អេសាយ 41:8-13

អេសាយ 41:8-13 គខប

ចំពោះ​អ្នក​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អប្រាហាំ ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ! យើង​បាន​ដឹក​ដៃ​អ្នក ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មក យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា: អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ! កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។ ពួក​ចង​កំហឹង​នឹង​អ្នក មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់ និង​រលាយ​សូន្យ​ទៅ។ អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ