ទំនុកតម្កើង 16:5-9

ទំនុកតម្កើង 16:5-9 គខប

ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ត្រូវ​ការ អនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះអង្គ។ ព្រះអង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែង មក​ទូលបង្គំ គឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទូលបង្គំ។ ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ