អេភេសូ 1:15-19

អេភេសូ 1:15-19 គខប

ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ នោះ​ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បងប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះ‌បិតា​ប្រកប​ដោយ​សិរី‌រុងរឿង​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​បងប្អូន​មាន​ប្រាជ្ញា និង​សម្តែង​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បងប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន បងប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បងប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* បងប្អូន​នឹង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ដែរ!។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សម្តែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ព្រះអង្គ​បាន​សម្តែង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ