ព័ត៌មានគម្រោងអាន

ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ

Break Free From Comparison a 7 Day Devotional by Anna Light

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ចុះចំណែកអ្វីៗដែលអ្នកមិនអាចកែប្រែបាន? 


យើងពុំអាចផ្លាស់ប្រែចិត្តរបស់អ្នកដទៃ។ យើងពុំអាចផ្លាស់ប្រែអតីតកាល។ យើងក៏ប្រហែលមិនអាចផ្លាស់ប្រែ ឬគ្រប់គ្រងលើស្ថានការណ៍នានាបានដែរ។ ប៉ុន្តែតើអ្នកជឿទេ នៅក្នុងការជ្រាបដឹងនៃព្រះ នោះព្រះអង្គបានដាក់អ្នកមក នៅក្នុងជីវិតនេះ ជាមួយនឹងបញ្ហា ទំនាក់ទំនង ហើយនិងឱ្យអ្នកស្ថិតនៅទីកន្លែងសព្វថ្ងៃ សម្រាប់ហេតុផលជាក់លាក់មួយ? តើព្រះអង្គអាចប្រើប្រាស់ការណ៍ទាំងឡាយ ដែលពុំស្ថិតក្រោមការគ្រប់គ្រងរបស់យើង ដើម្បីបង្រៀនយើងឱ្យទុកចិត្តយ៉ាងជាក់ ទៅលើគម្រោងផែនការដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ សម្រាប់ជីវិតរបស់យើង ដែរឬយ៉ាងណា? ព្រះជាម្ចាស់មិនសព្វព្រះទ័យទុកឱ្យអ្វីមួយ ទៅជាអសារបង់ឡើយ។ ព្រះអង្គពុំទុកឱ្យចិត្តរឹងរូស ស្ថានការណ៍យ៉ាប់យ៉ឺន ឬអ្វីៗក្រៅពីការគ្រប់គ្រងរបស់អ្នក ដើរទៅមុខដោយអសារបង់ឡើយ។ តើព្រះអង្គប្រហែលជាកំពុងតែបង្ហាញអ្វីដល់អ្នក តាមរយៈរឿងរ៉ាវទាំងឡាយដែលមានក្នុងជីវិតរបស់អ្នក ដែលអ្នកមិនចូលចិត្ត ប៉ុន្តែអ្នកក៏មិនអាចកែប្រែបាន ដែរឬយ៉ាងណា? 


សំណួរមួយផ្សេងទៀតដែលយើងអាចសួរមកកាន់ខ្លួនឯង នោះគឺ៖ តើយើងស៊ូទ្រាំទៅលើរឿងអ្វីៗដែលយើងពុំអាចកែប្រែ ឬយើងកំពុងតែឱបក្រសោបវា?  


វាមានលក្ខណៈខុសប្លែកពីគ្នារវាងការស៊ូទ្រាំ និងការឱបក្រសោប ហើយការខុសប្លែកគ្នា នោះគឺជាឥរិយាបថរបស់យើង។ ការស៊ូទ្រាំនោះមានន័យថាយើងធ្វើឱ្យតែបានមួយល្មម ដើម្បីឱ្យយើងអាចបន្តដើរទៅមុខបាន ក្នុងខណៈពេល ការឱបក្រសោប លើកយើងឡើងចេញពីការប្រឹងឱ្យតែបានរស់ ទៅកាន់ទីរីកចម្រើនលូតលាស់ សូម្បីតែពេលយើងស្ថិតនៅក្នុងកណ្ដាលចំណោមនៃទុក្ខលំបាកក្ដី។


នៅពេលយើងជ្រើសរើសឱបក្រសោប ជំនួសឱ្យការប្រឹងស៊ូទ្រាំ នោះស្ថានការណ៍របស់យើងប្រហែលជាពុំផ្លាស់ប្រែទេ ប៉ុន្តែ ការផ្លាស់ប្រែនឹងមាននៅក្នុងដួងចិត្តរបស់យើងវិញ។ ព្រះអង្គអាចប្រើប្រាស់ស្ថានភាពដែលមិនអាចរង្គើ ដើម្បីទៅបន្ទន់ចិត្តរបស់យើង ដែលប្រសិនបើយើងមិនបានរៀនឱបក្រសោបចំពោះស្ថានការណ៍នោះទេ នោះយើងក៏មិនផ្លាស់ប្រែដែរ។


ទំនុកតម្កើង ៣៧៖៤ អាចជួយឱ្យយើងយល់ពីគំនិតនេះ ឱ្យបានច្បាស់ជាងនេះបន្តិច។ «ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន»។ ពេលខ្ញុំកំពុងតែធំលូតលាស់ដឹងក្ដី នោះខ្ញុំធ្លាប់គិតថា ព្រះបន្ទូលនេះ មានន័យថា ប្រសិនបើខ្ញុំធ្វើអ្វីៗបានល្អត្រឹមត្រូវ នោះខ្ញុំនឹងទទួលបានអ្វីដែលខ្ញុំចង់បាន… ប៉ុន្តែពេលបន្ទាប់ក្រោយមក ទើបខ្ញុំយល់អត្ថន័យពិត អំពីពាក្យ "យកជាអំណរ"។ នៅក្នុង ភាសា ហេព្រើរ ន័យបកប្រែទៅលើពាក្យ "យកជាអំណរ" នោះមានន័យចំថា "ប្រណិត" ។ គំនិតនៃពាក្យនេះ គឺមានអត្ថន័យសំដៅទៅលើភាពងាយពត់និងទន់។ ដូច្នេះ នៅពេលដែលព្រះមានបន្ទូលឱ្យយើងយកព្រះអង្គជាអំណរ នោះព្រះអង្គកំពុងតែមានបន្ទូលថា៖ «ចូរអនុញ្ញាតឱ្យយើងសូនច្នៃលើអ្វីដែលអ្នកប៉ងប្រាថ្នា។ ក្នុងខណៈពេលអ្នកមានអំណរក្នុងយើង នោះក្ដីប៉ងប្រាថ្នារបស់អ្នក នឹងក្លាយដូចជាក្ដីប៉ងប្រាថ្នារបស់យើង។ អ្វីដែលយើងចង់បាន នោះនឹងបានជាអ្វីដែលអ្នកចង់បានដែរ»។


តើព្រះអង្គកំពុងតែសូមឱ្យអ្នកជ្រមុជចូលទៅក្នុងអ្វីដែលព្រះអង្គបានប្រទានដល់អ្នក ដើម្បីឱ្យតាមរយៈអ្វីៗដែលអ្នកមិនអាចកែប្រែបាន នោះអាចក្លាយទៅជាអ្វីៗដែលផ្លាស់ប្រែរូបអ្នក ដែរឬយ៉ាងណា?


ឱ ព្រះអម្ចាស់អើយ មានរឿងរ៉ាវមួយចំនួនក្នុងជីវិតរបស់ទូលបង្គំ ដែលទូលបង្គំមិនចូលចិត្ត ប៉ុន្តែទូលបង្គំពុំមានអំណាចក្នុងការកែប្រែវាដែរ។ សូមបង្ហាញដល់ទូលបង្គំនូវអ្វីដែលទូលបង្គំអាចធ្វើបាន ដើម្បីផ្លាស់ប្រែឥរិយាបថនិងផ្នត់គំនិតរបស់ទូលបង្គំ។ ទូលបង្គំចង់បានដួងចិត្ត ដែលទន់ ដោយបានសូននិងច្នៃដោយព្រះហស្ដពេញដោយក្ដីស្រឡាញ់របស់ព្រះអង្គ។ សូមជួយដល់ទូលបង្គំឱ្យទុកចិត្តលើព្រះអង្គ សូម្បីតែនៅគ្រាដែលទូលបង្គំមិនយល់ថាទូលបង្គំកំពុងតែដើរឆ្លងកាត់រឿងអ្វីក៏ដោយ។ ទូលបង្គំសូមថ្វាយស្ថានភាពដ៏លំបាក ហើយមិនអាចកែប្រែបាននេះ ទៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយទូលសូមឱ្យព្រះបំណងហឫទ័យរបស់ព្រះអង្គបានសម្រេច។ 


ចូរគិតពិចារណា អានអត្ថបទគម្ពីរជាបន្តបន្ទាប់ នៅក្នុងជំនាន់បកប្រែព្រះគម្ពីរ តាម Message Version។


ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Break Free From Comparison a 7 Day Devotional by Anna Light

តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុង...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី អេណា ឡែថ (Anna Light) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.livelaughlight.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ