ព័ត៌មានគម្រោងអាន

ស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ - មករកប្រាជ្ញាគំរូ

Seeking Daily The Heart Of God - Wisdom

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

  



អ្នកស្វះស្វែងរកប្រាជ្ញា



ប្រាជ្ញាគឺជាទំនិញដែលគេស្រឡាញ់ចង់បានជាងគេបង្អស់។ មនុស្សគេទាក់ទាញទៅរកប្រាជ្ញា។ វាដូចជាដែកឆក់និងជាអ្វីគួរឱ្យស្រឡាញ់ចាប់ចិត្ត។ ប្រាជ្ញាតំណាងឱ្យព្រះបន្ទូលមួយមកពីព្រះអម្ចាស់ ដូច្នេះគុណតម្លៃរបស់វាគឺមហាសាល។ ហេតុដូច្នេះ ដើម្បីបានប្រាជ្ញា យើងប្រឹងទៅចូលរួមវេនថ្វាយបង្គំក្រុមជំនុំ ស្ដាប់ការបង្រៀនព្រះគម្ពីរ និងចូលរួមទាក់ទងជាមួយបុព្វាចារ្យ (អ្នកបង្រៀនណែនាំផ្លូវ)។ ប្រាជ្ញាគឺជាអ្វីដែលយើងត្រូវស្វះស្វែងរក និងទូលសូម។ វាមិនបានមកដោយធម្មជាតិនោះទេ។ វាជាអំណោយមកពីព្រះ។ ប្រាជ្ញាមានតម្លៃ ហើយគ្មានអ្វីកាត់ថ្លៃបាន។ វាគឺជាកាដូដែលជួយការពារអ្នកពីការសម្រេចចិត្ត ដែលអាចលងរូបអ្នកអស់មួយជីវិត ហើយផ្ដល់ឱ្យអ្នកនូវទំនុកចិត្ត ដើម្បីបន្តដើរទៅមុខ ឬឈប់នៅត្រង់ទីណាមួយ។ ប្រាជ្ញាគឺជាអាវុធដែលព្រះយកទៅប្រើប្រាស់ ដើម្បីបានជាប្រយោជន៍ដល់អ្នកចម្បាំងរបស់ព្រះអង្គ។ ប្រាជ្ញាកាត់ទម្លុះភាពច្របូកច្របល់ និងផ្ដល់ជំនួសវិញដោយភាពច្បាស់លាស់។ វាជួយចម្រាញ់រាល់ការសម្រេចចិត្តទៅក្នុងភាពជោគជ័យតូចៗដែលមានជាបន្តបន្ទាប់។ ប្រាជ្ញាជួយប្រាប់ឱ្យយើងប្រុងប្រយ័ត្នអំពីគ្រោះភ័យដែលជិតកើតមានឡើង។ 



ទោះជាយ៉ាងនេះក្ដី អ្នកប្រាជ្ញក៏មិនមែនស៊ាំនឹងអំពើបាបនោះដែរ។ អ្នកប្រាជ្ញ ដែលជាបុរស ឬស្រ្តី នៅតែត្រូវការភាពចេះទទួលខុសត្រូវ - ប្រហែលច្រើនជាងគេផង។ ពិតប្រាកដណាស់ អ្នកប្រាជ្ញក៏ងាយរងនឹងអំនួតដូចគ្នា (យេរេមា ៩៖២៣)។ ដួងចិត្តអ្នកប្រាជ្ញដែលលាយឡំទៅដោយអំនួត នោះគេគិតថាខ្លួន រះខ្ពស់ជាងក្រឹត្យវិន័យទៅទៀត។ ដើមដំបូងវាពិបាកនឹងសម្គាល់បន្តិច ប៉ុន្តែទំនុកចិត្តជឿជាក់ពីខាងក្នុង ចាប់ផ្ដើមស្អុយរលួយ ដូចមានសត្វល្អិតចង្រៃស៊ីគ្រឹះអញ្ចឹង។ ប្រសិនបើអំនួតពុំមានការត្រួតពិនិត្យនោះទេ វានឹងប្ដូរប្រាជ្ញាទៅជាចំណេះបែបពឹងលើភាពវាងវៃរបស់ខ្លួនវិញ។ ភាពសោកសៅក្លាយទៅជាស្ថានភាពរបស់អ្នកដឹកនាំដែលធ្លាប់មានប្រាជ្ញានោះ ដោយសារតែគាត់បានអនុញ្ញាតឱ្យអំនួតមកបន្សាបការគោរពកោតខ្លាចព្រះរបស់គាត់។ ប្រាជ្ញាគឺជាអំណោយនៃព្រះ ដើម្បីឱ្យយើងអាចសម្រេចផ្ដួចផ្ដើមនូវបំណងព្រះហឫទ័យនៃព្រះ។ ប្រសិនបើយើងប្រើវាដើម្បីតែខ្លួនឯង នោះវាក្លាយទៅជារឿងបានតែប្រយោជន៍សម្រាប់តែខ្លួនឯង។



ដូច្នេះចូរស្វះស្វែងរកប្រាជ្ញាដ៏ពិតប្រាកដ ដែលអាទិភាពចម្បងរបស់វា នោះគឺសម្រាប់ថ្វាយព្រះជាម្ចាស់។ ប្រាជ្ញាដែលប្រៀបដូចជាគេបិទមាត់ នោះនឹងរងវិបត្តិក្នុងរឿងប្រព្រឹត្តខុសខាងឯវិញ្ញាណ ប៉ុន្តែប្រាជ្ញាដ៏ស្អាតស្អំ ទោះបើមួយសរសៃ ក៏នឹងផ្ដល់ជីវិតខាងឯវិញ្ញាណវិញ។ វាគឺជាប្រាជ្ញា—ដើរជាគូនឹងការបន្ទាបខ្លួននិងការស្ដាប់បង្គាប់ចំពោះព្រះ—ដែលទុកដាក់ ប្រុងប្រៀបឱ្យយើងអាចបញ្ចប់ការរត់ក្នុងជំនឿបានយ៉ាងល្អប្រសើរ។ ប្រាជ្ញាដែលមិនកាឡៃ នោះគឺជារបៀបត្រឹមត្រូវនៅក្នុងគ្រប់ស្ថានភាពទាំងអស់។ ចូរស្វែងរកប្រាជ្ញានៅក្នុងព្រះគម្ពីរ សៀវភៅ មនុស្ស កាលៈទេសៈ រឿងកុន បទពិសោធន៍នៃជីវិត និងសន្តនិករទាំងឡាយ។ ពេលណាអ្នកស្វែងរកឃើញហើយ ចូរកុំទទួលយកប្រាជ្ញានោះ ក្នុងគំនិតថាវាជារឿងសាមញ្ញធម្មតា។ ចូរអរគុណព្រះសម្រាប់រាល់លទ្ធផលដែលចេញមក មានពេញដោយប្រាជ្ញា។ ចូរប្រើប្រាស់ប្រាជ្ញាសម្រាប់សិរីល្អនិងគោលបំណងរបស់ព្រះ។ ចូរអនុញ្ញាតឱ្យប្រាជ្ញាបន្ទាបខ្លួនអ្នក ជាជាងផ្ដល់ឱ្យអ្នកមានអារម្មណ៍ថាខ្លួនខ្ពង់ខ្ពស់ជាងគេជាងឯង។ យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្វះស្វែងរកប្រាជ្ញានៃព្រះ។ យើងនឹងនៅបន្តស្វះស្វែងរករហូតដល់យើងទៅឯស្ថានសួគ៌។ 



ប្រាជ្ញានៅតែសកម្ម មានជីវិតរស់រវើក និងតែងតែត្រូវការបំពេញឱ្យស្រស់ជាថ្មីដោយព្រះជានិច្ច។ ចូរប្រើការអធិស្ឋានប្រៀបដូចជាស្ពានទៅកាន់ប្រាជ្ញានៃព្រះ។ ចូរទូលសូមព្រះអង្គសម្រាប់ទស្សនៈនិងព្រះហឫទ័យរបស់ព្រះអង្គ ទៅលើស្ថានភាពនិងហេតុការណ៍ទាំងឡាយ។ ចូរអនុញ្ញាតឱ្យប្រាជ្ញានាំអ្នកចូលឱ្យកាន់តែជិត ចំពោះព្រះវរបិតារបស់អ្នក នៅក្នុងពេលអ្នកថ្វាយបង្គំ និងពឹងផ្អែកលើព្រះអង្គ។ ចូរឧទ្ទិសថ្វាយបំណងចិត្តពេញដោយប្រាជ្ញា ដែលអ្នកមានជារឿយៗ ទៅចំពោះព្រះអង្គ។ ចូរនៅបន្តពឹងព្រះវរបិតា ឱ្យទ្រង់ធ្វើជាឧបករណ៍ច្រោះសម្រាប់ការសម្រេចចិត្តដែលមានពេញដោយប្រាជ្ញា។ 



ចូរមានចិត្តសប្បុរស ដូចជាធុងទឹកមានពេញដោយប្រាជ្ញាសម្រាប់អ្នកដទៃ។ ចូរបង្កើតពេលឱ្យមនុស្សមកស្គាល់ពីដួងចិត្តរបស់អ្នក ហើយចូរមកស្គាល់ពីមេរៀនជីវិតដែលព្រះបានដំនិងលត់ទៅក្នុងជំនឿរបស់អ្នក។ យើងទាំងអស់គ្នាសុទ្ធតែមានប្រាជ្ញា ដែលយើងអាចផ្ដល់ទៅឱ្យអ្នកដទៃ។ ចូរច្រៀកពេល ដើម្បីឱ្យអ្នកអាចស្ដាប់ពីរឿងប្រឹងប្រែងក្នុងជីវិតរបស់អ្នកដទៃដែរ។ វិបត្តិ "ចម្បងក្នុងចិត្តគំនិត" របស់ពួកគេ ត្រូវការការយកចិត្តទុកដាក់។ ចូរញែកពេលស្ដាប់ ដោយភាពអត់ធ្មត់ ដោយយោគយល់ ហើយនិងនៅក្នុងភាពបន្ទាបខ្លួន ដើម្បីឱ្យអ្នកបានផ្ដល់ជាដំណោះស្រាយ សម្រាប់ការគិតពិចារណារបស់ពួកគេ។ ប្រាជ្ញាចេះប្រព្រឹត្តបែបគួរសម។ ប្រាជ្ញាផ្ដល់ចម្លើយដល់សំណួរទាំងឡាយ ដែលបានសួរក្នុងដួងចិត្តពេញដោយព្រះគុណ ដោយនៅក្នុងនាមជាអ្នកស្វះស្វែងរកប្រាជ្ញាដូចគ្នា។ 



ចូរស្វះស្វែងរកប្រាជ្ញា ហើយនិងផ្ដល់ប្រាជ្ញា—ប្រាជ្ញាដែលជំរុញដោយការបន្ទាបខ្លួន ចេះចុះចូលចំពោះព្រះជាម្ចាស់។



សម្រាប់គម្រោងអានស្មឹងស្មាធិ៍បន្ថែមពី ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ សូមចូលទៅកាន់៖ https://www.wisdomhunters.com/


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Seeking Daily The Heart Of God - Wisdom

ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ គឺជាគម្រោងអានមានរយៈពេល ៥ ថ្ងៃ ដែលមានបំណងចង់លើកទឹកចិត្ត ជំរុញឱ្យយើងប្រឹង និងជួយដល់យើង នៅតាមមាគ៌ានៃការរស់នៅជាប្រចាំថ្ងៃ។ ដូច លោក បូចដ៍ បេលី (Boyd Bailey) បានលើកឡើងថា៖ «ចូរស្វះស្វែង...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោក បូចដ៍ បេលី (Boyd Bailey) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.wisdomhunters.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ