉ុន្តែ ខ្ញុំនៅមានសំណួរជាច្រើននៅឡើយ»។ ប្រសិនបើ សំដីនេះ ជាចិត្ដរបស់អ្នកមែន យើងកំពុងនៅជាមួយអ្នក ហើយត្រៀមពន្យល់ឲ្យអ្នកស្គាល់ច្បាស់។ ចូរបន្តមានសំណួរចុះ។ សំណួរល្អៗនាំឲ្យយើងកាន់តែរីកចម្រើនឡើង។ ចិត្ដសង្ស័យ និង ភាពមិនប្រាកដក្នុងចិត្ដ មិនមែនជារឿងចម្លែកនោះឡើយ។



ប៉ុន្តែ ចុះបើគិតវិញថា អ្នកយល់ស្របលើគំនិត ដែលថា ព្រះយេស៊ូវប្រហែលជាស្គាល់ផ្លូវមែននោះវិញ។ ប្រសិនបើគំនិតនោះ ជាសេចក្ដីពិតមែន សំណួរមុនដំបូងដែលអ្នកប្រហែលជាមាន នោះគឺ៖ «តើខ្ញុំត្រូវការធ្វើអ្វីវិញ ដើម្បីឲ្យខ្ញុំអាចទៅដល់ផ្លូវនោះ?»



នេះហើយ គឺជាកន្លែងដែលព្រះយេស៊ូវធ្វើឲ្យយើងភ្ញាក់ផ្អើល។ ទ្រង់មិនបានមានបន្ទូលថា៖ «ចូរធ្វើតាមដូច្នេះ» នោះទេ។ ព្រះអង្គមានបន្ទូលថា៖ «ចូរមកតាមខ្ញុំ»។ នាយបញ្ជាការនៃសំពៅធំ មិនបានចង្អុលបង្ហាញឲ្យយើងនូវផែនទីមួយផ្សេងនោះឡើយ។ ទ្រង់បានចង្អុលបង្ហាញឲ្យយើងមកកាន់ព្រះអង្គផ្ទាល់។ ព្រះយេស៊ូវក៏ចង្អុលទៅកាន់រូបអង្គទ្រង់ ហើយទ្រង់អញ្ជើញឲ្យយើងធ្វើការប្ដេជ្ញាចិត្ដផងនោះដែរ។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Beginning A Relationship With Jesus

តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក ដាវីឌ ដ្វែក (David Dwight) នីកូល យូនីស (Nicole Unice) និង ដាវីឌ ស៊ី ឃុគ (David C Cook) ដែលបានផ្ដល់នូវគម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/start_here/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ