អានពីរឿងព្រះ៖ គម្រោងអានមួយឆ្នាំតាមលំដាប់ដំណើររឿង

អានពីរឿងព្រះ៖ គម្រោងអានមួយឆ្នាំតាមលំដាប់ដំណើររឿង

365 ថ្ងៃ

បង្កើតឡើងដោយ លោកបណ្ឌិត ចច គូស្រ៊ី (Dr. George Guthrie) គម្រោងអាននេះបានយករាល់អត្ថបទនិងរឿងរ៉ាវព្រះគម្ពីរមក រួចហើយបានតម្រៀបជារំហូរសាច់រឿងតាមលំដាប់លំដោយ។ ដោយហេតុថាអត្ថបទរឿងខ្លះពុំមានការបញ្ជាក់ច្បាស់លាស់ពីពេលវេលា ឬថាព្រឹត្តិការណ៍ទាំងនោះ ពុំអាចវាស់ឱ្យជាក់បានពីពេលវេលា នោះដំណើររឿងតាមលំដាប់លំដោយនេះ គ្រាន់តែជាការប្រឹងព្យាយាមតាក់តែងមួយ ដើម្បីជួយឱ្យអ្នកអានអាចដឹងពីរំហូរ និងដំណើរវិវត្តនៃរឿងដ៏ធំធេងរបស់ព្រះគម្ពីរ។ អត្ថបទគម្ពីរខ្លះត្រូវបានដាក់ទៅតាមប្រធានបទ (ដូចជាឧទាហរណ៍ យ៉ូហាន ១៖១-៣ នៅក្នុងសប្ដាហ៍ទីមួយ ថ្ងៃទី ២ ហើយនិងទំនុកតម្កើងជាច្រើនផ្សេងទៀត)។ ក្នុងគម្រោងអានមានតែអត្ថបទអានចំនួន ៦ ជារៀងរាល់សប្ដាហ៍ប៉ុណ្ណោះ ដើម្បីជួយឱ្យអ្នកអាចអានតាមទាន់ ប្រសិនបើអ្នកត្រូវការ។

ដកស្រង់ពី អានព្រះគម្ពីរអស់មួយជីវិត (Read The Bible For Life)។ រក្សាសិទ្ធិ ២០១១ ដោយ ចច ហេច គូស្រ៊ី (George H. Guthrie)។ រក្សាសិទ្ធិគ្រប់យ៉ាង។ បោះពុម្ពដោយ B&H Publishing Group http://www.readthebibleforlife.com
អំពី​អ្នក​បោះពុម្ពផ្សព្វផ្សាយ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ