សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។