លោកុប្បត្តិ 16:1-4

លោកុប្បត្តិ 16:1-4 គខប

លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម ពុំ​បាន​បង្កើត​កូន​ជូន​លោក​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​នាង​ហាការ។ លោក​ស្រី​សារ៉ាយ​ជម្រាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ព្រះ‌អម្ចាស់​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង »។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​សារ៉ាយ។ ពេល​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​យក​នាង​ហាការ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​លោក​អាប់រ៉ាម​ជា​ស្វាមី​ធ្វើ​ជា​ប្រពន្ធ លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។ លោក​បាន​យក​នាង​ហាការ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់‌ងាយ​ម្ចាស់​ស្រី​របស់​ខ្លួន។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ