ព័ត៌មានគម្រោងអាន

ការ​ព្រួយបារម្មណ៍គំរូ

Worry

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

ចុះ​ប្រសិន​បើវាទៅ​ជា​យ៉ាង​នេះ? ចុះ​ប្រសិន​បើ​វា​ទៅ​ជា​យ៉ាង​នោះ? តើ​លោក​អ្នក​ធ្លាប់​មាន​ការ​ពិបាក​ក្នុង​ការ​សំរេច​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​សារ​តែ​សំនួរ​ទាំង​នេះ​ដែរ​ឬទេ? ការ​ចូល​ចិត្ត​បណ្ដោយ​អោយ​មាន​សំនួរ​ទាំង​នេះ គឺ​ជា​តំណាក់​កាល​ទី​មួយដែល​នាំ​អ្នក​អោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ខ្វាយខ្វល់។ ការ​ខ្វាយខ្វល់​គឺ​ជា​ការ​ចាប់​យក​នូវ​​ការ​ទទួល​ខុសត្រូវ​នូវ​អ្វីដែល​លោក​អ្នក​មិន​ដែល​នឹង​មាន​បំណង​ក្នុង​ការ​ទទួល​យក។ ការ​ខ្វាយខ្វល់​គឺ​ជា​សញ្ញានៃ​ការ​មិន​ទុក​ចិត្ត​លើ​ព្រះ​ដែល​បាន​បង្កើត​សកល​លោក​ទាំង​មូល។ ការ​ខ្វាយខ្វល់​តែង​តែ​និយាយ​ថា លោក​អ្នក​អាចទទួល​យក​បន្ទុក​នេះ​បាន​ ដែល​តាម​ការ​ពិតទៅ ជាញយ​ដង លោក​អ្នក​មិន​អាច​ទទួល​យក​បន្ទុក​នេះ​បានសោះ។ តើលោក​អ្នក​បាន​ខ្វាយខ្វល់ថា​លោក​អ្នក​ខ្វាយខ្វល់​ច្រើន​ពេក​ដែរឬទេ? លោក​អ្នក​មិន​អាច​យក​ឈ្នះ​លើ​ការ​ខ្វាយ​ខ្វល់​ដោយ​ការ​ខ្វាយ​ខ្វល់​នោះទេ។ លោក​អ្នក​អាច​យក​ឈ្នះ​លើ​វា​បាន​តាមរយៈការ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​យើង​ពី​ការខ្វាយខ្វល់ ទៅ​ការ​គិត​អំពីនរណា​ម្នាក់​ដែលពិត​ជា​អាច​ជួយដោះ​ស្រាយ​បញ្ហារបស់​លោកអ្នក​​បាន។ នេះ​មិន​មែន​មាន​ន័យ​ថា​លោក​អ្នកត្រូវ​បោះបង់​ចោល​នូវ​ការ​ទទួល​ខុស​ត្រូវរបស់​លោកអ្នក​ឡើយ។ បាន​សេចក្ដី​ថា លោក​អ្នក​ដឹង​ថា​ពេល​ណា​ដែល​ត្រូវ​ឈប់ ហើយ​ទុក​អោយ​ព្រះ​ជាម្ចាស់​ជា​អ្នក​បន្ត។ តើលោក​អ្នក​នៅ​តែ​ខ្វល់ខ្វាយ មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ឬ? សូម​មើល​ថា​តើព្រះគម្ពីរ​បាន​ចែង​យ៉ាង​ដូច​ម្ដេច អំពី​ការ​ខ្វល់​ខ្វាយ។​

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Worry

ជីវិត​របស់​យើង​ងាយ​នឹង​ទទួល​ការ​វាយ​លុក​ដោយ​ការ​ខ្វល់​ខ្វាយ​ និង ការ​ភ័យខ្លាច​ចំពោះអ្វី​ដែល​យើង​មិន​ស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បាន​ប្រទាន​មក​អោយ​យើង​នូវវិញ្ញាណនៃ​សេចក្ដី​ក្លាហាន មិន​មែនការ​ភ័យខ្លាច​និង​ការ​ខ្វល់​ខ្វា...

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ