“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។